រូបភាពជុំវិញពិភពលោកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ មកពីប្រទេសអាល្លឺម៉ង់ អ៊ីរ៉ាក់ ឈីលី អង់គ្លេស អ៊ុយក្រែន ចិន ប៊ុលហ្គារី សហរដ្ឋអាមេរិក ស្កុតលែន និងនេប៉ាល់។
រូបភាពជុំវិញពិភពលោក ៣១ មករា ២០១៧

១
សកម្មជនរបស់អង្គការ Greenpeace ឡើងលើរូបសំណាក Golden Victoria និងចងបដាដែលសរសេរថា «មិនអាចដកដង្ហើមនៅក្នុងទីក្រុងបានទេ ឬ Breathless through the city» ដើម្បីប្រឆាំងនឹងការបំពុលខ្យល់នៅក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់។

២
ជនស៊ីវិលបង្ហាញប័ណ្ណទទួលអាហារប្រចាំថ្ងៃរបស់ពួកគេដើម្បីទទួលបានអាហារមនុស្សធម៌ ដែលចែកចាយដោយអង្គការអឌ្ឍច័ន្ទក្រហមរបស់ប្រទេសអ៊ីរ៉ាក់ នៅភាគខាងកើតនៃក្រុង Mosul។

៣
ភ្លើងឆេះព្រៃឆាបឆេះសហគមន៍ Dichato ក្នុងប្រទេសឈីលី កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។ អ្នកពន្លត់អគ្គិភ័យកំពុងពន្លត់អគ្គិភ័យកុំឲ្យឆាបឆេះដល់ផ្ទះប្រមាណ៨០០ខ្នងនៅទីនោះ។

៤
បាតុករតវ៉ានៅខាងក្រៅវិមាន Downing Street ប្រឆាំងនឹងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។

៥
ទាហានអ៊ុយក្រែនពិនិត្យក្រហូងដីបណ្តាលមកពីការបំផ្ទុះមួយនៅក្នុងក្រុង Avdiivka។ ការប្រយុទ្ធគ្នារវាងទាហានរដ្ឋាភិបាល និងក្រុមឧទ្ទាមដែលគាំទ្រដោយរុស្ស៊ីនៅភាគកើតនៃប្រទេសអ៊ុយក្រែនមានស្ថានភាពកាន់តែខ្លាំងឡើង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់ បង្ករបួសដល់មនុស្សរាប់សិបនាក់ និងចាប់កម្មកររុករករ៉ែនៅក្រោមដីជាង២០០នាក់។

៦
មនុស្សម្នាសម្តែងរបាំនាគ ក្នុងថ្ងៃចូលឆ្នាំចិន នៅក្នុងក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។

៧
ឆ្មា Pooh អាយុមួយឆ្នាំ និងមានជើងសិប្បនិម្មិតដើរនៅក្នុងគ្លីនិកមួយនៅក្នុងក្រុងសូហ្វ៊ីយ៉ា (Sofia) ប្រទេសប៊ុលហ្គារី។ គេជឿថា ឆ្មានេះបានបាក់ជើងនៅក្នុងគ្រោះថ្នាក់រថយន្ត ឬរថភ្លើង កាលពីខែមេសា ឆ្នាំមុន ហើយអាចដើររួចវិញបានដោយសារតែពេទ្យសត្វឈ្មោះ Vladislav Zlatinov។

៨
រូបភាពនេះទទួលបានពីអង្គការ Geological Survey's Hawaiian Volcano Observatory របស់អាមេរិកដែលបង្ហាញពីការផ្ទុះកម្អែភ្នំភ្លើង Kilauea នៅលើឆ្នេរសមុទ្រ Kamokuna ក្នុងរដ្ឋ Hawaii កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧។

៩
នេះជាទិដ្ឋាភាពទូទៅនៃបណ្ណាល័យរបស់សាកលវិទ្យាល័យ Mosul ដែលត្រូវបានដុត និងបំផ្លាញក្នុងពេលប្រយុទ្ធជាមួយនឹងរដ្ឋឥស្លាម នៅក្នុងក្រុង Mosul ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។

១០
អ្នកចូលរួមតុបតែងជាតួអង្គក្នុងរឿង Vikings នៅក្នុងពិធីបុណ្យ Up Helly Aa ប្រចាំឆ្នាំ នៅក្នុងសង្កាត់ Lerwick ប្រទេសស្កុតលែន។

១១
មនុស្សម្នាជិះរំអិលលើព្រិលក្នុងពិធីបុណ្យ Ice and Snow នៅឧទ្យាន Taoranting ក្នុងក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។

១២
មនុស្សម្នាឆ្លងកាត់ទន្លេ Triveni ក្នុងពិធីបុណ្យ Swasthani Bratakatha នៅក្នុងក្រុង Panauti ប្រទេសនេប៉ាល់។