រូបភាពជុំវិញពិភពលោកថ្ងៃទី ១៩ មករា ២០១៧ មកពីប្រទេសកៀហ្ស៊ីស៊ីស្ថាន សេណេហ្គាល់ សហរដ្ឋអាមេរិក ចិន អ៊ីតាលី អ៊ីរ៉ង់ តួកគី អង់គ្លេស អូស្ត្រាលី និង កូរ៉េខាងត្បូង។
រូបភាពជុំវិញពិភពលោក ១៩ មករា ២០១៧

១
ជន Cossacks កំពុងជួយងូតទឹកឲ្យក្មេងម្នាក់នៅក្នុងទឹកត្រជាក់ដូចទឹកកក ក្នុងថ្ងៃឈប់សម្រាក Epiphany នៅជិតភូមិ Leninskoe ប្រហែល១៥គីឡូម៉ែត្រពីទីក្រុង Bishkek ប្រទេសកៀហ្ស៊ីស៊ីស្ថាន។

២
ពលករចំណាកស្រុករង់ចាំបើកប្រាក់ខែនិងប្រាក់រង្វាន់មុនពេលថ្ងៃបុណ្យ Spring Festival ចូលមកដល់នៅការដ្ឋានសំណង់មួយនៅ ទីក្រុង Xi'an ខេត្ត Shaanxi ប្រទេសចិន។

៣
នាង Susan Reneau ឈប់ឲ្យគេថតរូបនៅខណៈនាងបង្ហាញសម្លៀកបំពាក់នៅវិថី Constitution រដ្ឋធានីវ៉ាស៊ីនតោន។

៤
រូបភាពពីលំហបង្ហាញឲ្យឃើញសណ្ឋាគារ Rigopiano នៅទីក្រុង Farindola ភាគកណ្ដាលប្រទេសអ៊ីតាលី គ្របដណ្ដប់ដោយទឹកកក។ រូបថតផ្តល់ឲ្យដោយក្រុមអ្នកពន្លត់អគ្គិភ័យអ៊ីតាលី។

៥
ប្រធានាធិបតីជាប់ឆ្នោតហ្គំប៊ី Adama Barrow លើកដៃគ្រវី បន្ទាប់ពីពិធីស្បថចូលកាន់តំណែងនៅស្ថានទូតហ្គំប៊ី ក្នុងទីក្រុងដាកា ប្រទេសសេណេហ្កាល់។

៦
ក្រុមអ្នកពន្លត់អគ្គិភ័យនៅទីតាំងដែលអាគារដ៏ខ្ពស់មួយបានបាក់ នៅទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់។

៧
ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងជួយពន្លត់អគ្គិភ័យមួយនៅទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់។

៨
អ្នកបង្កើតច្បាប់ឯករាជ្យម្នាក់គឺនាង Aylin Nazliaka បានដាក់ខ្នោះខ្លួនឯងជាប់នឹងក្តារថ្លែងសុន្ទរកថា ក្នុងអំឡុងពេលជជែកដេញដោលដើម្បីប្រឆាំងនឹងការកែប្រែរដ្ឋធម្មនុញ្ញនៅរដ្ឋសភាក្រុងអង់ការ៉ា ប្រទេសតួកគី។

៩
នាង Jennifer Lopez បានមកដល់ពិធីផ្តល់ពានរង្វាន់ People's Choice Awards នៅសាលក្រុមហ៊ុន Microsoft កាលពីថ្ងៃពុធ នៅទីក្រុង Los Angeles។

១០
ពិធីករ Joel McHale ថ្លែងនៅឯពិធីផ្តល់ពានរង្វាន់ People's Choice Awards នៅសាលក្រុមហ៊ុន Microsoft នៅទីក្រុង Los Angeles។

១១
កោណបញ្ជាចរាចរត្រូវបានគេដាក់នៅមាត់ទន្លេ Thames ក្នុងពេលមានលំនាចទាប នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

១២
កីឡាករ Benoit Paire របស់ប្រទេសបារំាង ថតរូបសែលហ្វីជាមួយអ្នកគាំទ្រ ក្រោយពេលបានយកជ័យជម្នះលើកីឡាករ Fabio Fognini របស់អ៊ីតាលី នៅក្នុងជុំទី២ នៃការប្រកួតជើងឯកវាយតិន្នីស Australian Open នៅទីក្រុងម៉ែលបឺន ប្រទេសអូស្ត្រាលី។

១៣
អ្នកទស្សនាឈរមើលមនុស្សយន្តសម្រាប់ស្រាវជ្រាវក្រោមសមុទ្រ ក្នុងពិធីបង្ហាញម៉ាស៊ីន Drone នៅឯការតាំងពិព័រណ៍ BEXCO នៅទីក្រុងកំពង់ផែនៅភាគអាគ្នេយ៍នៃទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង។

១៤
សត្វក្ដាន់ពីរក្បាលត្រូវបានគេឃើញនៅពេលថ្ងៃរៀបលិចនៅឧទ្យាន Richmond ភាគពាយ័ព្យនៃទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។