រូបភាពជុំវិញពិភពលោកថ្ងៃទី ០២ ខែ មករា ឆ្នាំ២០១៨ មានមកពីប្រទេសដូចជា ម៉ាដាហ្គាស្កា ចិន អេមីរ៉ាតអារ៉ាប់រួម ឥណ្ឌូណេស៊ី និងម៉ិកស៊ិក។
រូបភាពជុំវិញពិភពលោក ០២ មករា ២០១៨

២
អ្នកគាំទ្របេក្ខជនប្រធានាធិបតីនៃប្រទេសម៉ាដាហ្គាស្កាលោក Marc Ravalomanana រត់គេចនៅពេលដែលកងកម្លាំងសន្តិសុខបាញ់ឧស្ម័នបង្ហូរទឹកភ្នែកអំឡុងបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតក្នុងទីក្រុង Antananarivo។

៣
ប្រធានាធិបតីចិនលោក Xi Jinping (កណ្តាល) ថ្លែងនៅក្នុងកម្មវិធីរំលឹកខួបលើកទី៤០ នៅសាលនៃប្រជាជនក្នុងទីក្រុងប៉េកាំង។

៤
ភ្នាក់ងារការពារព្រំដែននិងគយសហរដ្ឋអាមេរិកតម្រង់កាំភ្លើងទៅកាន់ក្រុមជនចំណាកស្រុកខណដែលពួកគេកំពុងផ្លោះរបងព្រំដែនដោយខុសច្បាប់ពីម៉ិកស៊ិកចូលសហរដ្ឋអាមេរិកកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។

៥
ក្រុមអ្នកជិះសេះប្រណាំងនៅក្នុងការប្រណាំងសេះពូជ Arab សុទ្ធអំឡុងទិវា Moreeb Dune ឆ្នាំ២០១៩ក្នុងតំបន់វាលខ្សាច់ Liwa ដែលមានចម្ងាយប្រមាណ២៥០គីឡូម៉ែតភាគខាងលិច ឈូងសមុទ្រ Abu Dhabi កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។

៦
ស្រ្តីម្នាក់បណ្តើរសុនខមួយក្បាលដែលត្រួវបានលាបពណ៌រោមយ៉ាងស្អាតនៅតាមផ្លូវក្នុងទីក្រុង Shenyang ខេត្ត Liaoning ប្រទេសចិន។

៨
ភ្នំភ្លើង Anak Krakatau បញ្ចេញកម្អែលភ្លើងអំឡុងពេលកំពុងផ្ទុះនៅខេត្ត Lampung ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។

៩
សាសនិកម្នាក់ផ្លុំផ្សែងបារីនៅលើរូបសំណាក La Santa Muerte (ព្រះនៃសេចក្តីស្លាប់) ក្នុងរូបរាងជាងគ្រោងឆ្អឹង ដែលជាផ្នែកមួយនៃពិធីលាងជម្រះក្នុងស្រុក Tepito ទីក្រុងម៉ិកស៊ិកប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។