រូបភាពជុំវិញពិភពលោកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ មកពីប្រទេសបង់ក្លាដែស ស៊ីរី រុស្ស៊ី អាល្លឺម៉ង់ អ៊ីរ៉ាក់ ប៉ាគីស្ថាន ឥណ្ឌា ម៉ាឡេស៊ី និងអូស្រ្តាលី។
រូបភាពជុំវិញពិភពលោក ១៥ មករា ២០១៧

១
អ្នកកាន់សាសនាមូស្លីមបង់ក្លាដែសធ្វើដំណើរទៅផ្ទះរបស់ពួកគេនៅក្នុងរថភ្លើងដ៏ចង្អៀតមួយបន្ទាប់ពីបានចូលរួមថ្ងៃចុងក្រោយនៃការប្រជុំរយៈពេលបីថ្ងៃនៅច្រាំងទន្លេ Turag ក្នុងក្រុង Tongi ប្រទេសបង់ក្លាដែស។

២
យុទ្ធជនឧទ្ទាមម្នាក់បីសាកសពក្មេងប្រុសម្នាក់បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅក្នុងក្រុង al-Bab ប្រទេសស៊ីរី។

៣
ក្មេងប្រុសម្នាក់បាញ់កាំភ្លើងមួយនៅកន្លែងតាំងពិព័រណ៍អាវុធក្នុងការតាំងបង្ហាញរបស់យោធានៅខាងក្រៅក្រុង St.Petersburg ប្រទេសរុស្ស៊ី។

៤
អ្នកចូលរួមម្នាក់ជិះរទេះសេះកាត់ព្រិលនៅក្នុងក្រុង Rinchnach ប្រទេសអាល្លឺម៉ង់។

៥
សំបកទទេ ដែលកងកម្លាំងអ៊ីរ៉ាក់ជឿថា ត្រូវបានរដ្ឋឥស្លាមប្រើប្រាស់ដើម្បីផលិតគ្រាប់បែក ត្រូវបានគេថតបាននៅសាកលវិទ្យាល័យ Mosul ក្នុងពេលប្រយុទ្ធជាមួយនឹងក្រុមរដ្ឋឥស្លាម នៅក្នុងក្រុង Mosul ប្រទេសអ៊ីរ៉ាក់។

៦
មនុស្សម្នាទៅលេងបឹង Hanna បន្ទាប់ពីមានព្រិលធ្លាក់នៅជាយក្រុង Quetta ប្រទេសប៉ាគីស្ថាន។

៧
អ្នកគោរពសាសនាហិណ្ឌូរៀបចំបាយសម្លដើម្បីសែនដល់ព្រះក្នុងសាសនាហិណ្ឌូរបស់ពួកគេ នៅពេលពួកគេចូលរួមក្នុងការប្រារព្ធពិធី Pongal នាពេលព្រឹកនៅក្នុងក្រុង Mumbai ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។

៨
បុរសម្នាក់ដើរនៅក្រោយគោមប្រពៃណីរប់សចិន ដែលគេតាំងបង្ហាញនៅមុនថ្ងៃចូលឆ្នាំថ្មីចិន នៅវិហារមួយក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

៩
ស្រ្តីម្នាក់សប្បាយរីករាយជាមួយនឹងការគប់ព្រិលនៅក្នុងក្រុង Kyiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។

១០
ក្មេងៗ និងមនុស្សពេញវ័យតុបតែងជាតារា Elvis Presley ចូលរួមក្នុងការដើរក្បួនតាមផ្លូវមួយនៅក្នុងពិធីបុណ្យ Parkes Elvis Festival ប្រចាំឆ្នាំលើកទី២៥ នៅក្នុងក្រុង Parkes ប្រទេសអូស្រា្តលី កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។

១១
អ្នកហែលទឹកក្នុងទឹកកកម្នាក់ចូលរួមក្នុងពិធីបុណ្យមួយនៅបឹង Orankesee ក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។