កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ៣១ មករា ២០១៩

១
មនុស្សដើរនៅជិតដើមឈើដែលគ្របដណ្ដប់ទៅដោយទឹកកកនៅរដូវធ្លាក់ទឹកកកនៅឧទ្យាន Niagara Falls ទីក្រុង Ontario ប្រទេសកាណាដា។

២
ស្ដេចស៊ុលតង់ថ្មីរបស់ប្រទេសម៉ាឡេស៊ី Abdullah Sultan Ahmad Shah និងម្ចាស់ក្សត្រី Queen Tunku Azizah Aminah Maimunah ចូលរួមពិធីស្វាគមន៍មួយនៅអាគាររដ្ឋសភា ក្នុងទីក្រុងគូឡាឡាំពួ។

៣
ក្មេងៗជនជាតិឥណ្ឌាសម្ដែងកីឡាប្រពៃណីឥណ្ឌាឈ្មោះថា Mallakhamba នៅលើបង្គោលឈើ នៅឯសាលារៀនមួយក្នុងទីក្រុង Ahmadabad ប្រទេសឥណ្ឌា។

៤
អំពូលភ្លើងនៅឯកំពង់ផែមួយត្រូវបានរុំព័ទ្ធដោយទឹកកកនៅបឹង Lake ស្ថិតនៅផ្លូវទី៣៩ ក្នុងទីក្រុងឈីកាហ្គោ (Chicago)។

៥
ស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់អាយុ១៨ឆ្នាំ (កណ្ដាល) ត្រូវបានជួយដោយប៉ូលិស Sharia ក្រោយពេលនាងត្រូវបានដាក់ក្នុងទ្រុងនៅទីសាធារណៈក្នុងទីក្រុង Banda Aceh ខេត្ត Aceh ដែលជាការទទួលទណ្ឌកម្មដោយសារតែនាងត្រូវបានគេឃើញដើរកាន់ដៃគ្នាជាមួយមិត្តប្រុស។

៦
ខ្លារខិនមួយក្បាលដេញខាំបុរសជនជាតិឥណ្ឌា នៅខណៈដែលអ្នកផ្សេងទៀតកំពុងរត់ឡើងលើជញ្ជាំង នៅតំបន់ Lamba Pind ទីក្រុង Jalandhar ប្រទេសឥណ្ឌា។

៧
រលកដ៏ធំមួយបានបក់បោកទៅលើរថភ្លើងមួយនៅពេលរថភ្លើងនោះបើកកាត់ឧទ្យាន Dawlish នៅភាគនិរតី នៃប្រទេសអង់គ្លេស។

៨
ខ្លាឃ្មុំផាន់ដាធំមួយកំពុងលេងជាមួយកូនរបស់វា នៅកន្លែងដែលមានការតុបតែងក្នុងព្រឹត្តិការណ៍សម្រាប់បុណ្យចូលឆ្នាំចិន ឆ្នាំជ្រូក នៅឧទ្យានខ្លាឃ្មុំផាន់ដា Shenshuping ក្នុងទីក្រុង Wolong ខេត្ត Sichuan ប្រទេសចិន។