រូបភាពជុំវិញពិភពលោកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ មកពីប្រទេសក្រិក អេស្តូនី ហ្វីលីពីន ស៊ីមបាវ៉េ ចិន តួកគី និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ២០ មករា ២០១៩

១
បាតុករចូលរួមនៅក្នុងបាតុកម្មមួយនៅក្បែររដ្ឋសភាក្រិក ក្នុងក្រុង Athens ប្រទេសក្រិក ប្រឆាំងនឹងកិច្ចព្រមព្រៀងជាមួយនឹងរដ្ឋាភិបាលក្រុង Skopje ដើម្បីកែប្រែឈ្មោះរបស់ប្រទេសជិតខាងមួយនេះទៅជា សាធារណរដ្ឋម៉ាសេដ្វានខាងជើង។

២
ក្មេងៗលេងរំអិលចុះពីលើទួលមួយ នៅក្នុងក្រុង Otepaa ប្រទេសអេស្តូនី។

៣
អ្នកគាំទ្រការប្រកួតរវាងកីឡាករ Manny Pacquiao របស់ហ្វីលីពីន និងកីឡាករអាមេរិកាំង Adrien Broner ដើម្បីដណ្តើមយកពានរង្វាន់ WBA Welterweight Championship ស្រែកហ៊ោ នៅក្នុងក្រុងម៉ានីល។ កីឡាករ Pacquiao នៅតែជាម្ចាស់ពានរង្វាន់នេះ តាមរយៈសេចក្តីសម្រេចជាឯកច្ឆន្ទ។

៤
មនុស្សម្នាតម្រង់ជួរគ្នាដើម្បីចាំយកហ្គាស នៅក្នុងក្រុង Harare ប្រទេសស៊ីមបាវ៉េ។

៥
មាន់គកត្រូវបានគេតុបតែងក្នុងឈុតសម្លៀកបំពាក់មួយ និងត្រូវបានដាក់តាំងបង្ហាញក្នុងស្រុកមួយនៅក្នុងក្រុង Guang'an ខេត្ត Sichuan ប្រទេសចិន។

៦
មនុស្សម្នារុញសត្វអូដ្ឋឲ្យប្រយុទ្ធគ្នានៅក្នុងការប្រកួតមួយក្នុងកម្មវិធី Selcuk Camel Wrestling នៅក្នុងក្រុង Selcuk ប្រទេសតួកគី។

៧
មនុស្សម្នារត់ប្រណាំងនៅតាមស្ពានសមុទ្រ Bandra-Worli ក្នុងការប្រកួតរត់ប្រណាំង Mumbai Marathon ក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។