បណ្ដុំរូបភាពនៃព្រឹត្តិការណ៍នានាមកពីប្រទេសផ្សេងៗជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១១ មករា ២០១៨

១
ព្រះវិហារគ្រិស្តសាសនាមួយ និងភូមិបូរាណមួយដែលតែងតែហ៊ុំព័ទ្ធដោយទឹក បានស្ថិតនៅក្នុងអាងស្តុកទឹក Sau ក្នុងទីក្រុង Vilanova de Sau តំបន់ Catalonia ប្រទេសអេស្ប៉ាញ។

២
អ្នកពន្លត់អគ្គិភ័យម្នាក់ឈរនៅលើដំបូលផ្ទះមួយដែលបានលិចទៅក្នុងគំនរថ្ម និងល្បាប់ភក់ នៅទីក្រុង Montecito រដ្ឋកាលីហ្វ័រញា សហរដ្ឋអាមេរិក។

៣
ទាហានឥណ្ឌាចូលរួមក្នុងវគ្គ«សើច» នៃកីឡាយោគៈ (yoga) ក្នុងការត្រៀមសម្រាប់ការដើរក្បួនក្នុងទិវាសាធារណរដ្ឋ នៅពេលព្រឹកមួយក្នុងរដូវរងា ក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា។

៤
លោក Eduard Nikolaev និងសហការីបើកបរ លោក Evgeny Yakovlev របស់ប្រទេសរុស្ស៊ី កំពុងធ្វើការនៅលើឡានកាំម៉ាស ក្នុងពេលប្រណាំងរថយន្តមួយឈ្មោះថា 2018 Peru-Bolivia-Argentina Dakar។

៥
លោក Sean Wright ដែលតែងខ្លួនជាតារាចម្រៀងនិងសម្តែង Elvis Presley កំពុងឈរនៅជិតរថភ្លើងមួយឈ្មោះ Elvis Express នៅស្ថានីយ៍កណ្ដាលក្នុងទីក្រុងស៊ីដនី មុនពេលលោកចេញដំណើរទៅចូលរួមក្នុងពិធីរំឭកខួបប្រចាំឆ្នាំលើកទី២៦ របស់លោក Elvis ដែលគេរៀបចំឡើងនៅទីក្រុង Parkes រដ្ឋ New South Wales ប្រទេសអូស្ត្រាលី។

៦
គ្រឿងចក្រអេស្កាវ៉ាទ័រកំពុងបំបែកទឹកកកនៅលើទីចំណោទដែលមានទឹកកកយ៉ាងក្រាស ដែលបានគ្របដណ្ដប់លើផ្លូវរថភ្លើងរបស់ក្រុមហ៊ុន Brig Visp Zermatt Bahn នៅចន្លោះចំណុច Visp និងចំណុច Taesch នៅជិតភូមិ Sankt Niklaus ក្នុងតំបន់ភ្នំ Alps ប្រទេសស្វ៊ីស។

៧
Pierre Thivillon, owner of the wildlife park Saint-Martin-la-Plaine, laughs next to a chimpanzee, two days ahead of the zoo's reopening as part of France's latest step toward the ending of its third nationwide COVID-19 lockdown.