កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១០ មករា ២០២០
![បុរសមកពីប្រទេសម៉ារ៉ុកនិងបង់ក្លាដែសកំពុងស្ថិតនៅលើទូកឈើ នៅពេលពួកអ្នកជួយសង្គ្រោះនៅលើនាវាអង្គការអេស្ប៉ាញ Open Arms បានបរទៅជិតពួកគេ នៅក្នុងសមុទ្រមេឌីទែរ៉ានេ នៅឆ្ងាយពីឆ្នេរសមុទ្រនៃប្រទេសលីប៊ី។](https://gdb.voanews.com/8bdbdcd7-6af3-4154-aaf1-e304117ab9df_w1024_q10_s.jpg)
១
បុរសមកពីប្រទេសម៉ារ៉ុកនិងបង់ក្លាដែសកំពុងស្ថិតនៅលើទូកឈើ នៅពេលពួកអ្នកជួយសង្គ្រោះនៅលើនាវាអង្គការអេស្ប៉ាញ Open Arms បានបរទៅជិតពួកគេ នៅក្នុងសមុទ្រមេឌីទែរ៉ានេ នៅឆ្ងាយពីឆ្នេរសមុទ្រនៃប្រទេសលីប៊ី។
![ពេទ្យសត្វនិងអ្នកស្ម័គ្រចិត្តកំពុងព្យាបាលសត្វខ្លាឃ្មុំកូឡា នៅសួនសត្វ Kangaroo Island Wildlife នៅកោះ Kangaroo ស្ថិតនៅខាងលិចទីក្រុង Adelaide ប្រទេសអូស្ត្រាលី។](https://gdb.voanews.com/612162e8-3298-4b36-9ff5-44278af17147_w1024_q10_s.jpg)
២
ពេទ្យសត្វនិងអ្នកស្ម័គ្រចិត្តកំពុងព្យាបាលសត្វខ្លាឃ្មុំកូឡា នៅសួនសត្វ Kangaroo Island Wildlife នៅកោះ Kangaroo ស្ថិតនៅខាងលិចទីក្រុង Adelaide ប្រទេសអូស្ត្រាលី។
![ឡានប៉ូលិសបង្ក្រាបកុបកម្មតម្រៀបគ្នាជាជួរនៅសងខាងផ្លូវ ក្នុងទីក្រុងអាល់ហ្សេរ នៅពេលដែលបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលកើតមាននៅក្នុងរដ្ឋធានីនៃប្រទេសអាល់ហ្សេរី។](https://gdb.voanews.com/ecdd8086-7ee7-42ab-88be-8897365aaa57_w1024_q10_s.jpg)
៣
ឡានប៉ូលិសបង្ក្រាបកុបកម្មតម្រៀបគ្នាជាជួរនៅសងខាងផ្លូវ ក្នុងទីក្រុងអាល់ហ្សេរ នៅពេលដែលបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលកើតមាននៅក្នុងរដ្ឋធានីនៃប្រទេសអាល់ហ្សេរី។
![បុរសម្នាក់កំពុងសប្បាយទស្សនាព្រះចន្ទពេញវង់ នៅ Conservation Response Unit ក្នុងខេត្តអាចេ (Aceh) ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/fbca8691-e1db-4cea-ad96-be8b756eb63b_w1024_q10_s.jpg)
៤
បុរសម្នាក់កំពុងសប្បាយទស្សនាព្រះចន្ទពេញវង់ នៅ Conservation Response Unit ក្នុងខេត្តអាចេ (Aceh) ប្រទេសឥណ្ឌូនេស៊ី។
![ក្រុមបាតុករកំពុងធ្វើបាតុកម្មប្រឆាំងនឹងការរុះរើធ្វើកំណែទម្រង់ប្រាក់ចូលនិវត្តន៍ ហើយដុតកង់ឡានដើម្បីរារាំងមិនឲ្យមនុស្សចូលទៅកាន់តំបន់ឧស្សាហកម្ម នៅកំពង់ផៃ Le Havre ស្ថិតនៅភាគឦសាននៃប្រទេសបារាំង។](https://gdb.voanews.com/5bae3091-587e-491e-aa66-bf5aca5b628e_w1024_q10_s.jpg)
៥
ក្រុមបាតុករកំពុងធ្វើបាតុកម្មប្រឆាំងនឹងការរុះរើធ្វើកំណែទម្រង់ប្រាក់ចូលនិវត្តន៍ ហើយដុតកង់ឡានដើម្បីរារាំងមិនឲ្យមនុស្សចូលទៅកាន់តំបន់ឧស្សាហកម្ម នៅកំពង់ផៃ Le Havre ស្ថិតនៅភាគឦសាននៃប្រទេសបារាំង។
![ស្ត្រីអ្នកគោរពសាសនាហិណ្ឌូម្នាក់កំពុងបួងសួងនៅទន្លេ Shali នៅជាយក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់ នៅខណៈពេលដែលអ្នកគោរពសាសនានេះនៅទូទាំងប្រទេស ប្រារព្ធពិធីបុណ្យ Swasthani Brata Katha។](https://gdb.voanews.com/bb815652-a3b1-45ac-b632-f8cafed90c60_w1024_q10_s.jpg)
៦
ស្ត្រីអ្នកគោរពសាសនាហិណ្ឌូម្នាក់កំពុងបួងសួងនៅទន្លេ Shali នៅជាយក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់ នៅខណៈពេលដែលអ្នកគោរពសាសនានេះនៅទូទាំងប្រទេស ប្រារព្ធពិធីបុណ្យ Swasthani Brata Katha។
![ជនម៉ូស្លីមមកពីប្រទេសផ្សេងៗទូទាំងពិភពលោក គោរពពិធីកាលពីថ្ងៃសុក្រ នៅស្ពានបណ្ដោះអាសន្នមួយ ក្នុងពិធី Bishwa Ijtema ដែលជាពិធីជួបជុំគ្នាដ៏ធំលំដាប់ទី១ សម្រាប់សាសនឥស្លាម នៅទីក្រុង Tongi ស្ថិតនៅជាយក្រុងដាកា ប្រទេសបង់ក្លាសដែស។](https://gdb.voanews.com/d0aa1597-389c-400e-8ac7-f4d457d5b394_w1024_q10_s.jpg)
៧
ជនម៉ូស្លីមមកពីប្រទេសផ្សេងៗទូទាំងពិភពលោក គោរពពិធីកាលពីថ្ងៃសុក្រ នៅស្ពានបណ្ដោះអាសន្នមួយ ក្នុងពិធី Bishwa Ijtema ដែលជាពិធីជួបជុំគ្នាដ៏ធំលំដាប់ទី១ សម្រាប់សាសនឥស្លាម នៅទីក្រុង Tongi ស្ថិតនៅជាយក្រុងដាកា ប្រទេសបង់ក្លាសដែស។
![កីឡាករជប៉ុន Kento Momota វាយបកទៅកាន់កីឡាករចិន Huang Yu Xiang ក្នុងការប្រកួតពានវាយសីមួយទល់មួយ ផ្នែកបុរស ក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។](https://gdb.voanews.com/014f07e5-02ca-43fc-8207-7a063d6b58a3_w1024_q10_s.jpg)
៨
កីឡាករជប៉ុន Kento Momota វាយបកទៅកាន់កីឡាករចិន Huang Yu Xiang ក្នុងការប្រកួតពានវាយសីមួយទល់មួយ ផ្នែកបុរស ក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
![គូស្នេហ៍របស់នាង Julia Sologub ដែលជាអ្នកបម្រើលើយន្តហោះអ៊ុយក្រែន 737-800 ដែលបានធ្លាក់នៅប្រទេសអ៊ីរ៉ង់ នៅជាយក្រុងតេហេរ៉ង់ កាន់រូបថតនាង នៅឯព្រលានយន្តហោះអន្តរជាតិ Borispil ក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។](https://gdb.voanews.com/a15a5f07-e14f-415d-9479-9fe5cc549f15_w1024_q10_s.jpg)
៩
គូស្នេហ៍របស់នាង Julia Sologub ដែលជាអ្នកបម្រើលើយន្តហោះអ៊ុយក្រែន 737-800 ដែលបានធ្លាក់នៅប្រទេសអ៊ីរ៉ង់ នៅជាយក្រុងតេហេរ៉ង់ កាន់រូបថតនាង នៅឯព្រលានយន្តហោះអន្តរជាតិ Borispil ក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។
![អ្នកទស្សនាក្នុងស្រុកកំពុងផឹកតែនិងកាហ្វេ នៅឯផ្នូកខ្សាច់ ក្នុងពេលមានការប្រណាំងរថយន្តក្នុងទីក្រុងដាកា ក្នុងវគ្គទី៦ ពីទីក្រុង Hail ដល់ទៅក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។](https://gdb.voanews.com/0515ca80-a61f-449b-91a9-1cc6731fc80d_w1024_q10_s.jpg)
១០
អ្នកទស្សនាក្នុងស្រុកកំពុងផឹកតែនិងកាហ្វេ នៅឯផ្នូកខ្សាច់ ក្នុងពេលមានការប្រណាំងរថយន្តក្នុងទីក្រុងដាកា ក្នុងវគ្គទី៦ ពីទីក្រុង Hail ដល់ទៅក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។
![អ្នកគោរពសាសនាម្នាក់កំពុងបួងសួង នៅពេលគាត់ចុះងូតទឹកស័័ក្ដិសិទ្ធិ នៅទន្លេ Ganges ក្នុងពិធី Paush Purnima ដែលជាពេលចាប់ផ្ដើមខែសម្រាប់ប្រារព្ធពិធី Magha នៅក្នុងសាសនាហិណ្ឌូ នៅទីក្រុង Allahabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/d8c96cd6-3acd-41e6-8105-650fe0ec7815_w1024_q10_s.jpg)
១១
អ្នកគោរពសាសនាម្នាក់កំពុងបួងសួង នៅពេលគាត់ចុះងូតទឹកស័័ក្ដិសិទ្ធិ នៅទន្លេ Ganges ក្នុងពិធី Paush Purnima ដែលជាពេលចាប់ផ្ដើមខែសម្រាប់ប្រារព្ធពិធី Magha នៅក្នុងសាសនាហិណ្ឌូ នៅទីក្រុង Allahabad ប្រទេសឥណ្ឌា។