រូបភាពជុំវិញពិភពលោកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ មកពីប្រទេសប៉ូឡូញ ប្រេស៊ីល ប៉ាឡេស្ទីន អង់គ្លេស ចិន អាល្លឺម៉ង់ ស្វ៊ីស ស៊ីរី បារាំង ប៊ុលហ្គារី អូទ្រីស ឆែក និងស្កុតលែន។
រូបភាពជុំវិញពិភពលោក ២៧ មករា ២០១៩

1
អ្នកមានជីវិត ដែលរួចផុតពីការស្លាប់នៅជំរំណាស៊ីអាល្លឺម៉ង់ ចូលរួមក្នុងពិធីបុណ្យខួបលើកទី៧៤ នៃការរួចផុតពីជំរំនេះ និងទិវាចងចាំជនរងគ្រោះ Holocaust អន្តរជាតិ ឬ International Holocaust Victims Remembrance Day នៅក្នុងក្រុង Oswiecim ប្រទេសប៉ូឡូញ។

2
បុគ្គលិកជួយសង្គ្រោះមួយរូបព្យាយាមទៅជិតគោមួយក្បាល ដែលជាប់នៅក្នុងភក់មួយ ២ថ្ងៃបន្ទាប់ពីទំនប់មួយបានបាក់ នៅក្នុងក្រុង Brumadinho ប្រទេសប្រេស៊ីល។

3
ទាហានអ៊ីស្រាអែលបាញ់កំប៉ុងឧស្ម័នទឹកភ្នែកទៅលើពលរដ្ឋប៉ាឡេស្ទីន នៅក្នុងពេលប៉ះទង្គិចគ្នា បន្ទាប់ពីពិធីបុណ្យសពរបស់ Hamdi Naasan នៅក្នុងភូមិ al-Mughair។ ពលរដ្ឋប៉ាឡេស្ទីនបាននិយាយថា Nassan ត្រូវបានគេបាញ់សម្លាប់នៅក្នុងពេលប៉ះទង្គិច ជាមួយនឹងអ្នកតាំងទីលំនៅរបស់អ៊ីស្រាអែល។

4
អ្នកប្រកួតប្រជែងម្នាក់ធ្លាក់ចូលទៅក្នុងអាងភក់នៅក្នុងព្រឹត្តិការណ៍ Tough Guy ក្បែរក្រុង Wolverhampton ប្រទេសអង់គ្លេស។

5
មនុស្សម្នាសប្បាយរីករាយជាមួយនឹងសាច់អាំងរបស់ខ្លួន នៅពេលពួកគេទ្រាំទឹកក្តៅ ដែលមានផ្លែឈើ និងបន្លែនៅក្នុងទឹកនោះផងដែរ នៅក្នុងក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។

6
បុរសពីរនាក់ជិះរទេះប្រពៃណីមួយដែលគេហៅថា Schnabler ពីលើជម្រាលភ្នំនៅក្នុងការប្រកួតមួយ ក្នុងក្រុង Gaissach ប្រទេសអាល្លឺម៉ង់។

7
បាឡុងនានានឹងត្រូវបង្ហោះនៅក្នុងកម្មវិធី International Hot Air Balloon Week លើកទី៤១ នៅក្នុងក្រុង Chateau-d'Oex ប្រទេសស្វ៊ីស កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។

8
មនុស្សម្នាដែលរត់គេចពីសង្គ្រាមរវាងកងកម្លាំងប្រជាធិបតេយ្យស៊ីរី និងយុទ្ធជនរបស់រដ្ឋឥស្លាម នៅក្នុងភូមិ Baghouz នៃប្រទេសស៊ីរី បានធ្វើដំណើរទៅដល់តំបន់ជនបទមួយក្នុងខេត្ត Deir Ezzor កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។

9
ប៉ូលិសបារាំងតម្រង់កាំភ្លើងគ្រាប់ជ័រម៉ាក LBD40 ដាក់លើក្រុមបាតុកម្ម ក្នុងពេលបាតុកម្មចលនាអាវក្រៅពណ៌លឿង នៅក្នុងក្រុង Nantes កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។

10
ក្រុមរបាំឈ្មោះ Kukeri សម្តែងនៅក្នុងពិធីបុណ្យអន្តរជាតិ International Festival of the Masquerade Games នៅក្នុងក្រុង Pernik ប្រទេសប៊ុលហ្គារី។

11
កីឡាករ Manuel Schmid របស់អាល្លឺម៉ង់ប្រកួតនៅក្នុងការជិះស្គីដើម្បីដណ្តើមយកពានរង្វាន់ World Cup super-G នៅក្នុងក្រុង Kitzbuehel ប្រទេសអូទ្រីស។

12
ជ្រូកដែលមានអាយុ៣ខែរត់កាត់របាំងមួយ នៅក្នុងកសិដ្ឋានឈ្មោះ Green Island Holiday Farm ដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិននៅក្នុងក្រុង Zhangjiakou ខេត្តHebei ប្រទេសចិន។

13
បុរសម្នាក់ឡើងជញ្ជាំងទឹកកកសិប្បនិម្មិតនៅក្នុងក្រុង Liberec សាធារណរដ្ឋឆែក។

14
បុរសម្នាក់ជាមួយនឹងសុនខរបស់លោកប្រកួតនៅក្នុងការប្រណាំងរទេះមួយ នៅក្នុងកម្មវិធី Aviemore Sled Dog Rally លើកទី៣៦ ឆ្នាំ២០១៩ នៅក្នុងក្រុង Aviemore ប្រទេសស្កុតលែន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។