រូបភាពជុំវិញពិភពលោកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ មកពីប្រទេសអាហ្រ្វិកកណ្តាល ចិន អ៊ីតាលី ឥណ្ឌា អេត្យូពី ស្វ៊ីស អ៊ីរ៉ាក់ និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ២៩ មករា ២០១៧

១
សមាជិករបស់ព្រះវិហារ Shembe ស្លៀកពាក់សម្លៀកបំពាក់ស្បែកខ្លាក្នុងពេលរាំរបាំរបស់ពួកគេនៅភូមិ eBuhleni ប្រទេសអាហ្រ្វិកកណ្តាល។ មានបុរសៗយ៉ាងហោចណាស់ក៏១.២០០នាក់ដែរ ដែលបានចូលរួមរាំនៅក្នុងពិធីជួបជុំ Zulu ដោយមានស្លៀកពាក់សម្លៀកបំពាក់ចម្រុះដែលធ្វើដោយសត្វខ្លាដែលគេប្រមាញ់ដោយខុសច្បាប់ និងសម្លៀកបំពាក់ធ្វើនៅចិន។

២
កាំជ្រួចផ្ទុះឡើងនៅពីលើកំពង់ផែ Victoria ក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំចិននៅក្នុងក្រុងហុងកុង ប្រទេសចិន។

៣
ដោយមានដណ្តប់ភួយ ជនទេសន្តរប្រវេសន៍នៃឧបទ្វីបសាហារ៉ាអង្គុយនៅលើទូកសង្គ្រោះ Golfo Azzurro បន្ទាប់ពីបានទៅដល់កំពង់ផែ Messina ប្រទេសអ៊ីតាលី។ ជនទេសន្តរប្រវេសន៍២៩៩នាក់ត្រូវបានជួយសង្គ្រោះដោយបុគ្គលិកអង្គការ Proactive Open Arms។

៤
លោកប្រធានាធិបតីឥណ្ឌា Pranab Mukherjee ចាកចេញនៅពេលបញ្ចប់ពិធី Beating Retreat នៅក្នុងក្រុងញូវដេលី។ ពិធីនេះធ្វើឡើងដើម្បីសម្គាល់ថ្ងៃចុងបញ្ចប់នៃពិធីបុណ្យ Republic Day។

៥
បុរសម្នាក់ស្រែកក្នុងពេលបាតុកម្មប្រឆាំងនឹងបំរាមលើការធ្វើដំណើររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅព្រលានយន្តហោះអន្តរជាតិ John F. Kennedy នៅក្នុងសង្កាត់ Queens ក្រុងញូវយ៉ក កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។

៦
អ្នកសម្តែងបង្វិលកង់មួយនៅក្នុងការសម្តែងមួយដែលមានឈ្មោះថា Great Wall Iron Sparks នៅក្នុងតំបន់ Yanqing នៅជាយក្រុងប៉េកាំង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។

៧
អ្នកស្រី Sara Alisio និងកូនដែលមានអាយុ១ខែរបស់អ្នកស្រីរង់ចាំអាហារ និងទឹកនៅក្នុងស្រុក Warder តំបន់ Somali ក្នុងប្រទេសអេត្យូពី កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។

៨
មនុស្សម្នាក់ដើរតាមសត្វភេនខ្វីន (penguins) ក្នុងការដើរក្បួនភេនខ្វីនមួយ នៅពេលដែលសត្វភេនខ្វីនទាំងនេះដើរនៅខាងក្រៅជម្រករបស់ខ្លួន ហើយអ្នកទស្សនាអាចដើរតាមពីក្រោយ នៅសួន Zurich's Zoo ក្នុងក្រុង Zurich ប្រទេសស្វ៊ីស កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។

៩
ស្រ្តីជនជាតិភាគតិច Dong ប្រារព្ធពិធីចូលឆ្នាំចិននៅក្នុងក្រុង Congjiang ខេត្ត Guizhou ប្រទេសចិន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។

១០
បុរសម្នាក់ថតរូបមិត្តភក្តិរបស់គាត់ នៅពេលដែលផ្សែងដ៏ក្រាស់ហើរចេញពីអណ្តាតភ្លើង ដែលបានឆាបឆេះនៅអណ្តូងប្រេងមួយ។ ការឆេះនេះបង្កឡើងដោយក្រុមរដ្ឋឥស្លាម មុនពេលពួកគេរត់ចេញពីតំបន់ផលិតប្រេង Qayyara ក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។

១១
អ្នកសម្តែងធ្វើការលោតម៉ុងសាយ នៅពេលពួកគេចូលរួមនៅក្នុងព្រឹត្តិការណ៍មួយដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិន នៅក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

១២
អ្នកចូលរួមប្រកួតម្នាក់ស្រែក នៅពេលលោកចូលរួមការប្រកួតផ្សងព្រេង Tough Guy នៅក្បែរក្រុង Wolverhampton ប្រទេសអង់គ្លេស។