បណ្ដុំរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗមកពីប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១២ មករា ២០១៨

១
មនុស្សកំពុងអង្គុយមើលយន្តហោះសម្តែងក្នុងកម្មវិធីពិព័រណ៍អាកាស នៅវេទិកាអាកាសចរណ៍របស់អារ៉ាប៊ីសាអូឌីត នៅព្រលានយន្តហោះ Thumamah ក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

២
អ្នកបច្ចេកទេសម្នាក់កំពុងពិនិត្យបច្ចេកទេសគូរគំនូររបស់លោក Brunelleschi ដែលមានអាយុកាលតាំងពីសតវត្សរ៍ទី១៥ នៅវិហារគ្រិស្តសាសនា Santa Maria del Fiore ក្នុងទីក្រុង Florence ប្រទេសអ៊ីតាលី ក្នុងកម្មវិធីពេលព្រឹក។

៣
សត្វស្វាដែលគេដាក់ឈ្មោះថា Khansa អាយុ៨ខែ ដែលជាប្រភេទសត្វស្វា orangutan ជិតផុតពូជ បង្ហាញធ្មេញពីររបស់វានៅក្នុងសួនសត្វ ក្នុងប្រទេសសិង្ហបុរី។

៤
ប្រធានាធិបតីបារាំង Emmanuel Macron និងភរិយារបស់លោកគឺលោកស្រី Brigitte កំពុងកាត់នំខេកប្រពៃណី នៅក្នុងពិធីមួយនៅរាជវាំង Elysee ក្នុងទីក្រុងប៉ារីស។

៥
នាង Gal Gadot តារាសម្តែងរបស់ក្រុម Wonder Woman ប្រមូលពានរង្វាន់ #SeeHer កាលពីយប់មិញ ក្នុងកម្មវិធី Critics' Choice Awards។

៦
ទូក NYPD ត្រូវបានរុំព័ទ្ធក្នុងអ័ព្ទនៅពេលវាបើកល្បាតក្នុងទន្លេ East នៅស្ពាន Brooklyn ក្នុងទីក្រុងញូវយ៉ក។

៧
រូបភាពពីលំហអាកាសដែលថតដោយប្រើប្រាស់ Drone បង្ហាញឲ្យឃើញឡានមួយគ្រឿងដែលកំពុងបើកនៅលើផ្លូវក្នុងព្រៃ នៅជិតភូមិ Krevo នៅចម្ងាយប្រហែល ១០០ គ.ម ភាគខាងជើងនៃរដ្ឋធានីមិនស្តិ៍។

៨
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចូលរួមក្នុងពិធីចុះហត្ថលេខាច្បាប់ Interdict Act ដើម្បីផ្តល់បច្ចេកវិទ្យាត្រួតពិនិត្យចុងក្រោយ ដល់ភា្នក់ងារគយ និងការការពារព្រំដែន ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិសារធាតុអាភៀន។

៩
ក្រុមបាតុករប៉ះទង្គិចជាមួយប៉ូលិសក្នុងពេលមានការធ្វើបាតុកម្មមួយនៅខាងក្រៅអាគាររដ្ឋសភា ប្រឆាំងទៅនឹងគម្រោងកំណែទម្រង់របស់រដ្ឋាភិបាល នៅទីក្រុងអាថែន ប្រទេសក្រិក។

១០
កម្មករម្នាក់រៀបឥដ្ឋទូលនៅលើក្បាល នៅឯឡឥដ្ឋមួយក្នុងទីក្រុង Bhaktapur ប្រទេសនេប៉ាល់។

១១
ជនភៀសខ្លួនកាន់សាសនាឥស្លាម រ៉ូហ៊ីងយ៉ា កំពុងរង់ចាំអាហារដែលគេផ្តល់ឲ្យនៅឯជំរំជនភៀសខ្លួន Thankhali ក្នុងស្រុក Ukhia ប្រទេសបង់ក្លាដែស។