កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១១ មករា ២០១៩

១
គ្រួសាររបស់អ្នកកាសែត Reuters កំពុងអង្គុយក្នុងតុលាការជាន់ខ្ពស់មុនពេលតុលាការប្រកាសសាលក្រមលើអ្នកសែតទាំង២ កាលពីថ្ងៃសុក្រ។

២
កម្រងផ្កាដែលត្រូវបានដាក់ដោយអធិការបតីអាល្លឺម៉ង់ Angela Merkel ធ្លាក់នៅលើដីក្រោយពេលវាត្រូវបានវាយកម្ទេចដោយលោកគ្រូអ្នកគ្រូជនជាតិក្រិកដែលធ្វើបាតុកម្ម។ កម្រងផ្កានេះគេដាក់នៅឯផ្នូរសពរបស់ទាហានមិនស្គាល់អត្តសញ្ញាណម្នាក់ក្នុងទីក្រុងអាថែន ប្រទេសក្រិក។

៣
ឆ្កែរបស់ប្រធានាធិបតីបារាំង Emmanuel Macron ឈ្មោះ Nemo ដើរកាត់នំខេក នៅពេលលោក Macron កំពុងថ្លែងសុន្ទរកថាក្នុងពិធីមួយនៅវិមាន Elysee ទីក្រុងប៉ារីស។

៤
មនុស្សត្រូវបានថតដោយប្រព័ន្ធអាំហ្វ្រាដោយប្រព័ន្ធកាំមេរ៉ា HD Thermal Imaging នៅពេលពួកគេដើរជិតការដាក់តាំងបង្ហាញកាំមេរ៉ានេះ នៅមជ្ឈមណ្ឌលសន្និបាត Las Vegas ក្នុងពេលតាំងបង្ហាញ CES 2019 នៅទីក្រុងឡាស់វេហ្កាស (Las Vegas)។

៥
មនុស្សកំពុងព្យាយាមស្វែងរករបស់ចេញពីកម្ទេចកម្ទីក្រោយពេលអគ្គិភ័យមួយបានឆាបឆេះផ្សារ Bakara Market ដែលជាផ្សារធំបំផុតនៅទីក្រុងម៉ូហ្គាឌីស្យូ នៅពាក់កណ្ដាលយប់ ក្នុងប្រទេសសូម៉ាលី។

៦
ពួកអ្នកគាំទ្រជនជាតិឥណ្ឌាបាញ់ស្ប្រៃទៅលើផ្ទាំងដែលបញ្ចាំងរូបតារាបូលីវូដ Rajinikanth នៅក្នុងកាយវិការអបអរមួយដើម្បីគាំទ្រដល់ខ្សែភាពយន្តថ្មីរបស់តារារូបនេះ មុនពេលពួកគេចូលទស្សនាខ្សែភាពយន្តមួយជាភាសា Tamil មានចំណងជើងថា «Pettai» នៅទីក្រុង Chennai។

៧
ស្ត្រីម្នាក់កំពុងថតវីដេអូដោយប្រើទូរស័ព្ទនៅពេលដែលមានពន្លឺចេញពីរបងរបស់សហរដ្ឋអាមេរិក ដែលបំពាក់ទៅដោយលួសបន្លានៅពីលើ នៅតាមព្រំដែនក្នុងទីក្រុង Tijuana ប្រទេសម៉ិកស៊ិក។

៨
មនុស្សបោសសម្អាតទឹកកកចេញពីដំបូល នៅទីក្រុង Lofer ខេត្ត Salzburg ប្រទេសអូទ្រីស។

៩
Anti-abortion activists celebrate outside the Supreme Court after its decision to overturn its 1973 abortion ruling known as Roe v. Wade.

១០
ទិដ្ឋភាពពីលើអាកាសបង្ហាញបុរសម្នាក់កំពុងហែលទឹកក្នុងអាងហែលទឹកមួយដែលកក នៅទីក្រុង Shenyang ក្នុងខេត្ត Liaoning ស្ថិតនៅភាគឦសាននៃប្រទេសចិន។

១១
បក្សាបក្សីកំពុងស្ថិតនៅលើទឹកបាញ់ដែលកកនៅឧទ្យាន Bryant Park ក្នុងទីក្រុងញូវយ៉ក នៅខណៈដែលទីក្រុងនេះកំពុងចុះត្រជាក់ ក្នុងកម្រិត៥.៥ អង្សាក្រោមសូន្យ។