រូបភាពជុំវិញពិភពលោកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ មកពីប្រទេសអង់គ្លេស តួកគី កូឡុំប៊ី ចិន ស៊ីរី ប្រេស៊ីល ឥណ្ឌា ឥណ្ឌូណេស៊ី បារាំង អូទ្រីស និងកាណាដា។
រូបភាពជុំវិញពិភពលោក ២៦ មករា ២០២០

១
មនុស្សម្នាមើលការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន នៅតំបន់ Chinatown ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

២
ក្រុមជួយសង្គ្រោះជម្លៀសស្ត្រីរងរបួសម្នាក់ពីគំនរអគារបែកបាក់ បន្ទាប់ពីមានគ្រោះរញ្ជួយដីនៅក្នុងក្រុង Elazig ប្រទេសតួកគី កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។

៣
អ្នកបើកឆ័ត្រយោងមានម៉ាស៊ីនហោះពីលើភ្នំនៅក្នុងក្រុង Roldanillo ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។

៤
បុរសម្នាក់ពាក់ម៉ាស់ជិះលើរថភ្លើងក្រោមដី ដែលស្ទើរតែគ្មានមនុស្សជិះ នៅក្នុងក្រុងប៉េកាំង ប្រទេសចិន។

៥
បុរសម្នាក់ថតរូបនៅក្បែររថយន្តដែលឆាបឆេះនៅកន្លែងកើតហេតុនៃការផ្ទុះរថយន្តដឹកទំនិញមួយនៅក្នុងក្រុង Azaz ប្រទេសស៊ីរី។

៦
អ្នកពន្លត់អគ្គិភ័យស្វែងរកមនុស្សបាត់ខ្លួន បន្ទាប់ពីមានការបាក់ដីនៅក្នុងក្រុង Belo Horizonte រដ្ឋ Minas Gerais ប្រទេសប្រេស៊ីល។

៧
ក្រុមសុនខរបស់កងកម្លាំងការពារផ្លូវរថភ្លើងឥណ្ឌាបង្ហាញជំនាញនៅក្នុងកម្មវិធីប្រារព្ធទិវា Republic Day នៅក្នុងក្រុង Hyderabad។

៨
បុរសម្នាក់ដើរកាត់គោមដែលដាក់តាំងសម្រាប់ពិធីបុណ្យចូលឆ្នាំចិន នៅផ្សារទំនើបមួយក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

៩
ពលរដ្ឋប៉ាគីស្ថានឃ្វាលចៀមនៅក្បែរទីលំនៅរបស់ជនជាតិជ្វីបនៅជ្រលង Jordan។

១០
មនុស្សម្នាដើរនៅតាមឆ្នេរក្បែរទន្លេ Le Tech ក្នុងសង្កាត់ Argeles-sur-Mer ប្រទេសបារាំង ដែលនៅទីនោះដើមឈើត្រូវបានខ្យល់ព្យុះ Gloria បោកបក់ផ្តួលទៅលើឆ្នេរ។

១១
កីឡាការនី Anna Shcherbakova របស់រុស្ស៊ីប្រកួតក្នុងការប្រកួតជិះស្គីទឹកកកអឺរ៉ុបឆ្នាំ២០២០ (European Figure Skating Championship 2020) នៅក្នុងក្រុង Graz ប្រទេសអូទ្រីស។

១២
ឆ្មាដែលត្រូវបានកកនៅលើដីក្បែរជ្រលង Drayton ខេត្ត Alberta ប្រទេសកាណាដាកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ត្រូវបានគេកាត់ចេញពីវីដេអូមួយនៅតាមបណ្តាញសង្គម។