រូបភាពជុំវិញពិភពលោកថ្ងៃទី ១៣ មករា ២០១៧ មកពីសហរដ្ឋអាមេរិក ឥណ្ឌា អ៊ុយក្រែន អាល្លឺម៉ង់ បារាំង អង់គ្លេស នេប៉ាល់ អាហ្សង់ទីន ស្វីស ហ្សកដានី ម៉ាសេដ្ឋាន បេឡារុស និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ១៣ មករា ២០១៧

១
ស្ត្រីជនជាតិភាគតិច Karbi ឥណ្ឌា ចូលរួមក្នុងការប្រារពបុណ្យនេសាទត្រី Bhogali Bihu នៅភូមិ Panbari ភាគខាងកើតទីក្រុង Gauhati ប្រទេសឥណ្ឌា។

២
មនុស្សដើរកាត់បន្ទះទឹកកកដែលសំយុងធ្លាក់ពីដំបូលអាគារមួយនៅតាមផ្លុវនៅទីក្រុង Kyiv ប្រទេសអ៊ុយក្រែន។

៣
អ្នកលេងហ្គេមម្នាក់កំពុងចូលរួមក្នុងការលេងហ្គេមកុំព្យូទ័រឈ្មោះថា DreamHack នៅទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់។

៤
មន្ត្រីប៉ូលិសកំពុងលើកក្តាមឈូសមន្ត្រីប៉ូលិសឈ្មោះ Steven McDonald នៅវិហារនៅ St. Patrick ទីក្រុងញូវយ៉ក។

៥
បុរសម្នាក់កំពុងរក្សាលំនឹងរបស់ខ្លួននៅពេលមានព្យុះនៅមាត់សមុទ្រនៃទីក្រុង Anglet ប្រទេសបារាំង។

៦
សមាជិកនៃទាហាន Household Cavalry កំពុងរង់ចាំផ្លាស់ប្តូរអ្នកយាម ខណៈទឹកកកកំពុងធ្លាក់លើក្បួនសេះនៅទីក្រុងឡុងដ៍។

៧
អ្នកបួងសួងកំពុងផ្លុំខ្យងខណៈពេលធ្វើការបួងសួងដោយមុជក្រោមទឹកនៅទន្លេ Hanumante ក្នុងពិធីបុណ្យ Swasthani Brata Katha ក្នុងទីក្រុង Bhaktapur ប្រទេសនេប៉ាល់។

៨
កម្មករកំពុងដាក់ទង់ជាតិអាមេរិកពីជំនាន់មុននៅវិមាន Capitol ដើម្បីត្រៀមសម្រាប់ការស្បថចូលកាន់តំណែងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

៩
កីឡាករប្រណាំងឡាន លោក Orlando Terranova ពីប្រទេសអាហ្សង់ទីន និងកីឡាករ Andreas Schulz របស់ប្រទេសអាល្លឺម៉ង់ កំពុងប្រណាំងក្នុងជុំទី១១ នៅក្នុងការប្រណាំងឡាន Dakar Rally នៅចន្លោះទីក្រុង San Juan និងទីក្រុង Rio Cuarto ប្រទេសអាហ្សង់ទីន។

១០
បុរសម្នាក់តែងខ្លួនជា Chlaeuse ដើម្បីបន្លាចវិញ្ញាណអាក្រក់ កំពុងកាន់កណ្តឹងរាងមូល និងកណ្ដឹងសត្វគោ នៅក្នុងពិធីបុណ្យប្រពៃណីមួយឈ្មោះ Sylvesterchlausen នៅទីក្រុង Urnaesch ប្រទេសស្វីស។

១១
ក្រុមអ្នកកាន់សាសនាកាតូលិក កំពុងចូលរួមការជួបជុំគ្នាធំមួយនៅវិហារកាតូលិក St John the Baptist នៅត្រើយទន្លេ Jordan ប្រទេសហ្សកដានី ដែលគេជឿថាជាទីកន្លែងរបស់ព្រះយេស៊ូ។

១២
អ្នកសប្បាយរីករាយម្នាក់ឈប់ថតរូប ខណៈចូលរួមក្នុងបុណ្យខានីវ៉ាល នៅទីក្រុង Vevcani ប្រទេសម៉ាសេដ្ឋាន។

១៣
បុរសៗកំពុងត្រៀមសេះនិងរទេះដើម្បីអបអរសាទរពិធីបុណ្យ Kolyadki និងបុណ្យចូលឆ្នាំថ្មីតាមប្រតិទីន Julian នៅទីក្រុង Vosava ប្រទេសបេឡារុស។

១៤
បុរសម្នាក់កំពុងចែវទូកក្នុងបឹង Casa de Campo ទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។