ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ២៧ មករា ២០១៧
២៨ មករា ២០១៧
រូបភាពជុំវិញពិភពលោកថ្ងៃទី ២៧ មករា ២០១៧ ពីប្រទេសកម្ពុជា លីប៊ី កាស្មៀ(ឥណ្ឌា) អាមេរិក ស៊ីលី ហ្វីលីពីន នេប៉ាល់ ស្វ៊ីស ជប៉ុន អ៊ីតាលី និង អាល្លឺម៉ង់។
១
ក្រុមជនចំណាកស្រុកពីអនុតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិក ដណ្ដប់ភួយកម្តៅនៅលើក្បាលទូក Golfo Azzurro ក្រោយពេលពួកគេត្រូវបានជួយសង្គ្រោះដោយអង្គការ Proactive Open Arms ចេញពីទូកធ្វើពីកៅស៊ូ នៅក្នុងសមុទ្រមេឌីទែរ៉ាណេ នៅភាគខាងជើងទីក្រុង Sabratha ប្រទេសលីប៊ី។
២
បុរសកាស្មៀម្នាក់កំពុងបំបែកទឹកកកចេញពីទីធ្លាសណ្ឋាគារមួយនៅក្រុង Gulmarg ប្រហែល៥៥គីឡូម៉ែត្រភាគពាយព្យនៃទីក្រុង Srinagar ក្នុងតំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា។
៣
អ្នកស្រី Josiane Traum ដែលជាអ្នករស់រានមានជីវិតពីការសម្លាប់ប្រល័យពូជសាសន៍ក្នុងសម័យហ៊ីត្លែរ ដុតធូបរំឭកក្នុងទិវាចងចាំថ្ងៃ Holocaust អន្តរជាតិនៅសារមន្ទីរចងចាំសម័យ Holocaust នៅសហរដ្ឋអាមកេរិក ក្នុងរដ្ឋធានីវ៉ស៊ីនតោន។
៤
មនុស្សកំពុងព្យាយាមពន្លត់ភ្លើងព្រៃនៅក្រុង Hualqui ស្ថិតនៅ៣០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Concepcion ក្នុងតំបន់ Biobio ប្រទេសស៊ីលី។
៥
មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅ National Mall នៅមុនពេលចាប់ផ្តើមដើរក្បួនព្យុហយាត្រាសម្រាប់ជីវិត ប្រចាំឆ្នាំលើកទី៤៤ នៅរដ្ឋធានីវ៉ាស៊ីនតោន។
៦
ក្រុមអ្នកកាន់សាសនាឥស្លាម និងសកម្មជនអន្តោប្រវេសន៍ក្នុងតំបន់ ចូលរួមក្នុងពិធីបួងសួងនិងការដើរក្បួនប្រឆាំងនឹងគោលនយោបាយសម្រាប់ជនអន្តោប្រវេសន៍របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅទីក្រុងញូវយ៉ក។
៧
បុរសម្នាក់កំពុងលក់វត្ថុសម្រាប់តុបតែងក្នុងពិធីបុណ្យចូលឆ្នាំចន្ទគតិ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
៨
ស្រ្តីអ្នកកាន់សាសនាហិណ្ឌូជនជាតិនេប៉ាល់ឈរនៅលើកប៉ាល់ក្នុងទន្លេ Bagmati ដើម្បីបួងសួងនៅក្នុងពិធីបុណ្យ Madhav Narayan ក្នុងទីក្រុង កដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។
៩
មនុស្សដើរកាត់កន្លែងបាញ់ទឹកសាធារណៈមួយដែលបានក្លាយជាទឹកកក ក្នងសីតុណ្ហភាពត្រជាក់នៅទីក្រុង Zurich ប្រទេសស្វ៊ីស។
១០
លោក Kisenosato ដែលទើបតែទទួលបានជើងឯងកីឡាបោកចំបាប់ជប៉ុន កំពុងសម្តែងក្បាច់នៅឯបូជនីយដ្ឋាន Meiji នៅទីក្រុងតូក្យូ។
១១
មាន់គោកធំមួយក្បាលពីប្រទេសបារាំងឈ្មោះ «លោកសាកល» កំពុងរងាវខណៈពេលដែលវាត្រូវបានគេដាក់បង្ហាញដល់សារព័ត៌មានដោយម្ចាស់របស់វាគឺលោក Manny Tangco។ ការដាក់បង្ហាញនេះគឺនៅក្នុងពិធីតាំងពិព័រណ៍មាន់គោកពិភពលោក ដើម្បីអប់អរសាទរក្នុងពិធីបុណ្យចូលឆ្នាំចិន នៅប្រទេសហ្វីលីពីន។
១២
រូបពានសម្រាប់តារាសម្តែងក្នុងកម្មវិធីប្រគល់ពានរង្វាន់ Screen Actors Guild ត្រូវបានគេថតនៅឯសាលនៅទីក្រុង Los Angeles។
១៣
តារាបង្ហាញម៉ូតស្លៀកសម្លៀកបំពាក់កែច្នៃដែលជាផ្នែកមួយនៃការប្រមូលផ្តុំម៉ូតល្បីៗរបស់អ្នករចនាម៉ូត Rani Zakhem សម្រាប់បង្ហាញនៅរដូវផ្ការីកឆ្នាំ២០១៧ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
១៤
ស្ត្រីម្នាក់ដើរក្រោមដើមឈើនៅពេលថ្ងៃលិចនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ២៧ មករា ២០១៧
XS
SM
MD
LG