កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ៣១ មករា ២០២០
![បាតុករម្នាក់ឡើងលើជណ្ដើរដើម្បីដោតទង់ជាតិប៉ាឡេស្ទីនទៅនឹងរបាលួសបន្លា នៅលើរបងបែងចែកជាមួយប្រទេសអ៊ីស្រាអែល នៅតំបន់ West Bank ក្នុងភូមិ Bilin ជិតក្រុង Ramallah។](https://gdb.voanews.com/641a949f-30d0-410d-8a1a-bbb616c54504_w1024_q10_s.jpg)
១
បាតុករម្នាក់ឡើងលើជណ្ដើរដើម្បីដោតទង់ជាតិប៉ាឡេស្ទីនទៅនឹងរបាលួសបន្លា នៅលើរបងបែងចែកជាមួយប្រទេសអ៊ីស្រាអែល នៅតំបន់ West Bank ក្នុងភូមិ Bilin ជិតក្រុង Ramallah។
![ការិយាល័យការបរទេសនិងតំណាងរាស្ត្រអង់គ្លេស នៅទីក្រុងឡុងដ៍ ត្រូវបានតុបតែងដោយភ្លើងនៅថ្ងៃដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។](https://gdb.voanews.com/e70cd910-8e74-4422-a249-81abdbf51fbb_w1024_q10_s.jpg)
២
ការិយាល័យការបរទេសនិងតំណាងរាស្ត្រអង់គ្លេស នៅទីក្រុងឡុងដ៍ ត្រូវបានតុបតែងដោយភ្លើងនៅថ្ងៃដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។
![អ្នកទស្សនាម្នាក់ដើរក្រោមវត្ថុ 3D បង្ហាញពីសត្វរុយដែលរចនាឡើងដោយ Julia Stoess ក្នុងពេលធ្វើសន្និសីទសារព័ត៌មាន នៅទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/8322f1e3-8f3a-4055-8075-53564d7a90e9_w1024_q10_s.jpg)
៣
អ្នកទស្សនាម្នាក់ដើរក្រោមវត្ថុ 3D បង្ហាញពីសត្វរុយដែលរចនាឡើងដោយ Julia Stoess ក្នុងពេលធ្វើសន្និសីទសារព័ត៌មាន នៅទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់។
![ស្ត្រីម្នាក់ពាក់ដបផ្លាស្ទិកសម្រាប់ដាក់ទឹក ដោយកាត់ដើម្បីរុំមុខរបស់ខ្លួន នៅពេលគាត់ដើរនៅលើស្ពានឆ្លងនៅទីក្រុងហុងកុង។ នេះជាវិធីការពារមួយបន្ទាប់ពីមានការផ្ទុះឡើងជំងឺផ្លូវដង្ហើមនៅទីក្រុង វូហាន ប្រទេសចិន។](https://gdb.voanews.com/32cf0c4f-79b4-476f-8bae-ad26dd6088da_w1024_q10_s.jpg)
៤
ស្ត្រីម្នាក់ពាក់ដបផ្លាស្ទិកសម្រាប់ដាក់ទឹក ដោយកាត់ដើម្បីរុំមុខរបស់ខ្លួន នៅពេលគាត់ដើរនៅលើស្ពានឆ្លងនៅទីក្រុងហុងកុង។ នេះជាវិធីការពារមួយបន្ទាប់ពីមានការផ្ទុះឡើងជំងឺផ្លូវដង្ហើមនៅទីក្រុង វូហាន ប្រទេសចិន។
![កីឡាករកម្ដៅសាច់ដុំសម្រាប់ការប្រកួតជិះស្គី នៅទីក្រុង Seefeld ប្រទេសអូទ្រីស។](https://gdb.voanews.com/cc42045a-0dc3-48e0-9ef8-c5d4c3dd15a9_w1024_q10_s.jpg)
៥
កីឡាករកម្ដៅសាច់ដុំសម្រាប់ការប្រកួតជិះស្គី នៅទីក្រុង Seefeld ប្រទេសអូទ្រីស។
![សត្វអូដ្ឋមួយក្បាលលេងជាមួយភ្លើងក្នុងពិធីប្រកួតរាំនៅក្នុងកម្មវិធីពិព័រណ៍សត្វពាហនៈ នៅទីក្រុង Nagaur ប្រទេសឥណ្ឌា។](https://gdb.voanews.com/6e09a9d1-70fe-47dc-8f9e-2b8abd106d5e_w1024_q10_s.jpg)
៦
សត្វអូដ្ឋមួយក្បាលលេងជាមួយភ្លើងក្នុងពិធីប្រកួតរាំនៅក្នុងកម្មវិធីពិព័រណ៍សត្វពាហនៈ នៅទីក្រុង Nagaur ប្រទេសឥណ្ឌា។
![លោក Joe Biden បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតឆ្នាំ ២០២០ និងជាអតីតអនុប្រធានាធិបតី ទិញការេម នៅឯភោជនីយដ្ឋានលក់ម្ហូបសមុទ្រមួយនៅក្រុង Pella រដ្ឋ Iowa។](https://gdb.voanews.com/9d2c5992-8eae-4565-a19c-ef0272cf8120_w1024_q10_s.jpg)
៧
លោក Joe Biden បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតឆ្នាំ ២០២០ និងជាអតីតអនុប្រធានាធិបតី ទិញការេម នៅឯភោជនីយដ្ឋានលក់ម្ហូបសមុទ្រមួយនៅក្រុង Pella រដ្ឋ Iowa។
![កូនសត្វកន្ធាយសមុទ្រកំពុងតម្រង់ទៅសមុទ្រ បន្ទាប់ពីត្រូវបានដោះលែងនាពេលថ្ងៃលិច នៅឆ្នេរសមុទ្រ Lhoknga ខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/171b9da7-832e-4338-bbf8-eed9c1387779_w1024_q10_s.jpg)
៨
កូនសត្វកន្ធាយសមុទ្រកំពុងតម្រង់ទៅសមុទ្រ បន្ទាប់ពីត្រូវបានដោះលែងនាពេលថ្ងៃលិច នៅឆ្នេរសមុទ្រ Lhoknga ខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី។
![គ្រាប់មីស៊ីលមួយគ្រាប់ដែលមិនទាន់ផ្ទុះ ត្រូវបានគេឃើញនៅវាលស្រែ នៅខាងក្រៅទីក្រុង Maarat al-Numan ប្រទេសស៊ីរី។](https://gdb.voanews.com/3ee14e62-4825-47f2-baf6-8b871a890753_w1024_q10_s.jpg)
៩
គ្រាប់មីស៊ីលមួយគ្រាប់ដែលមិនទាន់ផ្ទុះ ត្រូវបានគេឃើញនៅវាលស្រែ នៅខាងក្រៅទីក្រុង Maarat al-Numan ប្រទេសស៊ីរី។
![នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ផ្លុំបំពង់កែវមុនពេលដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅជម្ឈមណ្ឌលកែវជាតិ នៅសាកលវិទ្យាល័យ Sunderland ទីក្រុង Sunderland ចក្រភពអង់គ្លេស។](https://gdb.voanews.com/87604851-c6f4-426b-be98-d9a8023a40a8_w1024_q10_s.jpg)
១០
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ផ្លុំបំពង់កែវមុនពេលដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅជម្ឈមណ្ឌលកែវជាតិ នៅសាកលវិទ្យាល័យ Sunderland ទីក្រុង Sunderland ចក្រភពអង់គ្លេស។