រូបភាពជុំវិញពិភពលោកថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា បារាំង អ៊ុយក្រែន ឈីលី អង់គ្លេស តៃវ៉ាន់ អាល្លឺម៉ង់ ប្រេស៊ីល និងកេនយ៉ា។
រូបភាពជុំវិញពិភពលោក ៣០ មករា ២០១៨

១
អ្នកគាំទ្រម្នាក់របស់មេដឹកនាំបក្សប្រឆាំងកេនយ៉ា Raila Odinga នៃបក្សសម្ព័ន្ធជាតិ (NASA) លោតចេញពីរថយន្តក្រុងមួយបន្ទាប់ពីប៉ូលិសកូបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករបន្ទាប់ពីពិធីស្បថចូលកាន់ដំណែងនៅក្នុងក្រុងណៃរ៉ូប៊ី។

២
បុរសម្នាក់សែងពូកខ្យល់នៅពេលដែលលោកបានមកដល់តំបន់បោះជំរំជប់លៀងនៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។

៣
សិល្បករពពុះសាប៊ូ Aramis Gehberger បង្ហាញជំនាញរបស់លោកអំឡុងការតាំងពិព័រណ៌អន្តរជាតិ Spielwarenmesse នៅទីក្រុង Nuremberg ភាគខាងត្បូងអាល្លឺម៉ង់។

៤
រថក្រោះតៃវ៉ាន់ M60A3 បាញ់នៅក្នុងការហ្វឹកហាត់យោធាមួយក្នុងទីក្រុង Hualien ភាគខាងកើតកោះតៃវ៉ាន់។

៥
សមាជិកគាំទ្រសហភាពអឺរ៉ុបបាតុកម្មតវ៉ាប្រឆាំងនឹង Brexit តាមផ្លូវវិមានសភាក្នុងទីក្រុងឡុងដ៏។

៦
បាតុករម្នាក់តតាំងជាមួយប៉ូលិសកូបកម្មអំឡុងការប្រមូលផ្តុំដើម្បីការពារសារធាតុ Lithium ជាតិក្នុងប្រទេសឈីលីកាលពីថ្ងៃទី២៩ មករា ២០១៨។

៧
មនុស្សជាច្រើនរយនាក់ហែក្បួនជាមួយភ្លើងគោមដើម្បីរំលឹកពិធីបុណ្យខួប១០០ឆ្នាំរបស់ការប្រយុទ្ធប្រឆាំងនឹងចលនា Moscow's bolsheviks ក្នុងទីក្រុង កាលពីថ្ងៃទី២៩ មករា ២០១៨។

៨
ទិដ្ឋភាពស្ពាន Tancarville នៅភាគពាយព្យប្រទេសបារាំង។