រូបភាពជុំវិញពិភពលោកថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា ឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក ឥណ្ឌា ចក្រភពអង់គ្លេស សាធារណរដ្ឋឆែក ស៊ីរី និងបារាំង។
រូបភាពជុំវិញពិភពលោក ០២ មករា ២០១៨

២
អ្នកដំណើររថយន្តក្រុងឥណ្ឌូណេស៊ីកំពុងមើលភ្នំភ្លើង Sinabung ផ្ទុះនៅទីក្រុង Karo ភាគខាងជើងកោះស៊ូម៉ាត្រា។

៥
អ្នកពន្លត់អគ្គិភ័យនៃនាយកដ្ឋាន Fire Department បុរីញូវយ៉ក (FDNY) ពន្លត់ភ្លើងក្នុងអគារស្នាក់នៅមួយនៅទីក្រុង Bronx បុរីញូវយ៉ក។

៦
បុរសម្នាក់កំពុងត្រៀមខ្លួនសម្តែងនៅខាងក្រោយឆាកនៅក្នុងពិធីបុណ្យ Cochin Carnival លើកទី៣៤ ដែលត្រូវបានរៀបចំរៀងរាល់ឆាំ្នដើម្បីស្វាគមន៍ឆ្នាំថ្មីនៅ Fort Kochi ភាគខាងត្បូងរដ្ឋ Kerala ប្រទេសឥណ្ឌាកាលពីថ្ងៃទី០១ មករា ២០១៨។

៧
រថយន្តដែលត្រូវបានឆេះខ្លោចត្រូវបានគេឃើញនៅកន្លែងចតរថយន្តមួយដែលត្រូវបានភ្លើងឆេះកាលពីថ្ងៃអាទិត្យនៅ King's Dock ទីក្រុង Liverpool ចក្រភពអង់គ្លេសកាលពីថ្ងៃទី០១ មករា ២០១៨។

៨
កាំជ្រួចត្រូវបានបាញ់នៅ St. Vitus Cathedral លើប្រាសាទ Prague Castle សាធារណរដ្ឋឆែក ដើម្បីស្វាគមន៍ថ្ងៃទី០១ នៃឆ្នាំថ្មី ២០១៨។

៩
បុរសរងរបួសម្នាក់ត្រូវបានគេបីបន្ទាប់ពីការវាយប្រហារតាមអាកាសមួយនៅតំបន់ Arbin កាន់កាប់ដោយក្រុមឧទ្ទាម នៅភាគខាងកើតតំបន់ Ghouta ជាយរដ្ឋធានី Damascus ប្រទេសស៊ីរីកាលពីថ្ងៃទិ០២ មករា ២០១៧។

១០
រលកដ៏ខ្ពស់មួយបក់បោកជញ្ជាំងនៅកំពង់ផែនេសាទក្នុងទីក្រុង Pornic ប្រទេសបារាំងខណដែលព្យុះ Carmen បានឆ្លងកាត់ឆ្នេរអាត្លង់ទិកនៃប្រទេសបារាំងកាលពីថ្ងៃទី០១ មករា ២០១៨។