បណ្ដុំរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនានា មកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៩ មករា ២០១៧

១
ទាហានឥណ្ឌាជិះលើសត្វអូដ្ឋក្នុងពេលហាត់សមសម្រាប់ពិធីយោធាមួយដែលគេដាក់ឈ្មោះថា Beating the Retreat នៅទីក្រុងញូវដេលី មុនពេលការប្រារពទីវា សាធារណរដ្ឋ របស់ឥណ្ឌា។

២
នាង Ivanka Trump ដើរពីយន្តហោះ Air Force One ទៅកាន់ឡានដែលកំពុងរង់ចាំនៅពេលនាងមកដល់ នៅខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ កំពុងជិះយន្តហោះ Marine One នៅខាងក្រោយ នៅមូលដ្ឋានយោធា Joint Base Andrews ក្នុងរដ្ឋ Maryland។

៣
អ្នកកាន់សាសនាគ្រិស្តជនជាតិប៉ាឡេស្ទីនដើរទៅកាន់ពិធីលាងបានជាប្រពៃណីឈ្មោះ Epiphany នៅកន្លែងលាងបាបមួយឈ្មោះថា Qasr-el Yahud នៅទន្លេ Jordan ជិតក្រុង Jericho តំបន់ West Bank។ មនុស្សជាច្រើនជឿថា កន្លែងនេះជាកន្លែងដែលព្រះយេស៊ូលាងបាប។

៤
សត្វក្ងានមួយក្បាលដេញចឹកអ្នកគោរពសាសនាគ្រិស្តនិកាយ Orthodox នៅពេលគាត់ចេញពីទឹកបឹងដ៏ត្រជាក់មួយ ក្នុងពេលប្រារពថ្ងៃសម្រាកបុណ្យ Orthodox Epiphany ក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។

៥
ក្មេងស្រីម្នាក់កំពុងងូតទឹកនៅខាងក្រៅផ្ទះរបស់នាងនៅភូមិព្រែកក្មេង ក្នុងខេត្តកណ្ដាល ស្ថិតនៅភាគខាងកើតរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

៦
អ្នកកាន់សាសនាគ្រិស្តនិកាយ Orthodox កំពុងងូតទឹកត្រជាក់ក្នុងពិធីលាងបាប Epiphany នៅក្នុងប្រហោងមួយនៃទន្លេ Dnipro ក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។

៧
ព្រះសង្ឃគ្រិស្តសាសនាមួយអង្គកាន់ក្មេងតូចមួយនៅពេលដែលអាចារ្យ និងជនជាតិភាគតិចកំពុងរង់ចាំការមកដល់នៃសម្តេចប៉ាប Francis ក្នុងទីក្រុង Puerto Maldonado ខេត្ត Madre de Dios province ប្រទេសប៉េរូ។

៨
មនុស្សរង់ចាំហែលទឹកដើម្បីទៅយករូបឈើឆ្កាងពីទឹក ក្នុងពេលប្រារពពីធីលាងបាប Epiphany ក្នុងទីក្រុង Visegrad ប្រទេសប៊ូស្ន៊ី និង Herzegovina។

៩
លោក Jono Simbolon ជនជាតិឥណ្ឌូនេស៊ីកាន់សាសនាគ្រិស្តធ្វើមុខជូរដោយការឈឺចាប់ នៅពេលមនុស្សជាច្រើនបានមកដល់ពីមុខលោកនៅវិហារឥស្លាមមួយក្នុងទីក្រុង Banda Aceh ខេត្ត Aceh។ លោក ត្រូវបានសាធារណជនចោមរោមកាលពីថ្ងៃទី១៩ ខែមករា ដោយសារតែលោកលក់គ្រឿងស្រវឹងនៅក្នុងខេត្តដែលសម្បូរទៅដោយអ្នកអភិរក្សនិយមមួយនេះ។

១០
ក្មេងៗមកពីប្រទេសអេរីត្រេ កំពុងសម្រាកនៅលើនាវាជួយសង្គ្រោះរបស់អង្គការក្រៅរដ្ឋាភិបាលអេស្ប៉ាញ ឈ្មោះ Proactiva Open Arms នៅពេលពួកគេធ្វើដំណើរលើនាវានេះទៅកាន់កំពង់ផែ Pozzallo ក្នុងទីក្រុង Sicily ប្រទេសអ៊ីតាលី។

១១
ខ្យល់យុះមួយកំពុងវាយប្រហារលើមហាវិធីមួយក្នុងពេលមានព្យុះរដូវរងាមួយកើតមាន។ នៅទីនោះមានទង់ជាតិអ៊ីស្រាអែលកំពុងបក់ នៅក្នុងទីក្រុង Netanya នៅតំបន់ឆ្នេរសមុទ្រមេឌីទែរ៉ានេ នៅខាងជើងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។

១២
ខ្យល់ព្យុះបានបំបែកកំពង់ផែសមុទ្រ ក្នុងទីក្រុង Gaza City នៅពេលមានព្យុះភ្លៀងមួយបានកើតឡើង។