រូបភាពជុំវិញពិភពលោកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសអង់គ្លេស អ៊ុយក្រែន លីប៊ី ជប៉ុន យេម៉ែន បូស្ន៊ី ប៉ារ៉ាហ្គីណេ បារាំង និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ០៨ មករា ២០១៨

១
មនុស្សម្នារង់ចាំរថភ្លើងនៅស្ថានីយ៍រថភ្លើង Clapham Junction នៅក្នុងក្រុងឡុងដ៍។ មនុស្សរាប់ពាន់នាក់នឹងប្រឈមមុខនឹងភាពរអាក់រអួលនៃការធ្វើដំណើរក្នុងរយៈពេល១សប្តាហ៍ចាប់ពីថ្ងៃចន្ទ ខណៈដែលបុគ្គលិករបស់ក្រុមហ៊ុន Southern ក្រុមហ៊ុន Greater Anglia និងក្រុមហ៊ុន South Western ធ្វើកូដកម្ម។

២
ស្ត្រីដែលគាំទ្រដល់រុស្ស៊ីមនាក់ និងជាអ្នកមានជំនឿនៅព្រះវិហារ Orthodox អ៊ុយក្រែន វាយសកម្មជនម្នាក់ដែលធ្វើត្រាប់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងពេលបាតុកម្មមួយរបស់អ្នកជាតិនិយមអ៊ុយក្រែននៅព្រះវិហារ Kiev-Pecherskaya Lavra ក្នុងក្រុង Kyiv។

៣
កន្លែងរំឭកវិញ្ញាណក្ខន្ធ Jefferson Memorial ចាំងជាមួយនឹងស្រះ Tidal Basin នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

៤
ជនទេសន្តរប្រវេសន៍ម្នាក់យំ បន្ទាប់ពីត្រូវបានឆ្មាំសមុទ្រលីប៊ីជួយសង្គ្រោះពីឆ្នេរ Garabulli ភាគខាងលិចនៃក្រុង Tripoli។

៥
(ពីឆ្វេងមកស្តាំ) នាង Laura Dern នាង Nicole Kidman នាង Zoe Kravitz នាង Reese Witherspoon និងនាង Shailene Woodley ថតរូបនៅក្នុងក្រុងបន្ទប់សារព័ត៌មានជាមួយពានរង្វាន់របស់ពួកគេនៅក្នុងកម្មវិធី Golden Globe Awards ប្រចាំឆ្នាំលើកទី៧៥ នៅសណ្ឋាគារ Beverly Hilton ក្នុងក្រុង Beverly Hills រដ្ឋ California កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨។

៦
នារីជប៉ុនស្លៀកពាក់ក្នុងឈុតប្រពៃណីរបស់ខ្លួនដើរ បន្ទាប់ពីចូលរួមក្នុងកម្មវិធី Coming of Age នៅឧទ្យាន Toshimaen នៅថ្ងៃបុណ្យជាតិមួយនៅក្នុងក្រុងតូក្យូ។

៧
ក្មេងប្រុសៗញ៉ាំនំប៉័ងដែលពួកគេប្រមូលបានពីធុងសំរាមនៅជាយក្រុងនៃក្រុង Hodeida ប្រទេសយេម៉ែន កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨។

៨
ក្មេងបូស្ន៊ីត្រៀមកាត់នំបុណ្យណូអែលប្រពៃណីដើម្បីប្រារព្ធពិធី Orthodox Christmas Day នៅក្នុងក្រុង Banja Luka ប្រទេសបូស្ន៊ី កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨។

៩
រុក្ខជាតិ Victoria Cruziana រាប់រយអណ្តែតនៅលើទឹកទន្លេ Salado នៅក្នុងក្រុង Piquete Cue
ប្រទេសប៉ារ៉ាហ្គីណេ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨។

១០
នេះជាទិដ្ឋភាពទូទៅដែលថតបានពីជាន់កំពូលនៃអគារ The Tour Montparnasse នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។

១១
ឈើហុបត្រូវបានគេតំរៀបជាជួរនៅក្នុងឃ្លាំងស្តុកមួយរបស់ក្រុមហ៊ុន Brandebourg នៅក្នុងក្រុង Chorin ប្រទេសអាល្លឺម៉ង់។