រូបភាពជុំវិញពិភពលោកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ មកពីសហរដ្ឋអាមេរិក ប្រទេសក្វាតេម៉ាឡា អាហ្វហ្គានីស្ថាន ជប៉ុន ស៊ីរី ដាណឺម៉ាក អូទ្រីស ម៉ិកស៊ិក ចិន រុស្ស៊ី ប៉ាគីស្ថាន និងអូស្រ្តាលី។
រូបភាពជុំវិញពិភពលោក ៥ មករា ២០១៦

១
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា យំ នៅពេលដែលលោករំលឹកដល់សិស្សថា្នក់ទី១ចំនួន២០នាក់ដែលត្រូវបានគេសម្លាញ់កាលពីឆ្នាំ២០១២ នៅសាលាបឋមសិក្សា Sandy Hook Elementary School។ លោកបានថ្លែងពីវិធានការដែលរដ្ឋបាលរបស់លោកនឹងធ្វើដើម្បីកាត់បន្ថយអំពើហិង្សាដោយប្រើប្រាស់អាវុធ នៅក្នុងបន្ទប់ East Room ក្នុងសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន។

២
ក្រុមប៉ូលិសដើរកាត់ពាក្យថា «ខ្ញុំជា Ahmed» ដែលគេបាញ់នៅលើផ្លូវដើរ ដែលមានពណ៌ក្រហម ស និងខៀវ ដើម្បីតំណាងដល់ទង់ជាតិប្រទេសបារាំងនៅក្បែរផ្នូរមួយដើម្បីរំលឹកដល់ប៉ូលិសឈ្មោះ Ahmed Merabet នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។ លោកប្រធានាធិបតី Francois Hollande បានគោរពដល់ជនរងគ្រោះ១៧នាក់ដែលបានស្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមរដ្ឋឥស្លាមជ្រុលនិយមទៅលើទស្សនាវដ្តីត្លុកកំប្លែង Charlie Hebdo ទៅលើផ្សាររបស់ជនជាតិជ្វីព និងទៅលើប៉ូលិសនៅក្នុងសប្តាហ៍កាលពីឆ្នាំមុន។

៣
បន្ទុះភ្នំភ្លើង Volcano of Fire បញ្ចេញកម្អែភ្នំភ្លើង ដែលគេមើលឃើញពីក្រុង Escuintla ប្រទេសក្វាតេម៉ាឡា (Guatemala)។

៤
ប៉ូលិសអាហ្វហ្គានីស្ថានម្នាក់ត្រួតពិនិត្យអគារមួយដែលប្រើប្រាស់ដោយក្រុមបះបោរ បន្ទាប់ពីប្រតិបត្តិការមួយនៅក្បែរស្ថានកុងស៊ុលឥណ្ឌានៅក្នុងក្រុង Mazar-i-Sharif។ កងកម្លាំងពិសេសរបស់អាហ្វហ្គានីស្ថានបានសម្លាប់ក្រុមបះបោរមួយក្រុមដែលបង្កប់ខ្លួននៅក្នុងផ្ទះមួយនៅក្នុងក្រុង Mazar-i-Sharif ដោយបានបញ្ចប់នូវការឡោមព័ទ្ធរយៈពេល២៤ម៉ោង បន្ទាប់ពីការវាយប្រហាររបស់ក្រុមបះបោរនៅស្ថានកុងស៊ុលឥណ្ឌានៅក្បែរនោះ។

៥
សិស្សកាន់ផ្ទាំងក្រដាសដែលមានអក្សរ Kanji ដែលពួកគេបានសរសេរនៅក្នុងការប្រកួតអក្សរផ្ចង់ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។

៦
លោក Kiyoshi Kimura (រូបទីពីរពីឆ្វេង) ជាប្រធានក្រុមហ៊ុន Kiyomura Co. ថតជាមួយនឹងត្រីប្រភេទ bluefin tuna នៅហាង Sushi Zanmai របស់គាត់នៅក្បែរផ្សារត្រី Tsukiji នៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។

៧
មនុស្សដែលត្រូវបានជម្លៀសចេញពីផ្ទះសម្បែងបានយួរធុងទឹក នៅពេលដែលពួកគេដើរក្នុងរដូវរងា នៅក្នុងជំរុំ Jerjnaz នៅក្នុងខេត្ត Idlib ប្រទេសស៊ីរី។

៨
គេឃើញមានទឹកកកកើតមានជាច្រើននៅឆ្នេរខ្សាច់ក្បែរក្រុង Fakse Ladeplads ប្រទេសដាណឺម៉ាក (Denmark)។ សីតុណ្ហភាពពេលថ្ងៃនៅក្នុងតំបន់នោះគឺចន្លោះពីសូន្យទៅ -4អង្សាសេ។

៩
កីឡាករ Noriaki Kasai របស់ជប៉ុនរត់កាត់ខ្យល់ ក្នុងពេលលោតសាកល្បងរបស់លោកនៅវគ្គទី៤នៃការប្រកួតស្គីលោតរំលងទួលចំនួន៤ លើកទី៦៤ នៅក្នុងក្រុង Bischofshofen ប្រទេសអូទ្រីស។

១០
គេឃើញមានសត្វទុងសម្បុរសរបស់អាមេរិកនៅក្នុងបឹង Chapala នៅក្នុងរដ្ឋ Michoacan ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦។

១១
គេឃើញមានកាំជ្រួចពាសពេញមេឃ នៅខាងក្រោយរូបចម្លាក់ទឹកកក ក្នុងថ្ងៃបើកពិធីបុណ្យព្រិល និងទឹកកកអន្តរជាតិ ( Harbin International Ice and Snow Festival) នៅក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន។

១២
លោកស្រី Robin Roy (រូបកណ្តាល) ភ្ញាក់ផ្អើលនៅពេលដែលលោក Donald Trump បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ស្វាគមន៍លោកស្រីនៅក្នុងការប្រមូលផ្តុំសម្រាប់យុទ្ធនាការមួយនៅក្នុងក្រុង Lowell រដ្ឋ Massachusetts កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦។

១៣
សេះរត់កាត់វាលមួយ នៅពេលដែលសីតុណ្ហភាពស្ថិតនៅក្នុងកម្រិតប្រមាណ -២៤ អង្សាសេ នៅខាងក្រៅភូមិ Malaya Tumna ក្រុង Krasnoyarsk ប្រទេសរុស្ស៊ី កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦។

១៤
ឡាន FFZero1 របស់ក្រុមហ៊ុន Faraday Future ត្រូវបានដាក់តាំងបង្ហាញនៅព្រឹត្តិការណ៍ CES Unveiled ដែលជាព្រឹត្តិការណ៍បង្ហាញដល់សារព័ត៌មានរបស់ក្រុមហ៊ុន CES International នៅក្នុងក្រុង Las Vegas រដ្ឋ Navada កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦។

១៥
កីឡាករ Kushti របស់ប៉ាគីស្ថានម្នាក់រៀបចំទីធ្លានៅក្នុងសង្វៀន ខណៈដែលអ្នកផ្សេងកំពុងហាត់សម ក្នុងពេលហ្វឹកហាត់មួយ នៅក្នុងក្រុង Lahore។

១៦
សិល្បករ Jaimi Luthrmann របស់អូស្រា្តលីសម្តែងនៅក្នុងប៉ោងៗយក្សមួយនៅក្នុងការសម្តែងសៀក Blanc De Blanc Champagne Circus នៅក្នុង Sydney Opera House។