កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៤ មករា ២០១៩
![កម្លាំងសន្តិសុខកំពុងឈរមើលខណៈពេលមានការប៉ះទង្គិចកើតឡើងរវាងអ្នកគាំទ្របក្សប្រឆាំងដែលជួបជុំគ្នាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro និងដើម្បីរំឭកខួប៦១ឆ្នាំនៃបញ្ចប់របបផ្ដាច់ការដឹកនាំដោយលោក Marcos Perez Jimenez នៅក្រុង Tachira។](https://gdb.voanews.com/61ab5427-f65c-4b41-8b5a-7074d0ed1615_w1024_q10_s.jpg)
១
កម្លាំងសន្តិសុខកំពុងឈរមើលខណៈពេលមានការប៉ះទង្គិចកើតឡើងរវាងអ្នកគាំទ្របក្សប្រឆាំងដែលជួបជុំគ្នាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro និងដើម្បីរំឭកខួប៦១ឆ្នាំនៃបញ្ចប់របបផ្ដាច់ការដឹកនាំដោយលោក Marcos Perez Jimenez នៅក្រុង Tachira។
![សត្វស្វាដែលកើតចេញពីការចម្លងដោយប្រើប្រាស់ហ្សែនពីស្វាប្រភេទ macaque កំពុងស្ថិតនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនក្នុងទីក្រុងសៀងហៃ ប្រទេសចិន។](https://gdb.voanews.com/6d927841-f69a-4da0-98fd-d02e18915706_w1024_q10_s.jpg)
២
សត្វស្វាដែលកើតចេញពីការចម្លងដោយប្រើប្រាស់ហ្សែនពីស្វាប្រភេទ macaque កំពុងស្ថិតនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនក្នុងទីក្រុងសៀងហៃ ប្រទេសចិន។
![មន្ត្រីប៉ូលិសឈរយាមនៅលើដំបូលក្នុងពេលមានកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វ៊ីស។](https://gdb.voanews.com/795c5fdd-4317-4ea9-a884-6e7b1afb3df5_w1024_q10_s.jpg)
៣
មន្ត្រីប៉ូលិសឈរយាមនៅលើដំបូលក្នុងពេលមានកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វ៊ីស។
![សម្ដេចប៉ាប Francis បានមកដល់អាគារ Palacio Bolivar នៃក្រសួងការបរទេសក្នុងទីក្រុងប៉ាណាម៉ា អមដំណើរដោយប្រធានាធិបតីប៉ាណាម៉ា លោក Juan Carlos Varela (ស្ដាំ) និងស្ត្រីទីមួយ Lorena Castillo។](https://gdb.voanews.com/3b10008f-f8e9-4a37-acb3-d648e117bbe5_w1024_q10_s.jpg)
៤
សម្ដេចប៉ាប Francis បានមកដល់អាគារ Palacio Bolivar នៃក្រសួងការបរទេសក្នុងទីក្រុងប៉ាណាម៉ា អមដំណើរដោយប្រធានាធិបតីប៉ាណាម៉ា លោក Juan Carlos Varela (ស្ដាំ) និងស្ត្រីទីមួយ Lorena Castillo។
![បុរសម្នាក់កំពុងសម្អាតបាល់ដែលមនុស្សអាចចូលខាងក្នុង នៅឧទ្យាន Gorky នៅពេលថ្ងៃលិច នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ក្នុងអាកាសធាតុ១៦អង្សាក្រោមសូន្យ។](https://gdb.voanews.com/851ca2dc-42b7-47cc-ac49-d7ffdcdef365_w1024_q10_s.jpg)
៥
បុរសម្នាក់កំពុងសម្អាតបាល់ដែលមនុស្សអាចចូលខាងក្នុង នៅឧទ្យាន Gorky នៅពេលថ្ងៃលិច នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ក្នុងអាកាសធាតុ១៦អង្សាក្រោមសូន្យ។
![Kang Sung-il អ្នកចាត់ការពិធីបុណ្យខ្មោចសត្វចិញ្ចឹមកំពុងពាក់អាវឲ្យឆ្កែមួយក្បាលមុនពេលបូជា នៅក្រុមហ៊ុនបុណ្យសពសត្វចិញ្ចឹម ក្នុងទីក្រុង Gwangju ប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/e40f2949-0171-4cae-b473-587aa3f40309_w1024_q10_s.jpg)
៦
Kang Sung-il អ្នកចាត់ការពិធីបុណ្យខ្មោចសត្វចិញ្ចឹមកំពុងពាក់អាវឲ្យឆ្កែមួយក្បាលមុនពេលបូជា នៅក្រុមហ៊ុនបុណ្យសពសត្វចិញ្ចឹម ក្នុងទីក្រុង Gwangju ប្រទេសកូរ៉េខាងត្បូង។
![ក្រុមអ្នកស្ម័គ្រចិត្តនិងបុគ្គលិកក្រុមហ៊ុនអាហារ Gather រៀបចំកន្លែងចែកនំ នំប័ង ស៊ុត ទឹកដោះគោ និងរបស់របរផ្សេងទៀតឲ្យទៅសមាជិកឆ្នាំការពារសមុទ្រ ដែលកំពុងធ្វើការដោយគ្មានប្រាក់កម្រៃ ក្នុងពេលដែលរដ្ឋាភិបាលអាមេរិកបិទទ្វារ នៅទីក្រុង New Castle រដ្ឋ New Hampshire។](https://gdb.voanews.com/793ee426-b4d3-4396-b413-ae1e234e2f96_w1024_q10_s.jpg)
៧
ក្រុមអ្នកស្ម័គ្រចិត្តនិងបុគ្គលិកក្រុមហ៊ុនអាហារ Gather រៀបចំកន្លែងចែកនំ នំប័ង ស៊ុត ទឹកដោះគោ និងរបស់របរផ្សេងទៀតឲ្យទៅសមាជិកឆ្នាំការពារសមុទ្រ ដែលកំពុងធ្វើការដោយគ្មានប្រាក់កម្រៃ ក្នុងពេលដែលរដ្ឋាភិបាលអាមេរិកបិទទ្វារ នៅទីក្រុង New Castle រដ្ឋ New Hampshire។
![ក្រុមអ្នកគាំទ្រប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ លោក Felix Tshisekedi កំពុងអបអរនៅពេលពួកគេមកចូលរួមពិធីចូលកាន់តំណែង នៅទីក្រុងគីនស្ហាសា។](https://gdb.voanews.com/a8dfcad7-223f-436f-b94d-e811e78fdc2c_w1024_q10_s.jpg)
៨
ក្រុមអ្នកគាំទ្រប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ លោក Felix Tshisekedi កំពុងអបអរនៅពេលពួកគេមកចូលរួមពិធីចូលកាន់តំណែង នៅទីក្រុងគីនស្ហាសា។
![ទាហានឥណ្ឌាដើរក្បួនក្នុងពេលត្រៀមសម្រាប់ការដើរក្បួនប្រារព្ធ«ទិវាសាធារណរដ្ឋ» នៅទីក្រុងញូវដែលី។](https://gdb.voanews.com/9c32874e-95e7-43c9-b834-21251374c4cd_w1024_q10_s.jpg)
៩
ទាហានឥណ្ឌាដើរក្បួនក្នុងពេលត្រៀមសម្រាប់ការដើរក្បួនប្រារព្ធ«ទិវាសាធារណរដ្ឋ» នៅទីក្រុងញូវដែលី។