រូបភាពជុំវិញពិភពលោកមានមកពីប្រទេស បេឡារុស ស្វ៊ីស បារាំង ម៉ិចស៊ិក សហភាពអារ៉ាប់រួម ឥណ្ឌា ស្រីលង្កា អាល្លឺម៉ង់ ចិន និងយានអវកាស។
រូបភាពជុំវិញពិភពលោក ២១ មករា ២០១៦

១
ជនជាតិបេឡារុសស្លៀកសំលៀកបំពាក់ប្រពៃណី អបអរពិធី Pull the Kolyada Up the Oak នៅក្នុងភូមិ Martsiyanauka ចម្ងាយ៧៧គីឡូម៉ែត្រ ភាគខាងកើតពីរដ្ឋធានី Minsk។

២
អ្នកចូលរួមពាក់ឧបករណ៍ "Collisions" ដែលជាឧបករណ៍និម្មិត្តមួយនៅក្នុងព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោក នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុងទីក្រុង Davos ប្រទេសស្វ៊ីស។

៣
បាតុករម៉ូស្លីមកាស្មៀគ្រវែងដុំថ្មទៅប៉ូលីសឥណ្ឌា (មិនស្ថិតនៅក្នុងរូប) នៅក្នុងបាតុកម្មមួយក្នុងរដ្ឋ Srinagar។ ការប៉ះទង្គិចរវាងប៉ូលិសឥណ្ឌានិងជនម៉ូស្លីមកាស្មៀ បានផ្ទុះឡើងបន្ទាប់ពី គណបក្សបំបែកខ្លួនកាស្មៀមួយឈ្មោះ Jammu Kashmir Liberation បានធ្វើបាតុកម្មមួយដើម្បីរំឭកដល់ការសម្លាប់មនុស្ស៥០នាក់ ដោយកងសន្តិសុខឥណ្ឌា កាលពីបាតុកម្មនៅថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩០។

៤
យន្តហោះចម្បាំង Al-Fursan របស់សហភាពអារ៉ាប់រួមឬthe United Arab Emirates នៅក្នុងពិធីបើកសម្ភោធពិព័រណ៌អាកាសអន្តរជាតិបារ៉ែនឆ្នាំ២០១៦ នៅក្នុងតំបន់វាលខ្សាច់ Sakhir ភាគខាងត្បូងរាជធានី Manama។

៥
អ្នករបាំជាតិស្រីលង្កា សម្តែងការរាំជាមួយដុំភ្លើង នៅក្នុងពិធីចាប់ផ្តើមនៃបុណ្យប្រចាំឆ្នាំ Duruthu Perahera នៅវត្ត Kelani ខាងក្រៅទីក្រុង Colombo ប្រទេសស្រីលង្កា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦។

៦
អ្នកជិះស្គីធ្វើដំណើរកាត់តំបន់ព្រិលមួយ នៅលើភ្នំ Grosser Arber នៅភូមិ Bayerisch Eisenstein ភាគខាងកើតនៃតំបន់ Regensburg ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។

៧
ស្រ្តីម្នាក់ផាត់មុខតាមបែបល្ខោនហ៊ីចិន សម្តែងនៅលើបង្គោលឈើមួយ នៅក្បែរបឹងមួយនៅសីតុណ្ហភាពក្រោមសូន្យ ក្នុងក្រុង Handan ខេត្ត Hebei ប្រទេសចិន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦។

៨
ចង្កៀងគោមដែលត្រូវបានតំលើងជារូបសត្វនាគរាជ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងការសាកល្បងបញ្ចាំងភ្លើងមួយ នៅមុនពិធីបុណ្យចង្កៀងគោម នៅក្នុងក្រុង Nanchang ខេត្ត Jiangxi ប្រទេសចិន។

៩
អ្នករាំរបាំប្រពៃណី «Parachicos» ពាក់ស្រោមមុខឈើនៅក្នុងការសម្តែងនៅតាមផ្លូវ នៅក្នុងអំឡុងពិធីបុណ្យកាតូលិក ក្នុងទីក្រុង Chiapas De Corzo ប្រទេសម៉ិចស៊ិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦។

១០
នៅក្នុងរូបថតផ្តល់ដោយ បង្ហាញពីពន្លឺ Aurora Borealis (ជាពន្លឺដែលកើតចេញពីការបង្កឡើងយ៉ាងភ្លឺចិញ្ចាចនិងយ៉ាងឆាប់រហ័សនៃកាំរស្មីបញ្ចេញដោយដែនម៉ាញេទិចក្នុងអាកាស) ត្រូវបានគេមើលឃើញនៅភាគពាយព្យនៃតំបន់ប៉ាស៊ីហ្វិក ថតចេញពីស្ថានីយអវកាសអន្តរជាតិ ថតដោយអវកាសយានិក Scott Kelly នៅថ្ងៃទី(២០ ខែមករា ឆ្នាំ២០១៦។

១១
ទឹកកកនៅលើរូបចម្លាក់បាញ់ទឹកនៅឯកន្លែង Place de la Concorde នៅថ្ងៃមួយនារដូវត្រជាក់ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦។