រូបភាពជុំវិញពិភពលោកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ មកពីប្រទេសឥណ្ឌា សហរដ្ឋអាមេរិក អង់គ្លេស អេស្ប៉ាញ អូស្រា្តលី កូវ៉ែត អារ៉ាប៊ីសាអូឌីត និងបេឡារុស។
រូបភាពជុំវិញពិភពលោក ១៧ មករា ២០១៧

1
ក្មេងៗក្រីក្រនៅឥណ្ឌាមើលការសម្តែងដែលជាផ្នែកមួយនៃការតស៊ូមតិដើម្បីប្រយុទ្ធប្រឆាំងនឹងពលកម្មនៅក្នុងក្រុង Allahabad។

2
ការរៀបចំនៅតែបន្តធ្វើឡើងនៅវិមាន Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សម្រាប់ការទទួលតំណែងរបស់លោក Donald Trump ជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក។

3
ប៉ូលិសអូសសកម្មជនម្នាក់ក្នុងពេលបាតុកម្មប្រឆាំងនឹងការកាត់ទោសប្រហារជីវិតនៅតុលាការកំពូលអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

4
លោកស្រី Theresa May នាយករដ្ឋមន្រ្តីទៅដល់កន្លែងថ្លែងសុន្ទរកថាអំពីការចាកចេញពីសហភាពអឺរ៉ុប នៅវិមាន Lancaster House ក្នុងក្រុងឡុងដ៍។

5
ស្រ្តីម្នាក់ធ្វើបាតុកម្មដោយអាក្រាតមួយកំណាត់ខ្លួននៅក្នុងការសម្ភោធរូបសំណាករបស់លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅសារមន្ទីរ Wax ក្នុងក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។

6
កីឡាករ Rafael Nadal របស់អេស្ប៉ាញត្រៀមវាយគ្រាប់បាល់នៅវគ្គទី១នៃការប្រកួតវិញ្ញាសាបុរសទោលទល់នឹងកីឡាករ Florian Mayer របស់អាល្លឺម៉ង់ នៅក្នុងការប្រកួតជើងឯកតិន្នីស (tennis) Australian Open នៅក្នុងក្រុង Melbourne។

7
ឧទ្ធមាគចក្រយោធារបស់កូវ៉ែតមួយចូលរួមក្នុងសមយុទ្ធយោធាដោយប្រើគ្រាប់ពិតនៅមូលដ្ឋានយោធា Udaira ក្នុងក្រុងកូវ៉ែត។

8
អ្នកចូលរួមម្នាក់ឈរនៅពីមុខកង្ហារដែលមានបាញ់ទឹកតិចៗនៅក្នុងការប្រកួតជើងឯកតិន្នីស (tennis) Australian Open នៅក្នុងក្រុង Melbourne ប្រទេសអូស្រ្តាលី។

9
លោក Nabeel Mussa ជនជាតិប៉ាឡេស្ទីន ដែលទុកខ្យាដំរី និងពស់សម្រាប់លេង និងជាម្ហូបអាហារ ឲ្យសត្វពស់រឹតមុខរបស់គាត់ នៅក្នុងផ្ទះ ក្នុងក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

10
បុរសម្នាក់ជិះសេះកាត់អណ្តាតភ្លើងក្នុងពេលប្រារព្ធពិធីសាសនាប្រចាំឆ្នាំឈ្មោះថា Luminarias នៅក្នុងភូមិ San Bartolome de Pinares ក្រុងម៉ាឌ្រីដ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧។

11
សត្វបក្សីមួយប្រភេទចាប់បានកណ្តុរមួយនៅវាលមួយនៅក្បែរភូមិ Vasilkova ប្រទេសបេឡារុស កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧។