រូបភាពជុំវិញពិភពលោកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ មកពីប្រទេសអូទ្រីស កូរ៉េខាងត្បូង ស៊ីលី អារ៉ាប៊ីសាអូឌីត អង់គ្លេស គុយបា សាធារណរដ្ឋឆែក និងអាហ្សង់ទីន។
រូបភាពជុំវិញពិភពលោក ០៣ មករា ២០១៧

១
កីឡាករ Karl Geiger របស់អាល្លឺម៉ង់លោតក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតជិះស្គីលោតរំលងទួលចំនួន៤លើកទី៦៥ ក្នុងក្រុង Innsbruck ប្រទេសអូទ្រីស។

២
កូរ៉េខាងត្បូងបញ្ចេញទាហានដើម្បីធ្វើការបាញ់សម្លាប់មេរោគនៅក្នុងក្រុង Changwon។

៣
ផ្សែងហោះហើរចេញពីព្រៃជុំវិញក្រុង Valparaiso ប្រទេសស៊ីលី (Chile) កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅពេលដែលអគ្គិភ័យកំពុងគំរាមកំហែងដល់ផែរបស់ក្រុងនេះ។

៤
ក្មេងប្រុសអារ៉ាប់ម្នាក់មកពីក្រុមជនជាតិភាគតិចដែលត្រូវបានគេស្គាល់ថា Bedoon ផឹកទឹកនៅក្នុងចានដែកមួយនៅលើវាយខ្សាច់មួយក្នុងតំបន់ Al-Jawf ប្រទេសអារ៉ាប៊ីសាអូឌីត។

៥
អ្នកមើលថែសួនម្នាក់ឈរថតរូបជាមួយនឹងកណ្តូបម្យ៉ាងក្នុងពេលត្រួតពិនិត្យចំនួនសត្វប្រចាំឆ្នាំនៅក្នុងសួនសត្វ London Zoo ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

៦
រូបសំណាកនៃកប៉ាល់ Granma ត្រូវបានគេដង្ហែក្នុងពេលដើរក្បួនមួយដើម្បីប្រារព្ធទិវាកងប្រដាប់អាវុធ និងដើម្បីរំឮកដល់ការចូលចតរបស់កប៉ាល់ Granma ដែលបាននាំយកបងប្អូន Castro លោក Ernesto "Che" Guevara និងមនុស្សផ្សេងទៀតមកពីម៉ិកស៊ិក ទៅគុយបាដើម្បីចាប់ផ្តើមបដិវត្តន៍នៅក្នុងឆ្នាំ១៩៥៩ ក្នុងក្រុងឡាហាវ៉ាន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧។

៧
ស្វា Bornean ស្ងាបនៅក្នុងជម្រករបស់ខ្លួននៅសួនសត្វ Usti nad Labem ក្នុងក្រុង Usti nad Labem សាធារណរដ្ឋឆែក។

៨
កីឡាករ Sebastien Loeb និងកីឡាករ Daniel Elena ដែលអ្នកទាំងមកពីប្រទេសបារាំងដូចគ្នាបើករថយន្តរួមគ្នាដើម្បីប្រកួតក្នុងការប្រកួត Dakar Rally ឆ្នាំ២០១៧ វគ្គទី១រវាងក្រុម Asuncion និងក្រុម Resistencia ក្នុងប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧។