រូបភាពជុំវិញពិភពលោកមកពីប្រទេសអូទ្រីស លីបង់ ស.រ.អា ឥណ្ឌូណេស៊ី អ៊ីស្រាលី អារ៉ាប៊ីសាអូឌីត អង់គ្លេស តួកគី ឥណ្ឌា និងអេហ្ស៊ីប។ t news photos from around the world.
១ឆ្អឹងត្រីបាឡែនត្រូវបានដាក់តាំងនៅខាងក្រៅសារមន្ទីរ Wati El Hitan Fossils and Climate Change ដែលជាតំបន់បេតិកភណ្ឌធម្មជាតិពិភពលោករបស់អង្គការ UNESCO ក្នុងបើកសម្ពោធនៅឧទ្យានរមណីយ៍ Fayoum នៅប្រទេសអេហ្ស៊ីប។
៦ផ្កា និងសាររំលឹកវិញ្ញាណក្ខន្ធត្រូវបានដាក់ជុំវិញរូបតារាចម្រៀង David Bowie ដោយសិល្បករ Jimmy C នៅក្រុង Brixton ភាគខាងត្បូងក្រុងឡុងដិ៍។ លោក Bowie វ័យ៦៩ឆ្នាំ បានស្លាប់ដោយសារជំងឺមហារីកនៅថ្ងៃទី១០ ខែមករា។
៨បុគ្គលិកហាងលក់ទំនិញ 7-Eleven លោក M. Faroqui អបអរសាទរ បន្ទាប់ពីដឹងថា ហាងរបស់លោកឈ្នះសន្លឹកឆ្នោត Powerball នៅក្រុង Chino Hills រដ្ឋ California នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦។
៩ព្រះអាទិត្យលិចពីលើសមុទ្រមេឌីទែរ៉ានេនៅឯ Rawcheh Sea Rock នៅក្រុងបេរូត ប្រទេសលីបង់។
១០កីឡាករ Anders Fannemel មកពីប្រទេសណរវ៉េស ហាត់សមអំឡុងពេលហ្វឹកហាត់ជាផ្លូវការសម្រាប់ការប្រកួតជិះស្គីហោះនៅតំបន់ Kulm ក្រុង Bad Mitterndorf ប្រទេសអូទ្រីស។