ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ១៧ មករា ២០១៩
១៨ មករា ២០១៩
VOA News
កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
១
ក្រុមសន្តិសុខដើរល្បាតនៅជុំវិញទីតាំងដែលមានការផ្ទុះមួយនៅសាលាបង្ហាត់បង្រៀនប៉ូលិស ក្នុងទីក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី។
២
ឧទ្ធម្ភាគច្រកមួយគ្រឿងក្នុងប្រតិបត្តិការរុករកសាកសពទេសចរជិះស្គី៤នាក់ដែលរងការវាយប្រហារដោយបន្ទះទឹកកកនៅភ្នំ Blabaerfjellet កាលពីថ្ងៃទី២ មករា នៅក្រុង Tamokdalen ស្ថិតនៅភាគខាងជើងនៃប្រទេសន័រវែស។
៣
ស្ត្រីម្នាក់យំសោកនៅបន្ទប់រក្សាសាកសព ដែលគេដាក់តម្កល់សាកសពជនរងគ្រោះជាច្រើនស្លាប់ដោយការវាយប្រហាររបស់ពួកជនអ្នកកាន់សាសនាឥស្លាម កាលពី២ថ្ងៃមុន នៅសណ្ឋាគារប្រណីតមួយឈ្មោះ DusitD2 ក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។
៤
ប្រធានាធិបតីរុស្ស៊ី វ្លាឌឹមៀ ពូទីន បំពេញរូបផ្គុំក្នុងពេលលោកទស្សនានៅវិហារ St Sava ក្នុងទីក្រុងប៊ែលក្រាដ ប្រទេសស៊ែប៊ី។
៥
ក្មេងប្រុសម្នាក់ដើរកាត់មុខភោជនីយដ្ឋានដែលបិទទ្វារ ជាទីដែលរងការវាយប្រហារអត្តឃាត ដែលយកគោលដៅលើក្រុមកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក នៅទីក្រុង Manbij ស្ថិតនៅភាគខាងជើងនៃប្រទេសស៊ីរី ដោយបានសម្លាប់ទាហានអាមេរិក៤នាក់។
៦
ប្រធានាធិបតីបារាំង Emmanuel Macron ស្ថិតនៅច្រកទ្វារនៃយន្តហោះយោធាមួយគ្រឿង នៅពេលលោកទៅជួបជាមួយទាហានឆ័ត្រយោងនិងថ្មើរជើង ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ដើម្បីជូនពរឆ្នាំថ្មី ២០១៩ ដល់យោធា នៅមូលដ្ឋានយោធា ១០១ Toulouse-Francazal ជិតទីក្រុង Toulouse នៅភាគខាងត្បូងនៃប្រទេសបារាំង។
៧
មនុស្សឈរជារូបបេះដូងដោយកាន់ភ្លើងទៀនដើម្បីគោរពដល់ប្រធានាធិបតី Gdansk Pawel Adamowicz ដែលត្រូវគេបាញ់សម្លាប់នៅទីក្រុង Gdansk ប្រទេសប៉ូឡូញ។
៨
សត្វ Hedgehog ត្រូវបានប្រោះព្រហ្មដោយអ្នកទេសនាប្រៀនប្រដៅនៅវិហារគ្រិស្តសាសនា l'Escola Pia ក្នុងពិធីសាសនានៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។
៩
ស្ត្រីម្នាក់ជិះសេះកាត់អណ្ដាតភ្លើងក្នុងពិធីអបអរប្រចាំឆ្នាំឈ្មោះថា Luminarias នៅមុនពេលមកដល់នៃពិធី Saint Anthony ដែលជាពិធីសម្រាប់បុគ្គលបរិសុទ្ធសម្រាប់សត្វ នៅភូមិ San Bartolome de Pinares នៅភាគពាយព្យនៃទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។
១០
ដៃរបស់ Sadhu ដែលជាបុរសមានបុណ្យក្នុងសាសនាហិណ្ឌូ។ លោកបានលើកដៃឡើងលើហើយកាត់ក្រចកដៃរបស់លោកដែលបានរក្សាទូករយៈពេល១០ឆ្នាំមកហើយ។ លោកលើកដៃក្នុងពិធី Kumbh Mela ឬ ពិធីគ្រវែងចោល នៅ Prayagraj ដែលគេស្គាល់ថា Allahabad ប្រទេសឥណ្ឌា។
១១
ទិដ្ឋភាពពោរពេញដោយការបំពុលបរិយាកាសនៅទីក្រុងបាងកក ប្រទេសថៃ។
១២
សត្វពពែមួយក្បាលពាក់អាវដើរកាត់វាល នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។
រូបភាពជុំវិញពិភពលោក ១៧ មករា ២០១៩
Back to top
XS
SM
MD
LG