កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០២ មករា ២០២០
![ទូកជាច្រើនត្រូវបានគេអូសយកមកទុកនៅមាត់ទឹក នៅខណៈដែលភ្លើងឆេះព្រៃកំពុងកើតមាននៅខាងក្រោយបឹង Conjola ប្រទេសអូស្ត្រាលី។](https://gdb.voanews.com/7ada6614-19a6-44ed-8971-5d538bd60029_w1024_q10_s.jpg)
១
ទូកជាច្រើនត្រូវបានគេអូសយកមកទុកនៅមាត់ទឹក នៅខណៈដែលភ្លើងឆេះព្រៃកំពុងកើតមាននៅខាងក្រោយបឹង Conjola ប្រទេសអូស្ត្រាលី។
![អ្នកនេសាទកំពុងនេសាទត្រីដោយប្រើស្ននៅជិតបឹង Anchar ដែលផ្នែកខ្លះនៃបឹងនេះបានកក ស្ថិតនៅជាយក្រុង Srinagar ប្រទេសឥណ្ឌា។](https://gdb.voanews.com/1c796ea7-be78-420d-b978-2f27b0ae1606_w1024_q10_s.jpg)
២
អ្នកនេសាទកំពុងនេសាទត្រីដោយប្រើស្ននៅជិតបឹង Anchar ដែលផ្នែកខ្លះនៃបឹងនេះបានកក ស្ថិតនៅជាយក្រុង Srinagar ប្រទេសឥណ្ឌា។
![ក្រុមការងារជួយសង្គ្រោះកំពុងស្វែងរកមន្ត្រីយោធាដែលបាត់ខ្លួន បន្ទាប់ពីឧទ្ធម្ភាគចក្រ Black Hawk បានបង្ខំចុះចតនៅតំបន់ភ្នំ នៅជិតទីក្រុងតៃប៉ិ កោះតៃវ៉ាន់។](https://gdb.voanews.com/48e00025-2889-4992-ad11-a09436ac51b7_w1024_q10_s.jpg)
៣
ក្រុមការងារជួយសង្គ្រោះកំពុងស្វែងរកមន្ត្រីយោធាដែលបាត់ខ្លួន បន្ទាប់ពីឧទ្ធម្ភាគចក្រ Black Hawk បានបង្ខំចុះចតនៅតំបន់ភ្នំ នៅជិតទីក្រុងតៃប៉ិ កោះតៃវ៉ាន់។
![មន្ត្រីបេសកកម្ម Shane Fitzsimmons ផ្ដល់រង្វាន់កិត្តិយសដល់កូនរបស់អ្នកពន្លត់អគ្គិភ័យ Geoffrey Keaton នៅឯពិធីបុណ្យសពនៅក្រុង Buxton រដ្ឋ New South Wales ប្រទេសអូស្ត្រាលី។ លោក Keaton បានស្លាប់ក្នុងគ្រោះអគ្គិភ័យឆេះព្រៃកាលពីប៉ុន្មានសប្ដាហ៍មុន។](https://gdb.voanews.com/75766e0a-f8d2-41e6-a576-89ad53a098f3_w1024_q10_s.jpg)
៤
មន្ត្រីបេសកកម្ម Shane Fitzsimmons ផ្ដល់រង្វាន់កិត្តិយសដល់កូនរបស់អ្នកពន្លត់អគ្គិភ័យ Geoffrey Keaton នៅឯពិធីបុណ្យសពនៅក្រុង Buxton រដ្ឋ New South Wales ប្រទេសអូស្ត្រាលី។ លោក Keaton បានស្លាប់ក្នុងគ្រោះអគ្គិភ័យឆេះព្រៃកាលពីប៉ុន្មានសប្ដាហ៍មុន។
![ទឹកកកដែលមានរាងដូចខារ៉ាម៉ែល បង្កឡើងដោយព្យុះបកបោកចេញពីការឆេះព្រៃនៅអូស្ត្រាលី នៅជិតផ្ទាំងទឹកកក នៅក្រុង Franz Josef ក្នុងឧទ្យានជាតិ Westland Tai Poutini ប្រទេសនូវែលសេឡង់។](https://gdb.voanews.com/54eab00b-b0ba-4f4e-95a6-15028626a22a_w1024_q10_s.jpg)
៥
ទឹកកកដែលមានរាងដូចខារ៉ាម៉ែល បង្កឡើងដោយព្យុះបកបោកចេញពីការឆេះព្រៃនៅអូស្ត្រាលី នៅជិតផ្ទាំងទឹកកក នៅក្រុង Franz Josef ក្នុងឧទ្យានជាតិ Westland Tai Poutini ប្រទេសនូវែលសេឡង់។
![អាវុធហត្ថបារាំងជម្លៀសពួកបាតុករដែលអង្គុយនៅលើផ្លូវនិងបិទផ្លូវឡានដឹកប្រេង នៅខាងមុខក្រុមហ៊ុនចម្រាញ់ប្រេងសាំង Total របស់បារាំង នៅទីក្រុង Donges។](https://gdb.voanews.com/62817403-7fea-403a-b2bf-78c1659eabf1_w1024_q10_s.jpg)
៦
អាវុធហត្ថបារាំងជម្លៀសពួកបាតុករដែលអង្គុយនៅលើផ្លូវនិងបិទផ្លូវឡានដឹកប្រេង នៅខាងមុខក្រុមហ៊ុនចម្រាញ់ប្រេងសាំង Total របស់បារាំង នៅទីក្រុង Donges។
![ផ្សែងភាយឡើងចេញពីបន្ទប់ទទួលភ្ញៀវនៃស្ថានទូតសហរដ្ឋអាមេរិក ដែលត្រូវបានដុតដោយយោធាគាំទ្រអ៊ីរ៉ង់ និងក្រុមអ្នកគាំទ្ររបស់ពួកគេ នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។](https://gdb.voanews.com/21d19bc8-e243-4335-833f-b8696e8c00e0_w1024_q10_s.jpg)
៧
ផ្សែងភាយឡើងចេញពីបន្ទប់ទទួលភ្ញៀវនៃស្ថានទូតសហរដ្ឋអាមេរិក ដែលត្រូវបានដុតដោយយោធាគាំទ្រអ៊ីរ៉ង់ និងក្រុមអ្នកគាំទ្ររបស់ពួកគេ នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។
![ក្មេងប្រុសម្នាក់ប្រមូលសម្ភារៈចេញពីគំនរសំរាមដែលគេបោះចោលនៅមាត់ទន្លេ Buriganga ក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដែស។](https://gdb.voanews.com/cfe46253-5aa8-4c62-9912-bb3b19f24d11_w1024_q10_s.jpg)
៨
ក្មេងប្រុសម្នាក់ប្រមូលសម្ភារៈចេញពីគំនរសំរាមដែលគេបោះចោលនៅមាត់ទន្លេ Buriganga ក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដែស។
![អ្នករត់ហាត់ប្រាណម្នាក់រត់នៅលើភ្នំ Albispass ដែលមានដើមឈើគ្រប់ដណ្ដប់ដោយទឹកកក នៅប្រទេសស្វ៊ីស។](https://gdb.voanews.com/bd9bac63-a256-4431-a6da-7cbcccfa5ac1_w1024_q10_s.jpg)
៩
អ្នករត់ហាត់ប្រាណម្នាក់រត់នៅលើភ្នំ Albispass ដែលមានដើមឈើគ្រប់ដណ្ដប់ដោយទឹកកក នៅប្រទេសស្វ៊ីស។
![ទារកម្នាក់ត្រូវបានសង្គ្រោះដោយប្រើទូកខ្យល់ ដោយក្រុមអ្នកជួយសង្គ្រោះ បន្ទាប់ពីមានគ្រោះទឹកជំនន់នៅតំបន់ដែលមានមនុស្សរស់នៅ ក្នុងតំបន់ Tangerang ជិតទីក្រុងហ្សាការតា ប្រទេសសឥណ្ឌូនេស៊ី។](https://gdb.voanews.com/7aaa5898-e677-4b91-bac9-a0f8072cb057_w1024_q10_s.jpg)
១០
ទារកម្នាក់ត្រូវបានសង្គ្រោះដោយប្រើទូកខ្យល់ ដោយក្រុមអ្នកជួយសង្គ្រោះ បន្ទាប់ពីមានគ្រោះទឹកជំនន់នៅតំបន់ដែលមានមនុស្សរស់នៅ ក្នុងតំបន់ Tangerang ជិតទីក្រុងហ្សាការតា ប្រទេសសឥណ្ឌូនេស៊ី។
![អ្នកថែរក្សាសត្វ និងសត្វអូដ្ឋ ក្នុងពេលធ្វើតេស្តសត្វអូដ្ឋប្រចាំឆ្នាំ នៅសួនសត្វ ZSL London Zoo ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/89c3dbd9-ff1a-4519-af7f-2f18f9d9e704_w1024_q10_s.jpg)
១១
អ្នកថែរក្សាសត្វ និងសត្វអូដ្ឋ ក្នុងពេលធ្វើតេស្តសត្វអូដ្ឋប្រចាំឆ្នាំ នៅសួនសត្វ ZSL London Zoo ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![ទិដ្ឋភាពពីលើអាកាសបង្ហាញឲ្យឃើញអ្នកជិះស្គីម្នាក់ នៅឯឆ្នេរសមុទ្រ Praia de Cruz នៅកោះ Boa Vista ប្រទេសកាប់វែរ (Cape Verde)។](https://gdb.voanews.com/4743e0e0-d7fa-4f3f-ac21-496119c9afad_w1024_q10_s.jpg)
១២
ទិដ្ឋភាពពីលើអាកាសបង្ហាញឲ្យឃើញអ្នកជិះស្គីម្នាក់ នៅឯឆ្នេរសមុទ្រ Praia de Cruz នៅកោះ Boa Vista ប្រទេសកាប់វែរ (Cape Verde)។
![ហ្មដំរីកំពុងតុបតែងដំរីរបស់ខ្លួនមុនពេលចូលរួមពិធីសម្ដែងសម្រស់សត្វដំរីនៅភូមិ Sauraha Chitwan ស្ថិតនៅប្រមាណ ១៥០ គ.ម ភាគពាយ័ព្យនៃទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។](https://gdb.voanews.com/f92f2687-c15c-4ec1-8929-d645e738523f_w1024_q10_s.jpg)
១៣
ហ្មដំរីកំពុងតុបតែងដំរីរបស់ខ្លួនមុនពេលចូលរួមពិធីសម្ដែងសម្រស់សត្វដំរីនៅភូមិ Sauraha Chitwan ស្ថិតនៅប្រមាណ ១៥០ គ.ម ភាគពាយ័ព្យនៃទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។
![កម្មករសំណង់កំពុងលេងបាល់ទះ បន្ទាប់ពីបំពេញការងារ នៅជិតការដ្ឋានសំណង់មួយ នៅភូមិមួយក្បែររាជធានីភ្នំពេញ ប្រទេសកម្ពុជា។](https://gdb.voanews.com/31e48929-9587-4dd8-9e88-92568161b31e_w1024_q10_s.jpg)
១៤
កម្មករសំណង់កំពុងលេងបាល់ទះ បន្ទាប់ពីបំពេញការងារ នៅជិតការដ្ឋានសំណង់មួយ នៅភូមិមួយក្បែររាជធានីភ្នំពេញ ប្រទេសកម្ពុជា។