រូបភាពជុំវិញពិភពលោកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ មកពីប្រទេសប៉ាឡេស្ទីន ហ្ស៊កដានី ប៊ុលហ្គារី គុយបា នេប៉ាល់ ម៉ាត់ល៍ ហ្វីលីពីន អ៊ីតាលី បារាំង និងស្វ៊ីស។
រូបភាពជុំវិញពិភពលោក ២៨ មករា ២០១៨

១
ក្មេងៗប៉ាឡេស្ទីនកាន់នំប៉័ងក្នុងពេលបាតុកម្មប្រឆាំងនឹងការកាត់ផ្តាច់ជំនួយ នៅខាងក្រៅការិយាល័យអង្គការសហប្រជាជាតិ នៅក្នុងក្រុង Khan Yunis។

២
លោកស្រី Angelina Jolie ដែលជាបេសកជនពិសេសរបស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិថើបក្មេងៗស៊ីរី ក្នុងពេលធ្វើទស្សនកិច្ចទៅកាន់ជំរំជនភៀសខ្លួនស៊ីរី Zaatari ក្នុងក្រុង Mafraq ប្រទេសហ្ស៊កដានី។

៣
ក្រុមរបាំដែលមានឈ្មោះថា Kukeri សម្តែងក្នុងពិធីបុណ្យ Masquerade Games អន្តរជាតិ នៅក្នុងក្រុង Pernik ប្រទេសប៊ុលហ្គារី។

៤
មនុស្សរាប់ពាន់នាក់ចូលរួមក្នុងការដើរក្បួនមួយពីច្រកសាកលវិទ្យាល័យ Havana ដោយមានកាន់ភ្លើង ដើម្បីប្រារព្ធខួបលើកទី១៦៥ នៃកំណើតរបស់លោក Jose Marti ដែលជាវីរបុរសឯករាជ្យជាតិរបស់គុយបា និងដើម្បីគោរពដល់អតីតមេដឹកនាំគឺលោក Fidel Castro នៅក្នុងក្រុង Havana កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨។

៥
អ្នកគោរពសាសនាម្នាក់បាចទឹក ដែលគេជឿថា ទឹកមន្ត នៅពេលដែលលោកត្រូវបានគេសែងដើរជុំវិញក្រុង ដែលនេះជាផ្នែកមួយនៃពិធីសាសនាក្នុងកម្មវិធី Swasthani Brata Katha នៅក្នុងក្រុង Thecho ប្រទេសនេប៉ាល់។

៦
ស្ត្រីម្នាក់សប្បាយចិត្តនៅពេលដែលកម្ទេចក្រដាសធ្លាក់លើនាង ក្នុងពេលប្រកួតតន្ត្រីមួយ នៅក្នុងពិធីទទួលទានអាហារដើម្បីរំឭកដល់ការលិចកប៉ាល់ Saint Paul នៅក្នុងក្រុង Valletta ប្រទេសម៉ាល់ត៍ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨។

៧
កម្អែលភ្នំភ្លើងហូរចេញពីភ្នំភ្លើង Mayon នៅពេលផ្ទុះភ្នំភ្លើងមួយនៅក្នុងក្រុង Legazpi ខេត្ត Albay ប្រទេសហ្វីលីពីន។

៨
អ្នកចូលរួមបិទមុខម្នាក់ពាក់សម្លៀកបំពាក់ប្រពៃណីឈរនៅក្នុងទីលាន St. Mark ក្នុងពិធីបុណ្យ Venice's Carnival ក្នុងប្រទេសអ៊ីតាលី។

៩
ហាងកាហ្វេឈ្មោះ Les Nautes នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង លិចដោយសារទឹកទន្លេ Seine។ ទឹកទន្លេ Seine បន្តកើនឡើងខ្ពស់ដែលធ្វើឲ្យក្រុងប៉ារីសស្ថិតក្នុងភាពមានអាសន្ន ទោះណាអ្នកព្យាករណ៍និយាយថា ទឹកជំនន់នឹងឡើងខ្ពស់បំផុតនៅថ្ងៃនេះក៏ដោយ។

១០
អ្នកចូលរួមម្នាក់ត្រៀមបាឡុង សម្រាប់កម្មវិធី International Hot Air Balloon Week នៅក្នុងក្រុង Chateau-d'Oex ប្រទេសស្វ៊ីស កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨។