រូបភាពជុំវិញពិភពលោកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក រដ្ឋប៉ាឡេស្ទីន រុស្ស៊ី អេស្ប៉ាញ កូឡុំប៊ី អ៊ីរ៉ង់ ហុងឌូរ៉ាស កេនយ៉ា និងប៉ាគីស្ថាន។
រូបភាពជុំវិញពិភពលោក ២៩ មករា ២០១៨

១
នេះជាទិដ្ឋាភាពនៃអគារនានានៃសាកលវិទ្យាល័យ Moscow State University ស្តាត Luzhniki និងទន្លេ Moskva ក្នុងប្រទេសរុស្ស៊ី។

២
ក្រុមមនុស្សមួយដែលតុបតែងជាតុក្កកាមានឈ្មោះថា ក្រុម Zanpantzar ចូលរួមនៅក្នុងពិធីបុណ្យ Carnival នៅចន្លោះភូមិ Ituren និងភូមិ Zubieta ប្រទេសអេស្ប៉ាញ។

៣
កសិករប៉ាឡេស្ទីនម្នាក់បាចគ្រាប់ពូជក្នុងពេលទស្សនកិច្ចមួយរបស់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហមនៅក្នុងតំបន់ Gaza Strip។

៤
ឆ្មាមួយក្បាលរត់កាត់ទីលានជល់គោ La Santamaria នៅក្នុងក្រុង Bogota ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨។

៥
មនុស្សម្នាប្រមូលផ្តុំគ្នា នៅពេលដែលអាជ្ញាធរបាននិយាយថា មនុស្សយ៉ាងហោចណាស់៤នាក់ត្រូវបានត្រូវបាញ់សម្លាប់នៅក្នុងក្រុង Reading រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។

៦
លោក Bruno Mars ទទួលយកពានរង្វាន់ Grammy នៃអាល់ប៊ុមល្បីប្រចាំឆ្នាំឈ្មោះ 24K Magic ក្នុងកម្មវិធីទទួលពានរង្វាន់ Grammy ប្រចាំឆ្នាំលើកទី៦០ នៅក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨។

៧
នាង Lady Gaga ទៅដល់កម្មវិធីទទួលពានរង្វាន់ Grammy លើកទី៦០ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨។

៨
នាង Kesha (រូបស្តាំទី២) ច្រៀងបទ Praying ជាមួយនាង Bebe Rexha (រូបកណ្តាល) នាង Cyndi Lauper និងនាង Camila Cabello (រូបស្តាំ) ក្នុងកម្មវិធីទទួលពានរង្វាន់ Grammy ប្រចាំឆ្នាំលើកទី៦០ នៅក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨។

៩
និស្សិតអ៊ីរ៉ង់គប់ដុំព្រិលដាក់គ្នានៅក្នុងឧទ្យាន Laleh ក្នុងក្រុង Tehran កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨។

១០
Race-goers attend the first day of the Royal Ascot horse racing meet in Ascot, west of London.

១១
មនុស្សម្នាក់យំ នៅពេលគាត់ព្យាយាមពន្លត់អគ្គិភ័យដែលបានឆាបឆេះនៅតំបន់អណាធិបតេយ្យនៅក្នុងក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨។

១២
កសិករម្នាក់តំរៀបផ្កាខាត់ណានៅលើរថយន្តមួយនៅខាងក្រៅក្រុង Peshawar ប្រទេសប៉ាគីស្ថាន។