រូបភាពជុំវិញពិភពលោកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ មកពីសហរដ្ឋអាមេរិក ប្រទេសឥណ្ឌា អាល្លឺម៉ង់ ជប៉ុន រុស្ស៊ី ប៉ាឡេស្ទីន និងអេមីរ៉ាតអារ៉ាប់រួម។
រូបភាពជុំវិញពិភពលោក ១៣ មករា ២០១៩

១
ក្មេងម្នាក់ដេកនៅលើភួយក្បែរការដ្ឋានសាងសង់មួយនៅក្នុងក្រុង New Delhi ប្រទេសឥណ្ឌា។

២
មនុស្សម្នាប្រកួតជិះស្គីដើម្បីដណ្តើមយកពានរង្វាន់ IBU Biathlon World Cup ក្នុងក្រុង Oberhof ប្រទេសអាល្លឺម៉ង់។

៣
បព្វជិតហិណ្ឌូជនជាតិឥណ្ឌាម្នាក់ជក់បារីក្នុងតង់របស់លោក នៅក្នុងសហគមន៍ Juna Akhara នៅក្នុងពិធីបុណ្យ Kumbh Mela ក្នុងក្រុង Allahabad ប្រទេសឥណ្ឌា។

៤
គ្រួសារមួយរំអិលព្រិលលេងនៅពីមុខរដ្ឋសភាអាមេរិក ខណៈដែលព្រិលបន្តធ្លាក់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ការព្រមានពីព្យុះព្រិលទឹកកកនៅតែបន្តមាន រហូតដល់ម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ហើយគេរំពឹងថា នឹងមានព្រិលធ្លាក់បន្ថែមទៀត។

៥
បុរសៗកាន់ដុំទឹកកក ក្នុងពិធីបុណ្យមួយដើម្បីធ្វើឲ្យព្រលឹងមានភាពបរិសុទ្ធ និងបួងសួងសុំសុខភាពល្អ នៅកន្លែងគោរពបូជា Teppozu Inari ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។

៦
ស្ត្រីម្នាក់ស្លៀកសម្លៀកបំពាក់ក្នុងរឿងល្ខោន Snow Maiden ជិះកង់ក្នុងពេលប្រារព្ធពិធីឆ្នាំចាស់ថ្មី (Old New Year) នៅទីលាន Dvortsovaya ក្នុងក្រុង St.Petersburg ប្រទេសរុស្ស៊ី។

៧
ក្មេងប្រុសប៉ាឡេស្ទីនម្នាក់អូសលារបស់ខ្លួន នៅក្នុងភូមិ Ein Hajla ដែលគេបោះបង់ចោល។

៨
អ្នកភូមិក្នុងតំបន់ Kashmir ចូលរួមពិធីបុណ្យសពរបស់លោកមេបញ្ជាការក្រុមឧទ្ទាម Zeenatul Islam នៅក្នុងភូមិ Sugan។ បាតុកម្មប្រឆាំងនឹងឥណ្ឌាដ៏ធំ និងការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅក្នុងតំបន់ Kashmir ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៦នាក់បានស្លាប់។

៩
ក្មេងតម្រង់កាំភ្លើងសូវៀតក្នុងសម័យសង្គ្រាមលោកលើកទី២ នៅក្នុងកម្មវិធីតាំងពិព័រណ៍យោធាមួយ ដើម្បីអបអរខួប៧៥ឆ្នាំនៃការបញ្ចប់ការហ៊ុំព័ទ្ធយោធាដែលគេហៅថា Siege of Leningrad ក្នុងសង្គ្រាមលោកលើកទី២ នៅទីលាន Dvortsovaya ក្រុង St.Petersburg ប្រទេសរុស្ស៊ី។

១០
មនុស្សម្នាដើរកាត់ព្រះវិហារឥស្លាម Sheikh Zayed Grand Mosque នោក្នុងក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩។