រូបភាពជុំវិញពិភពលោកថ្ងៃទី ០៩ មករា ២០១៨ មានមកពីប្រទេសដូចជាហ្វីលីពីន ស៊ីមបាវ៉េ អ៊ីស្រាអែល អាល្លឺម៉ង់ បូលីវី និងអ៊ីតាលី។
រូបភាពជុំវិញពិភពលោក ០៩ មករា ២០១៨

១
សាសនិកជនប្រមូលផ្តុំគ្នាខណដែលរទេះដាក់រូប Black Nazarene ធ្វើដំណើរនៅលើស្ពាន Jones រដ្ឋធានី ប្រទេសហ្វីលីពីន។

២
កុមារម្នាក់អង្គុយនៅក្នុងរថយន្តក្រុងដែលនឹងធ្វើដំណើរទៅកាន់សាលាដើម្បីបើកវិសមកាលថ្មីនៅទីក្រុង Mbare ប្រទេសស៊ីមបាវ៉េ។

៣
បាតុករប៉ាឡេស្ទីនរុំព័ទ្ធដោយឧស្ម័នបង្ហូរទឹកភ្នែកដោយកងកម្លាំងអ៊ីស្រាអែលក្នុងបាតុកម្មមួយនៅភាគខាងជើងទីក្រុង
Ramallah ក្នុងតំបន់កាន់កាប់ដោយ អ៊ីស្រាអែល West Bank។
Ramallah ក្នុងតំបន់កាន់កាប់ដោយ អ៊ីស្រាអែល West Bank។

៤
ព្រះវិហារ St. Lambertus ដែលត្រូវបានផ្តាច់ចេញពីសាសនា នៅក្នុង Erkelenz-Immerath ប្រទេសអាល្លឺម៉ង់កំពុងត្រូបានគេកំទេចចោលដើម្បីធ្វើកន្លែងរុករករ៉ែធ្យូងត្នោត។

៥
អ្នកដំណើរម្នាក់ដើរកាត់ប៉ូលិសកូបកម្មនៅខាងមុខគេហដ្ឋានអនុប្រធានាធិបតីបូលីវីក្នុងបាតុកម្មប្រឆាំងនិងគោលនយោបាយសុខាភិបាលថ្មីកាលពីថ្ងៃទី០៨ មករា ២០១៨។

៦
ស្ត្រីម្នាក់ឆ្លងកាត់គំនរសម្រាមក្នុងទីក្រុង រ៉ូម ប្រទេសអ៊ីតាលី។