បណ្ដុំរូបភាពនៃព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៥ មករា ២០១៨

១
រូបចម្លាក់ស្តេច Ramses ទី២ ដែលមានអយុកាល៣២០០ឆ្នាំ ត្រូវបានគេប្តូរទីតាំងទៅកាន់ច្រកចូលខាងមុខនៃសារមន្ទីរ Grand Egyptian ក្នុងក្រុង Giza នៃទីក្រុងគែរ ប្រទេសអេហ្ស៊ីប។

២
ទិដ្ឋភាពភ្នំ Langshan មើលពីលើអាកាសបន្ទាប់ពីមានធ្លាក់ទឹកកកនៅទីក្រុង Nantong ក្នុងខេត្ត Jiangsu ដែលជាខេត្តស្ថិតនៅភាគខាងកើតរបស់ប្រទេសចិន។

៣
សមាជិកក្រុមបោះពុម្ពផ្សាយព្រឹត្តិប័ត្រ«អ្នកវិទ្យាសាស្ត្រអតូមិច» លោក Lawrence Krauss លោក Robert Rosner និងលោក Sharon Squassoni (ពីឆ្វេងទៅស្តាំ) កំពុងបង្វិលទ្រនិចនាឡិកាសម្រាប់«ថ្ងៃមរណៈ» ២នាទីមុនពេលម៉ោង១២អាធ្រាត្រ នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយសារតែការឆ្លើយតបមិនគ្រប់គ្រាន់ពីមេដឹកនាំពិភពលោកទៅលើការគំរាមកំហែងអាវុធនុយក្លេអ៊ែរ។

៤
ស្ត្រីម្នាក់កំពុងជិះរថយន្តក្នុងពេលមានទឹកកកធ្លាក់ នៅខេត្ត Bozhou, Anhui ប្រទេសចិន។

៥
ក្មេងៗនៃជនជាតិភាគតិច Sorben ក្នុងប្រទេសអាល្លឺម៉ង់ស្លៀកសម្លៀកបំពាក់ប្រពៃណីក្នុងការដើរក្បួនទៅអបអរសាទរពិធីបែបប្រពៃណីឈ្មោះថា Ptaci Kwas ឬ អាពាហ៍ពិពាហ៍បក្សី នៅទីក្រុង Dresden ប្រទេសអាល្លឺម៉ង់។ ពិធីនេះតែងតែប្រារពឡើងរៀងរាល់ថ្ងៃទី២៥ ខែមករា នៅពេលបក្សីថ្លែងអំណរគុណដល់ក្មេងៗដែលតែងតែឲ្យចំណីពួកវាក្នុងរដូវរងា និងជាពេលបញ្ជាក់ថារដូវរងាបានផុតហើយ។

៦
ស្រោមជើងរបស់នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau នៅពេលគាត់ចូលរួមក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ ដែលរៀបចំឡើងនៅទីក្រុង Davos ប្រទេសស្វ៊ីស។

៧
បុរសជនជាតិអាហ្វហ្គានីស្ថានកំពុងពិនិត្យអាគារដែលបានឆេះនិងបាក់បែក នៅកន្លែងដែលមានការផ្ទះនិងការបាញ់កាំភ្លើងកាលពីម្សិលមិញ ក្នុងទីក្រុង Jalalabad ប្រទេសអាហ្វហ្គានីស្ថាន។

៨
ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងតវ៉ាប្រឆាំងនឹងប្រធានាធិបតី Juan Orlando Hernandez នៃប្រទេសហុងឌុយរ៉ាស ក្នុងពិធីបើកសមាជនៅរដ្ឋធានី តេហ្គូស៊ីហ្គាល់ប៉ា។

៩
តារាចម្រៀង Elton John កំពុងសម្តែងមុនពេលប្រកាសដំណើរកម្សាន្តរបស់លោកដែលមានឈ្មោះថា Farewell Yellow Brick Road នៅទីក្រុង Manhattan រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក។