រូបភាពជុំវិញពិភពលោកថ្ងៃទី ១២ មករា ២០១៧ មកពីសហរដ្ឋអាមេរិក លីប៊ី ប៉េរូ ហ្គំប៊ី ស៊ូដង់ខាងត្បូង និងនីហ្សេរីយ៉ា។
រូបភាពជុំវិញពិភពលោក ១២ មករា ២០១៧

១
លោក Martin Luther King Jr. ថ្លែងទៅកាន់ហ្វូងមនុស្សប្រហែល៣០០០នាក់ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៩៦ នៅឧទ្យា Kelly Ingram នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ច៣ថ្ងៃ ដើម្បីលើកទឹកចិត្តដល់អ្នកបោះឆ្នោតស្បែកខ្មៅឲ្យបោះឆ្នោតនៅក្នុងប្លុកតែមួយក្នុងថ្ងៃបោះឆ្នោតជាតិ។

២
ជនចំណាកស្រុកមកពីអនុតំបន់អាហ្វ្រិកសាហារ៉ា ត្រូវបានជួយសង្គ្រោះដោយអង្គការ Proactiva Open Arms នៅសមុទ្រមេឌីទែរ៉ាណេ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧។ ជនចំណាកស្រុកប្រហែល៣០០នាក់ ត្រូវបានជួយសង្គ្រោះកាលពីថ្ងៃអង្គារ។

៣
អ្នកថ្មើរជើងបន្សល់ទុកគន្លងនៅលើទឹកកក ខណៈពួកគេដើរកាត់ផ្លូវនៅក្នុងទីក្រុង Kansas រដ្ឋ Missouri។

៤
ទិដ្ឋភាពនៅក្នុងផ្នែកមួយដែលកំពុងរួមតូចក្នុងក្រុង La Oroya ប្រទេសប៉េរូ។

៥
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា សើចជាមួយលោកអនុប្រធានាធិបតី Joe Biden ក្នុងពិធីមួយនៅសេតវិមាន ក្នុងបន្ទប់ស្រស់ស្រូបអាហារ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១២ ខែមករា។

៦
លោក Yahya Jammeh ប្រធានាធិបតីហ្គំប៊ី ចូលរួមក្នុងការជួបជុំគ្នាមួយនៅទីក្រុងបង់ហ្សុល ប្រទេសហ្គំប៊ី។

៧
អាងធម្មជាតិ Briones មើលពីទីក្រុង Orinda រដ្ឋកាលីហ្វ័ញ៉ា។ រូបភាពដ៏ចម្លែកត្រូវបានបង្កើតឡើងដោយបណ្ដុំនៃព្យុះមួយចំនួននៅភាគខាងជើង ដែលបានធ្វើឲ្យទឹកនៅក្នុងបឹងនេះជនលិចហូរហៀរ និងធ្វើឲ្យភ្នំមានពោរពេញដោយទឹកកក។

៨
មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកជនភៀសខ្លួន ថ្លែងទៅកាន់ជនស៊ីវិលក្នុងពេលចែកអំណោយនៅទីក្រុង Yei ប្រទេសស៊ូដង់ខាងត្បូង។ ទីក្រុងដែលធ្លាប់តែមានសន្តិភាពមួយនេះ បានធ្លាក់ចូលក្នុងភ្លើងសង្គ្រាមសារជាថ្មី។

៩
ឥន្ទធនូបានបង្ហាញខ្លួននៅលើទីដែលមានទឹកជនលិចនៅក្រុង Hollister រដ្ឋកាលីហ្វ័ញ៉ា។

១០
ប្រធានាធិបតីនីហ្សេរីយ៉ា Muhammadu Buhari លើកដៃបន្ទាប់ពីកិច្ចប្រជុំមួយនៅទីក្រុងអាប៊ូហ្សា។ លោកនិងមេដឹកនាំអាហ្វ្រិក៣នាក់ផ្សេងទៀតនឹងធ្វើដំណើរទៅប្រទេសហ្គំប៊ី ដើម្បីបញ្ចុះបញ្ចូលឲ្យលោកប្រធានាធិបតី Yahya Jammeh ចុះចេញពីតំណែង។