រូបភាពជុំវិញពិភពលោកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ មកពីប្រទេសអ៊ីស្រាអែល ឥណ្ឌា អូស្ត្រាលី ហុងឌូរ៉ាស អេស្ប៉ាញ និងចិន។
រូបភាពជុំវិញពិភពលោក ២២ មករា ២០១៨

១
សមាជិកអារ៉ាប់អ៊ីស្រាអែលកាន់ស្លាកសញ្ញានៅក្នុងពេលបាតុកម្មមួយ ខណៈដែលកងកម្លាំងសន្តិសុខរុញពួកគេចេញ នៅពេលលោកអនុប្រធានាធិបតីអាមេរិក Mike Pence កំពុងថ្លែងសុន្ទរកថានៅក្នុងរដ្ឋសភាអ៊ីស្រាអែល ក្នុងក្រុង Jerusalem។

២
អ្នកកាន់សាសនាហិណ្ឌូដុតនំធ្វើពីលាមកគោ នៅពេលពួកគេធ្វើពិធីបុណ្យមួយនៅទន្លេ Sangam ក្នុងក្រុង Allahabad ប្រទេសឥណ្ឌា។

៣
កីឡាការនី Naomi Osaka មកពីជប៉ុនវាយគ្រាប់បាល់ដំបូងទៅកាន់កីឡាការនី Simona Halep មកពីរូម៉ានី នៅជុំទី៤នៃការប្រកួតជើងឯកវាយកូនបាល់តិន្និស (tennis) Australian Open នៅក្នុងក្រុង Melbourne ប្រទេសអូស្ត្រាលី។

៤
នាង Salvador Nasralla ដែលជាអ្នកគាំទ្របេក្ខជនប្រធានាធិបតីសម្រាប់សម្ព័ន្ធប្រឆាំងនឹងអំណាចផ្តាច់ការហុងឌូរ៉ាស (Honduran Opposition Alliance Against the Dictatorship) ដេកនៅលើផ្លូវ នៅពីមុខប៉ូលិស ក្នុងពេលបាតុកម្មមួយប្រឆាំងនឹងការបោះឆ្នោតឡើងវិញរបស់លោកប្រធានាធិបតី Juan Orlando Hernandez នៅក្នុងក្រុង Tegucigalpa កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។

៥
មនុស្សម្នាចូលរួមក្នុងពិធីបុណ្យ Domingo Fareleiro នៅក្នុងភូមិ Xinzo de Limia ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។

៦
តារាសម្តែង Frances McDormand សប្បាយចិត្ត នៅពេលគាត់ទទួលបានពានរង្វាន់ Outstanding Performance by a Cast in a Motion Picture សម្រាប់ខ្សែភាពយន្ត Three Billboards Outside Ebbing, Missouri ក្នុងកម្មវិធីផ្តល់ពានរង្វាន់ Screen Actors Guild Awards លើកទី២៤ នៅក្នុងក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។

៧
មនុស្សម្នាតុបតែងជាបិសាចដើរក្នុងកាំជ្រួចក្នុងពិធីបុណ្យ Correfocs នៅក្នុងភាគខាងលិចនៃប្រទេសអេស្ប៉ាញ ជាមួយនឹងមនុស្សផ្សេងទៀតដែលរាំធ្វើជាបិសាច ខណៈអុជកាំជ្រួច នៅក្នុងក្រុង Palma de Mallorca ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។

៨
មនុស្សម្នាទៅលេងជិះស្គីទឹកកកនៅលើបឹងកក Kunming នៅក្នុងអគារ Old Summer Palace ក្នុងក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។

៩
បុរសម្នាក់បាចទឹកពន្លត់អគ្គិភ័យ ដែលបានឆាបឆេះនៅផ្សារមួយកន្លែងនៅជាយក្រុង Kolkata ប្រទេសឥណ្ឌា។