កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូពភាពជុំវិញពិភពលោក ៣០ មករា ២០២០
![សន្តិសុខពាក់ម៉ាស់ការពារក្នុងពិធីធ្វើត្រាប់ការផ្លាស់ប្ដូរសន្តិសុខរាជវាំង នៅខាងមុខវិមាន Deoksu ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/361e4c11-bf22-4433-b211-a40844b54b08_w1024_q10_s.jpg)
១
សន្តិសុខពាក់ម៉ាស់ការពារក្នុងពិធីធ្វើត្រាប់ការផ្លាស់ប្ដូរសន្តិសុខរាជវាំង នៅខាងមុខវិមាន Deoksu ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
![ក្មេងប្រុសម្នាក់សរសេរនៅលើជញ្ជាំងនៃវិហារ Saraswati ក្នុងពិធីបុណ្យ Shreepanchami ឧទ្ទិសជូនដល់ព្រះនៃការអប់រំ Saraswati ដោយពួកគេមានជំនឿថា ព្រះនឹងជួយដល់អ្នកគោរពតាមឲ្យទទួលបាននូវការអប់រំល្អ នៅក្នុងទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។](https://gdb.voanews.com/8e37bada-e3f0-4c50-b0ae-50baa002810b_w1024_q10_s.jpg)
២
ក្មេងប្រុសម្នាក់សរសេរនៅលើជញ្ជាំងនៃវិហារ Saraswati ក្នុងពិធីបុណ្យ Shreepanchami ឧទ្ទិសជូនដល់ព្រះនៃការអប់រំ Saraswati ដោយពួកគេមានជំនឿថា ព្រះនឹងជួយដល់អ្នកគោរពតាមឲ្យទទួលបាននូវការអប់រំល្អ នៅក្នុងទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។
![បុរសឥណ្ឌាមិនស្គាល់អត្តសញ្ញាណម្នាក់គ្រវីកាំភ្លើងក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងច្បាប់សញ្ជាតិថ្មី នៅខាងក្រៅសាកលវិទ្យាល័យ Jamia Millia Islamia ក្នុងទីក្រុងញូវដែលី ប្រទេសឥណ្ឌា។](https://gdb.voanews.com/c12370ba-3b7b-48e3-b018-83f383b2d7ab_w1024_q10_s.jpg)
៣
បុរសឥណ្ឌាមិនស្គាល់អត្តសញ្ញាណម្នាក់គ្រវីកាំភ្លើងក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងច្បាប់សញ្ជាតិថ្មី នៅខាងក្រៅសាកលវិទ្យាល័យ Jamia Millia Islamia ក្នុងទីក្រុងញូវដែលី ប្រទេសឥណ្ឌា។
![រូបសាស្ត្រនៃកោសិកា ត្រូវបានដាក់បង្ហាញអំពីមេរោគកូរ៉ូណាថ្មី (2019-nCoV) ដែលត្រូវបានគេកំណត់ថាជាមូលហេតុនៃការផ្ទុះឡើងនៃជំងឺផ្លូវដង្ហើម ត្រូវបានរកឃើញដំបូងនៅទីក្រុង Wuhan ប្រទេសចិន។ រូបសាស្ត្រនេះត្រូវបានគេបង្ហាញដោយជម្ឈមណ្ឌលគ្រប់គ្រងជំងឺ នៅទីក្រុង Atlanta រដ្ឋ Georgia។](https://gdb.voanews.com/bf6d577a-0fb1-42cb-bb4b-5654e016635c_w1024_q10_s.jpg)
៤
រូបសាស្ត្រនៃកោសិកា ត្រូវបានដាក់បង្ហាញអំពីមេរោគកូរ៉ូណាថ្មី (2019-nCoV) ដែលត្រូវបានគេកំណត់ថាជាមូលហេតុនៃការផ្ទុះឡើងនៃជំងឺផ្លូវដង្ហើម ត្រូវបានរកឃើញដំបូងនៅទីក្រុង Wuhan ប្រទេសចិន។ រូបសាស្ត្រនេះត្រូវបានគេបង្ហាញដោយជម្ឈមណ្ឌលគ្រប់គ្រងជំងឺ នៅទីក្រុង Atlanta រដ្ឋ Georgia។
![ក្រុមបុគ្គលិកពេទ្យដែលស្លៀកសម្លៀកបំពាក់ការពារខ្លួនកំពុងរុញអ្នកជំងឺម្នាក់នៅខាងមុខអាគារ ដែលគេសង្ស័យថាមានផ្ទុកមេរោគកូរ៉ូណា នៅទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន។](https://gdb.voanews.com/5cab7b0b-ad52-494f-8fec-979c97fdf068_w1024_q10_s.jpg)
៥
ក្រុមបុគ្គលិកពេទ្យដែលស្លៀកសម្លៀកបំពាក់ការពារខ្លួនកំពុងរុញអ្នកជំងឺម្នាក់នៅខាងមុខអាគារ ដែលគេសង្ស័យថាមានផ្ទុកមេរោគកូរ៉ូណា នៅទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន។
![មនុស្សកំពុងពិនិត្យមើលកន្លែងបាក់បែកបន្ទាប់ពីមានការវាយប្រហារតាមអាកាសទៅលើទីក្រុង Ariha ខេត្ត Idlib ប្រទេសស៊ីរី។](https://gdb.voanews.com/4a67ef83-9041-4a8a-af4a-55b1c78eb5a2_w1024_q10_s.jpg)
៦
មនុស្សកំពុងពិនិត្យមើលកន្លែងបាក់បែកបន្ទាប់ពីមានការវាយប្រហារតាមអាកាសទៅលើទីក្រុង Ariha ខេត្ត Idlib ប្រទេសស៊ីរី។
![សមាជិកសភាច្រៀងនិងកាន់ដៃគ្នា បន្ទាប់ពីបោះឆ្នោតលើការដកខ្លួនរបស់អង់គ្លេសចេញពីសហភាពអឺរ៉ុប ដែលជានីតិវិធីចុងក្រោយក្នុងនីតិវិធីចាកចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេស។ ការច្រៀងចម្រៀងនេះធ្វើឡើងក្នុងកិច្ចប្រជុំនៅឯសភាអឺរ៉ុបក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី២៩ មករា។ ចក្រភពអង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ ២០២០ នេះ ហើយជាប្រទេសទី១ ដែលចាកចេញពីប្លុកដែលមាន២៨ប្រទេសនេះ។](https://gdb.voanews.com/ae059a39-6389-4086-9046-38bf9cfe3d23_cx0_cy11_cw0_w1024_q10_r1_s.jpg)
៧
សមាជិកសភាច្រៀងនិងកាន់ដៃគ្នា បន្ទាប់ពីបោះឆ្នោតលើការដកខ្លួនរបស់អង់គ្លេសចេញពីសហភាពអឺរ៉ុប ដែលជានីតិវិធីចុងក្រោយក្នុងនីតិវិធីចាកចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេស។ ការច្រៀងចម្រៀងនេះធ្វើឡើងក្នុងកិច្ចប្រជុំនៅឯសភាអឺរ៉ុបក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី២៩ មករា។ ចក្រភពអង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ ២០២០ នេះ ហើយជាប្រទេសទី១ ដែលចាកចេញពីប្លុកដែលមាន២៨ប្រទេសនេះ។
![ក្រុមបាតុករដុតបំផ្លាញការដ្ឋានសំណង់មួយក្នុងពិធីមួយ នៅខាងក្រៅកីឡដ្ឋាន Monumental នៅទីក្រុងសាន់ត្យាហ្គោ ប្រទេសឈីលី កាលពីថ្ងៃទី២៩ មករា។ បាតុកម្មនេះកើតមានបន្ទាប់ពីមរណភាពអ្នកគាំទ្រក្រុមបាល់ទាត់ Colo Colo ឈ្មោះ Jorge Mora ដែលត្រូវបានកិនពីលើដោយឡានប៉ូលិស។](https://gdb.voanews.com/1fb4e20c-5221-48b5-98d3-90116917be19_w1024_q10_s.jpg)
៨
ក្រុមបាតុករដុតបំផ្លាញការដ្ឋានសំណង់មួយក្នុងពិធីមួយ នៅខាងក្រៅកីឡដ្ឋាន Monumental នៅទីក្រុងសាន់ត្យាហ្គោ ប្រទេសឈីលី កាលពីថ្ងៃទី២៩ មករា។ បាតុកម្មនេះកើតមានបន្ទាប់ពីមរណភាពអ្នកគាំទ្រក្រុមបាល់ទាត់ Colo Colo ឈ្មោះ Jorge Mora ដែលត្រូវបានកិនពីលើដោយឡានប៉ូលិស។
![តារាវិទូម្នាក់ប្រើទិន្នន័យទទួលបានពីកម្មវិធីស៊ើបអង្កេតប្រើកាំរស្មីអ៊ិច (Chandra X-ray Observatory) និងកែវយិតរបស់ណាសា បង្កើតបានជាផែនទីយ៉ាងច្បាស់មួយ បង្ហាញពីការប៉ះទង្គិចគ្នារវាងចង្កោមកាឡាក់ស៊ីចំនួន៤។ នៅទីបញ្ចប់ ចង្កោមទាំង៤ ដែលចង្កោមនីមួយៗមានទំហំធំជាងព្រះអាទិត្យរាប់លានដងនោះ នឹងបង្កើតបានជាទម្រង់មួយធំបំផុតនៅក្នុងលំហអាកាស។](https://gdb.voanews.com/4fabe26d-976f-4612-907e-f512782b6490_w1024_q10_s.jpg)
៩
តារាវិទូម្នាក់ប្រើទិន្នន័យទទួលបានពីកម្មវិធីស៊ើបអង្កេតប្រើកាំរស្មីអ៊ិច (Chandra X-ray Observatory) និងកែវយិតរបស់ណាសា បង្កើតបានជាផែនទីយ៉ាងច្បាស់មួយ បង្ហាញពីការប៉ះទង្គិចគ្នារវាងចង្កោមកាឡាក់ស៊ីចំនួន៤។ នៅទីបញ្ចប់ ចង្កោមទាំង៤ ដែលចង្កោមនីមួយៗមានទំហំធំជាងព្រះអាទិត្យរាប់លានដងនោះ នឹងបង្កើតបានជាទម្រង់មួយធំបំផុតនៅក្នុងលំហអាកាស។
![កម្មករកំពុងធ្វើការនៅកន្លែងដែលជញ្ជាំងព្រំដែនអាមេរិកនិងប្រទេសម៉ិកស៊ិក បានបាក់ នៅតំបន់ Mexicali រដ្ឋ Baja California ប្រទេសម៉ិកស៊ិក។ បន្ទះជញ្ជាំងដែលត្រូវបានដំឡើងថ្មីៗនៅព្រំដែនសហរដ្ឋអាមេរិក នៅ Calexico រដ្ឋ California បានដូលរលំដោយសារខ្យល់ខ្លាំង ដោយខ្ទាតទៅជាប់នឹងដើមឈើ នៅក្នុងទឹកដីនៃប្រទេសម៉ិកស៊ិក។](https://gdb.voanews.com/b85a0b5c-7782-4a0f-8645-504869ae2c19_w1024_q10_s.jpg)
១០
កម្មករកំពុងធ្វើការនៅកន្លែងដែលជញ្ជាំងព្រំដែនអាមេរិកនិងប្រទេសម៉ិកស៊ិក បានបាក់ នៅតំបន់ Mexicali រដ្ឋ Baja California ប្រទេសម៉ិកស៊ិក។ បន្ទះជញ្ជាំងដែលត្រូវបានដំឡើងថ្មីៗនៅព្រំដែនសហរដ្ឋអាមេរិក នៅ Calexico រដ្ឋ California បានដូលរលំដោយសារខ្យល់ខ្លាំង ដោយខ្ទាតទៅជាប់នឹងដើមឈើ នៅក្នុងទឹកដីនៃប្រទេសម៉ិកស៊ិក។
![អ្នករាំរបាំបាឡេរបស់រុស្ស៊ី សម្ដែងរបាំមួយឈ្មោះថា Swan Lake ក្នុងពេលហាត់សមនៅសាលល្ខោន Colon នៅទីក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី។](https://gdb.voanews.com/98f2e040-fa89-466b-9979-163ec21ee194_w1024_q10_s.jpg)
១១
អ្នករាំរបាំបាឡេរបស់រុស្ស៊ី សម្ដែងរបាំមួយឈ្មោះថា Swan Lake ក្នុងពេលហាត់សមនៅសាលល្ខោន Colon នៅទីក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី។
![រូបថតបង្ហាញផ្ទៃនៃព្រះអាទិត្យយ៉ាងច្បាស់មិនធ្លាប់មានពីមុន ដែលថតដោយកែវយិត Daniel K. Inouye Solar Telescope (DKIST) ដែលជាកែវយិតធំបំផុតរបស់ពិភពលោក ថតនៅកោះ Maui រដ្ឋ Hawaii សហរដ្ឋអាមេរិក។](https://gdb.voanews.com/ab25bcaa-9416-457b-b283-ddbc1f3cb560_w1024_q10_s.jpg)
១២
រូបថតបង្ហាញផ្ទៃនៃព្រះអាទិត្យយ៉ាងច្បាស់មិនធ្លាប់មានពីមុន ដែលថតដោយកែវយិត Daniel K. Inouye Solar Telescope (DKIST) ដែលជាកែវយិតធំបំផុតរបស់ពិភពលោក ថតនៅកោះ Maui រដ្ឋ Hawaii សហរដ្ឋអាមេរិក។
![សត្វទុងពណ៌ស ដែលជាសត្វស្លាបធំបំផុតមកពីប្រទេសកាណាដា និងសហរដ្ឋអាមេរិក ត្រូវបានគេឃើញហើរនៅលើកោះ Chapala ក្នុងទីក្រុង Cojumatlan ប្រទេសម៉ិកស៊ិក។](https://gdb.voanews.com/45ac83eb-9a03-4c72-b376-58c4fc318a6a_w1024_q10_s.jpg)
១៣
សត្វទុងពណ៌ស ដែលជាសត្វស្លាបធំបំផុតមកពីប្រទេសកាណាដា និងសហរដ្ឋអាមេរិក ត្រូវបានគេឃើញហើរនៅលើកោះ Chapala ក្នុងទីក្រុង Cojumatlan ប្រទេសម៉ិកស៊ិក។