កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៨ មករា ២០១៩

១
បុរសម្នាក់លីធុងទឹកទទេនៅក្នុងស្រុក Eastleigh ទីក្រុងណៃរ៉ូប៊ី ប្រទេសកេយ៉ា។

២
An injured protester grieves in pain as police fire tear gas to disperse protesting members of the Inter University Students Federation during an anti-government protest in Colombo, Sri Lanka.

៣
សត្វសេះមានឈ្មោះថា Readly Express ត្រូវបានលាងសម្អាតមុនពេលចាប់ផ្ដើមហាត់ជាមួយលោក Timo Nurmos មួយសប្តាហ៍មុនពេលការប្រកួត Prix d'Amerique នៅទីក្រុង Mortrée ប្រទេសបារាំង។

៤
កងកម្លាំងទាហានប៉ារ៉ា(ឆ័ត្រយោង) ដើរក្បួនក្នុងពេលសមសម្រាប់ការប្រារព្ធ«ទិវាសាធារណរដ្ឋ»នៅភ្នំ Raisina ដែលជាទីតាំងអំណាចរបស់រដ្ឋាភិបាល ក្នុងទីក្រុងញូវដែលី ប្រទេសឥណ្ឌា។

៥
រថភ្លើងល្បឿនលឿននៅកន្លែងជួសជុលមុនពេលការធ្វើដំណើរក្នុងរដូវផ្ការីកមកដល់ គឺពិធីបុណ្យចូលឆ្នាំចិន នៅទីក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន។

៦
សិស្សនិស្សិតបង្ហាញស្នាដៃអក្សរសរសេរដោយដៃក្រោយពេលមានការរៀបចំពិធីសរសេរអក្សរចិនដោយដៃសម្រាប់ពិធីបុណ្យចូលឆ្នាំចិន ឆ្នាំជ្រូក នៅវិទ្យាល័យ Tsun Jin ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

៧
Russian Sergeant Vadim Shishimarin listens to a translator's words in the defendant's box during his trial on charges of war crimes for having killed a civilian, at the Court of Appeal in Kyiv, Ukraine.

៨
ស្ត្រីជនជាតិប៉ាឡេស្ទីននិងយុវជនមកពីភូមិ Kfar Qaddum ជិតទីក្រុង Nablus ក្នុងតំបន់ West Bank ប៉ះទង្គិចជាមួយទាហានអ៊ីស្រាអែល នៅពេលពួកគេព្យាយាមរំដោះយុវជនម្នាក់ពីមន្ទីរឃុំឃាំង ក្នុងពេលមានការប៉ះទង្គិចគ្នាមួយបន្ទាប់ពីមានការធ្វើបាតុកម្មរយៈពេលមួយសប្ដាហ៍ប្រឆាំងនឹងការដកហូតដីពីជនប៉ាឡេស្ទីន ដោយអ៊ីស្រាអែល។

៩
មនុស្សកំពុងដើរទៅកាន់ទន្លេ Jordan ដើម្បីចូលរួមក្នុងពិធីលាងបាប នៅទីតាំង Qasr el-Yahud ជិតក្រុង Jericho នៅតំបន់ West Bank ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។

១០
បាតុករស៊ូដង់ប្រមូលផ្ដុំគ្នានៅពេលពួកគេចូលរួមធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ក្នុងទីក្រុងខាទុំ ប្រទេសស៊ូដង់។

១១
បុរសម្នាក់ដែលហៅខ្លួនឯងថាជាបុគ្គលិកក្រុម Google មកពីប្រទេសចិន បានឈ្លោះជាមួយស្ត្រីពីសមាគ «ស្ត្រីមកពីតំបន់ទីបេ» ក្នុងពេលធ្វើការតវ៉ាឲ្យដកការរឹតត្បិតប្រព័ន្ធស្វែងរកព័ត៌មានចិន នៅខាងក្រៅការិយាល័យក្រុមហ៊ុន Google ក្នុងទីក្រុង Manhattan នៃរដ្ឋញូវយ៉ក។

១២
ប្រធានាធិបតីបារាំង Emmanuel Macron កំពុងសម្លឹងក្នុងកិច្ចប្រជុំមួយដែលមានអភិបាលក្រុងចំនួន៦០០នាក់ចូលរួមមកពីតំបន់រដ្ឋបាល Occitania ដើម្បីបង្ហាញដំណោះស្រាយដល់ម្ចាស់ឆ្នោតដែលបានប្តឹងតវ៉ា នៅទីក្រុង Souillac ប្រទេសបារាំង។