រូបភាពជុំវិញពិភពលោកថ្ងៃទី ២៣ មករា ២០១៧មានមកពីប្រទេសស៊ីរី អង់គ្លេស ជប៉ុន បារាំង ប៊ែលហ្ស៊ិក ហ្សកហ្ស៊ី អាល្លឺម៉ង់ អ៊ីតាលី និងប្រទេសស្រីលង្កា។
រូបភាពជុំវិញពិភពលោក ២៣ មករា ២០១៧

១
ក្មេងប្រុសសិស្សសាលាដែលចូលរួមកម្មវិធីបង្ហាត់របាំប្រពៃណីស្រីលង្កា រង់ចាំក្នុងពិធីប្រគល់សញ្ញាបត្រនៅព្រះវិហារពុទ្ធសាសនាទីក្រុង Colombo។

២
កុមារស៊ីរីតូចៗដែលរត់គេចពីទីក្រុង Raqqa ហើយបានផ្លាស់ទី កំពុងឈរនៅក្បែរជំរំរបស់ពួកគេក្នុងខេត្ត Ras al-Ain ប្រទេសស៊ីរីកាលពីថ្ងៃទី២២ មករា ២០១៧។

៣
អ្នកពន្លត់អគ្គីភ័យអ៊ីតាលីអោបកូនឆ្កែតូចៗដែលត្រូវបានជួយរំដោះពីសណ្ឋាគារ Hotel Rigopiano នៅទីក្រុង Farindola ភាគកណ្តាលប្រទេសអ៊ីតាលីក្នុងពេលធ្លាក់ព្រិលខ្លាំង នៅក្នុងរូបភាពដែលផ្តល់ដោយ Vigili del Fuco។

៤
អ្នកថ្មើរជើងកំពុងដើរលើស្ពាន Millennium ខណដែលអាប់កំពុងគ្របដណ្តប់ព្រះវិហារ St Paul's Cathedral ទីក្រុងឡុងដ៏។

៥
រថយន្តពន្លត់អគ្គិភ័យកំពុងពន្លត់ភ្លើងមួយនៅរោងចក្រចំរាញ់ប្រេង TonenGeneral Sekiyu KK ទីក្រុងArida តំបន់ Wakayama Prefecture ភាគខាងលិចប្រទេសជប៉ុន។

៦
តារាបង្ហាញម៉ូតម្នាក់ស្លៀកពាក់ឈុតមួយដែលច្នៃដោយអ្នកស្រី Iris van Herpen នៃប្រទេសហូឡង់សម្រាប់កម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់ថ្នាក់ខ្ពស់ក្នុងរដូវក្តៅនិងរដូវផ្ការីកឆ្នាំ២០១៧ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

៧
តារាបង្ហាញម៉ូតម្នាក់ស្លៀកពាក់ឈុតមួយក្នុងកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់ថ្នាក់ខ្ពស់ក្នុងរដូវក្តៅនិងរដូវផ្ការីកឆ្នាំ២០១៧ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

៨
សត្វបក្សីជាច្រើនឈរនៅលើរបងព្រំដែនអ៊ីស្រាអែលនិង Jordan នៅជ្រលង Jordan Valley តំបន់ West Bank កាលពីថ្ងៃទី២២ មករា ២០១៧។

៩
អ្នកស្រីអធិការបតី Angela Merkel និងនាង Sarah Philips នៅក្នុងពិធីជប់លៀងមួយរបស់សង្គមអាល្លឺម៉ង់នៅក្នុងការិយាល័យរបស់អ្នកស្រី ក្នុងទីក្រុងប៊ែរឡាំង។

១០
បង្គោលភ្លើងត្រូវបានរំលំដោយខ្យល់ព្យុះមួយក្នុងតំបន់ទីក្រុង Albany ប្រទេសហ្សកហ្ស៊ី។

១១
កសិករផលិតទឹកដោះគោអឺរ៉ុបបាញ់ម្សៅទឹកដោះគោលើអគារក្រុមប្រឹក្សាអឺរ៉ុបដើម្បីតវ៉ាវិបត្តិក្នុងវិស័យរបស់ពួកគេក្នុងទីក្រុងប្រ៊ុចស៊ែល ប្រទេសប៊ែលហ្ស៊ិក។