កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៥ មករា ២០១៩
![ក្រុមអ្នកគាំទ្របក្សប្រឆាំងប្រមូលផ្ដុំគ្នាដើម្បីស្ដាប់ការថ្លែងរបស់លោក Juan Guaido ប្រធានរដ្ឋសភាវេណេស៊ុយអេឡា និងជាប្រធានាធិបតីស្តីទីដែលប្រកាសដោយខ្លួនឯង នៅទីលាន Bolivar ក្នុងក្រុង Chacao នៅភាគខាងកើតនៃរដ្ឋធានីការ៉ាកាស ប្រទេសវេណេស៊ុយអេឡា។](https://gdb.voanews.com/e760f517-bae6-47b2-a862-5dcf78f2324f_w1024_q10_s.jpg)
១
ក្រុមអ្នកគាំទ្របក្សប្រឆាំងប្រមូលផ្ដុំគ្នាដើម្បីស្ដាប់ការថ្លែងរបស់លោក Juan Guaido ប្រធានរដ្ឋសភាវេណេស៊ុយអេឡា និងជាប្រធានាធិបតីស្តីទីដែលប្រកាសដោយខ្លួនឯង នៅទីលាន Bolivar ក្នុងក្រុង Chacao នៅភាគខាងកើតនៃរដ្ឋធានីការ៉ាកាស ប្រទេសវេណេស៊ុយអេឡា។
![លោក Roger Stone ដើរទៅកាន់ប្រដាប់បំពងសំឡេងក្រោយពេលបានបង្ហាញខ្លួននៅតុលាការសហព័ន្ធនៅក្រុង Fort Lauderdale រដ្ឋ Florida សហរដ្ឋអាមេរិក។ លោកគឺជាអតីតទីប្រឹក្សាលោកប្រធានាធិបតី ដូណាល់ ត្រាំ។ លោកត្រូវបានចោទប្រកាន់លើបទចោទជាច្រើនរួមមាន រារាំងដល់ដំណើរការរបស់មន្ត្រីសាធារណៈ ផ្ដល់សក្ខីកម្មក្លែង និងការធ្វើឲ្យប៉ះពាល់ដល់សាក្សី។](https://gdb.voanews.com/b76ad792-1536-47ec-b05b-1c8e500b787c_w1024_q10_s.jpg)
២
លោក Roger Stone ដើរទៅកាន់ប្រដាប់បំពងសំឡេងក្រោយពេលបានបង្ហាញខ្លួននៅតុលាការសហព័ន្ធនៅក្រុង Fort Lauderdale រដ្ឋ Florida សហរដ្ឋអាមេរិក។ លោកគឺជាអតីតទីប្រឹក្សាលោកប្រធានាធិបតី ដូណាល់ ត្រាំ។ លោកត្រូវបានចោទប្រកាន់លើបទចោទជាច្រើនរួមមាន រារាំងដល់ដំណើរការរបស់មន្ត្រីសាធារណៈ ផ្ដល់សក្ខីកម្មក្លែង និងការធ្វើឲ្យប៉ះពាល់ដល់សាក្សី។
![ឧទ្ធម្ភាគចក្រសន្តិសុខស៊ីវិលអេស្ប៉ាញមួយគ្រឿងដឹកប្រអប់មានគ្រឿងផ្ទុះដែលគេរកឃើញនៅក្នុងទីក្រុង Sevilla ក្នុងតំបន់ដែលក្មេងប្រុងអាយុ២ឆ្នាំម្នាក់បានធ្លាក់ចូលក្នុងអណ្ដូងជ្រៅមួយ កាលពី១២ថ្ងៃមុន ។ ក្មេងនោះបានធ្លាក់នៅពេលដែលក្រុមគ្រួសាររបស់គាត់បានដើរកាត់ដីឯកជនមួយកន្លែង នៅតំបន់ Totalan ស្ថិតនៅភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/39b9783c-648e-4a53-a01d-765811b02d87_w1024_q10_s.jpg)
៣
ឧទ្ធម្ភាគចក្រសន្តិសុខស៊ីវិលអេស្ប៉ាញមួយគ្រឿងដឹកប្រអប់មានគ្រឿងផ្ទុះដែលគេរកឃើញនៅក្នុងទីក្រុង Sevilla ក្នុងតំបន់ដែលក្មេងប្រុងអាយុ២ឆ្នាំម្នាក់បានធ្លាក់ចូលក្នុងអណ្ដូងជ្រៅមួយ កាលពី១២ថ្ងៃមុន ។ ក្មេងនោះបានធ្លាក់នៅពេលដែលក្រុមគ្រួសាររបស់គាត់បានដើរកាត់ដីឯកជនមួយកន្លែង នៅតំបន់ Totalan ស្ថិតនៅភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ។
![បុរសម្នាក់សរសេរគំនិតរបស់គាត់នៅលើផ្ទាំងក្រដាស់ធំមួយ ក្រោយពេលបានចូលរួមវគ្គ «ការពិភាក្សាថ្នាក់ជាតិដ៏អស្ចារ្យ» នៅសាលាក្រុងក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/0ec398e6-e551-42b0-a50d-3e946129329b_w1024_q10_s.jpg)
៤
បុរសម្នាក់សរសេរគំនិតរបស់គាត់នៅលើផ្ទាំងក្រដាស់ធំមួយ ក្រោយពេលបានចូលរួមវគ្គ «ការពិភាក្សាថ្នាក់ជាតិដ៏អស្ចារ្យ» នៅសាលាក្រុងក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
![អ្នកភូមិអង្គុយក្រោយពេលសម្អាតផ្ទះរបស់ខ្លួនរួច បន្ទាប់ពីមានគ្រោះទឹកជំនន់ជន់លិចតំបន់ Makassar ខេត្ត South Sulawesi ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/71c75f26-3ec8-4297-bce0-a5adfc52d23e_w1024_q10_s.jpg)
៥
អ្នកភូមិអង្គុយក្រោយពេលសម្អាតផ្ទះរបស់ខ្លួនរួច បន្ទាប់ពីមានគ្រោះទឹកជំនន់ជន់លិចតំបន់ Makassar ខេត្ត South Sulawesi ប្រទេសឥណ្ឌូនេស៊ី។
![Firefighters remove rubble from a severely damaged building following a Russian airstrike in the city of Vinnytsia, Ukraine.](https://gdb.voanews.com/dd06ad50-5a8f-4486-9342-c4f4d8f43b1e_w1024_q10_s.jpg)
៦
Firefighters remove rubble from a severely damaged building following a Russian airstrike in the city of Vinnytsia, Ukraine.
![វិចិត្រករគូររូបលើជញ្ជាំងកំពុងបាញ់ពណ៌នៅលើផ្ទាំងគំនូរ Derry Girls ដែលមាននៅក្នុងរឿងផ្សាយតាមទូរទស្សន៍ នៅក្រុង Londonderry ប្រទេសអៀវឡង់។](https://gdb.voanews.com/4a975d4a-f232-4b05-915e-ca67388addfd_w1024_q10_s.jpg)
៧
វិចិត្រករគូររូបលើជញ្ជាំងកំពុងបាញ់ពណ៌នៅលើផ្ទាំងគំនូរ Derry Girls ដែលមាននៅក្នុងរឿងផ្សាយតាមទូរទស្សន៍ នៅក្រុង Londonderry ប្រទេសអៀវឡង់។
![ស្ត្រីចំណាស់ដែលជាបងប្អូនភ្លោះកំពុងដើរនៅក្នុងទីក្រុង Nice ប្រទេសបារាំង។](https://gdb.voanews.com/d89a1c1f-1513-4236-a55f-f129a37c9a6c_w1024_q10_s.jpg)
៨
ស្ត្រីចំណាស់ដែលជាបងប្អូនភ្លោះកំពុងដើរនៅក្នុងទីក្រុង Nice ប្រទេសបារាំង។
![ឆ្កែមួយក្បាលកំពុងព្យាយាមរកជនរងគ្រោះក្នុងពេលប្រឡងវគ្គចុងក្រោយដើម្បីជួយដល់ម្ចាស់របស់វាឲ្យទទួលបានសញ្ញាប័ត្រចិញ្ចឹមឆ្កែសម្រាប់ជួយសង្គ្រោះ នៅក្រុង Les Houches នៅភាគកណ្ដាលនៃប្រទេសបារាំង។](https://gdb.voanews.com/ea32223f-f65a-4d57-8882-af7af71debcb_w1024_q10_s.jpg)
៩
ឆ្កែមួយក្បាលកំពុងព្យាយាមរកជនរងគ្រោះក្នុងពេលប្រឡងវគ្គចុងក្រោយដើម្បីជួយដល់ម្ចាស់របស់វាឲ្យទទួលបានសញ្ញាប័ត្រចិញ្ចឹមឆ្កែសម្រាប់ជួយសង្គ្រោះ នៅក្រុង Les Houches នៅភាគកណ្ដាលនៃប្រទេសបារាំង។
![ក្មេងប្រុសម្នាក់លោតចូលទៅក្នុងសមុទ្រដោយលោតពីលើក្មេងម្នាក់ទៀត ក្នុងទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។](https://gdb.voanews.com/c7d3c007-e33a-4d74-a4d0-73c918b7c1b6_w1024_q10_s.jpg)
១០
ក្មេងប្រុសម្នាក់លោតចូលទៅក្នុងសមុទ្រដោយលោតពីលើក្មេងម្នាក់ទៀត ក្នុងទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។
![ឆ្កែមួយក្បាលកំពុងរង់ចាំការចាប់ផ្ដើមនៃការប្រណាំងឆ្កែរយៈចម្ងាយឆ្ងាយនៅជិតភូមិ Destne v Orlicky Horach សាធារណរដ្ឋឆែក។](https://gdb.voanews.com/dd145132-9737-4ef0-9a38-8d744b59874d_w1024_q10_s.jpg)
១១
ឆ្កែមួយក្បាលកំពុងរង់ចាំការចាប់ផ្ដើមនៃការប្រណាំងឆ្កែរយៈចម្ងាយឆ្ងាយនៅជិតភូមិ Destne v Orlicky Horach សាធារណរដ្ឋឆែក។