រូបភាពជុំវិញពិភពលោកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ មកពីប្រទេសបង់ក្លាដែស តួកគី ឥណ្ឌា បូលីវី ប៉ាឡេស្ទីន អូទ្រីស បារាំង ជប៉ុន អេស្ប៉ាញ និងប៉េរូ។
រូបភាពជុំវិញពិភពលោក ១៤ មករា ២០១៨

១
អ្នកគោរពសាសនាឥស្លាមចាកចេញទៅផ្ទះវិញតាមរថភ្លើងដ៏ចង្អៀតមួយ បន្ទាប់ពី ចូលរួមថ្ងៃចុងក្រោយនៃថ្ងៃអធិដ្ឋាន Bishwa Ijtema ដែលជាថ្ងៃជួបជុំអ្នកគោរពសាសនាឥស្លាមទូទាំងពិភពលោក នៅក្នុងក្រុង Tongi ប្រទេសបង់ក្លាដែស។

២
យន្តហោះដឹកអ្នកដំណើរឈ្មោះ Pegasus Airlines Boeing 737 ជាប់នៅនឹងភក់នៅទំនប់ការពារទឹក មួយថ្ងៃបន្ទាប់ពីរអិលចេញពីផ្លូវចុះចត នៅព្រលានយន្តហោះ Trabzon នៅឆ្នេរ Black Sea ប្រទេសតួកគី។

៣
អ្នកដើរព្យុះហយាត្រាឆ្លងកាត់ផ្លូវដ៏មមាញឹកមួយ បន្ទាប់ពីងូតទឹកអម្រិតនៅទន្លេ Hooghly River នៅថ្ងៃធ្វើពិធីបុណ្យ Makar Sankranti នៅក្នុងក្រុង Kolkata ប្រទេសឥណ្ឌា។

៤
កីឡាករ Giniel De Villiers មកពីអាហ្វ្រិកខាងត្បូង និងកីឡាករ Dirk Von Zitzewitz មកពីអាល្លឺម៉ង់ ប្រកួតនៅក្នុងជុំទី៧នៃការប្រកួត Dakar Rally ឆ្នាំ២០១៨ ចាប់ពីក្រុង La Paz ដល់ក្រុង Uyuni ប្រទេសបូលីវី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។

៥
សាច់ញាតិកាន់ទុក្ខក្នុងពេលពិធីបុណ្យសពរបស់លោក Abdullah Zeidan ដែលជាអ្នកនេសាទវ័យ៣៣ឆ្នាំ នៅក្នុងក្រុង Gaza កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។ ក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថា លោក Abdullah ត្រូវបានបាញ់សម្លាប់ដោយទាហានអេហ្ស៊ីបនៅពេលរាត្រី ដោយមិនមានមូលហេតុច្បាស់លាស់ ហើយបានអំពាវនាវឲ្យមានការស៊ើបអង្កេតភ្លាមៗចំពោះឧប្បត្តិហេតុមួយនេះ។

៦
គ្រូបង្វឹកម្នាក់ឈរនៅលើដើមឈើមើលការប្រកួត FIS Alpine World Cup Women នៅក្នុងក្រុង Bad Kleinkirchheim ប្រទេសអូទ្រីស។

៧
បុរសម្នាក់ពិនិត្យមើលឆ្មា Bengal ក្នុងពេលតាំងបង្ហាញ Paris Animal Show នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។

៨
កីឡាករ Diego Martin Duplessis មកពីអាហ្សង់ទីនជិះម៉ូតូហុងដារបស់ខ្លួនក្នុងជុំទី៧នៃការប្រកួត Dakar Edition លើកទី៤០ ចាប់ពីក្រុង La Paz ដល់ក្រុង Uyuni ប្រទេសបូលីវី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។

៩
ប្រុសៗចាក់ទឹកត្រជាក់លើខ្លួន ក្នុងពិធីទ្រាំនឹងទឹកត្រជាក់ប្រចាំឆ្នាំ ដើម្បីធ្វើឲ្យព្រលឹងរបស់ពួកគេមានភាពបរិសុទ្ធ និងបួងសួងឲ្យមានទ្រព្យធននៅក្នុងឆ្នាំថ្មី នៅកន្លែងទីសក្ការៈ Kanda Myojin នៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។

១០
បុរសម្នាក់តុបតែងជាបិសាចដើរក្បួនជាមួយនឹងអ្នកដទៃទៀតក្នុងពិធីបុណ្យបិទមុខ Iberian នៅក្នុងក្រុង Viana do Bolo ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។

១១
ប៉ូលិសធ្វើការស៊ើបអង្កេតនៅក្បែររូបសំណាក Christ of the Pacific ដែលឆេះពាក់កណ្តាល បន្ទាប់ពី មានការអគ្គិភ័យមួយនៅគ្រឹះខាងក្រោមរបស់រូបសំណាកនេះ នៅក្នុងក្រុង Lima ប្រទេសប៉េរូ កាលពី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។