កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១០ មករា ២០១៩

១
មនុស្សប្រមូលផ្ដុំគ្នាដើម្បីស្នើសុំឲ្យបញ្ចប់ការបិទរដ្ឋាភិបាលនៅទីក្រុង Detroit រដ្ឋ Michigan។

២
លោក Megumi Takeichi ជាងកាត់សក់ជនជាតិជប៉ុនកាត់រោមអូដ្ឋចេញជារូបផ្សេងៗ មុនពេលពិធីបុណ្យអូដ្ឋ (Bikaner Camel) ចូលមកដល់ នៅខេត្ត Rajasthan នៅភាគខាងលិចនៃប្រទេសឥណ្ឌា។

៣
បុរសជនជាតិអាហ្វហ្គានីស្ថានរុញរទេះដឹកទឹកក្នុងពេលមានធ្លាក់ទឹកកកនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

៤
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងភរិយា Ri Sol Ju ជួបជាមួយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងភរិយារបស់លោក Peng Liyuan នៅទីក្រុងប៉េកាំង ប្រទេសចិន នៅក្នុងរូបថតមួយដែលបញ្ចេញដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA។

៥
កីឡាការនីជប៉ុន Naomi Osaka កំពុងហ្វឹកហាត់ក្នុងពេលត្រៀមប្រកួតវាយតិន្នីសនៅប្រទេសអូស្ត្រាលី Australian Open tennis នៅទីក្រុងមែលបើន (Melbourne)។

៦
សត្វក្ងានមួយក្បាលនិងសត្វអំបូរកាំប្រម៉ា កំពុងប្រឈមមុខដាក់គ្នានៅបឹងតូចមួយជិតព្រលានយន្តហោះទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

៧
អ្នកគាំទ្រលោក Elvis Presley បានមកដល់ស្ថានីយ៍រថភ្លើងកណ្ដាល មុនពេលជិះរថភ្លើងទៅកាន់ពិធី The Parkes Elvis Festival នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

៨
ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងស្ត្រីទីមួយ Cilia Flores ឈប់ដើម្បីស្វាគមន៍ដល់ក្រុមក្មេងៗដែលកំពុងគ្រវីទង់ជាតិ នៅពេលលោកមកដល់តុលាការកំពូលដើម្បីចូលរួមពិធីចូលកាន់តំណែងជាប្រធានាធិបតីបន្ត នៅទីក្រុងការ៉ាកាស ប្រទេសវេណាស៊ុយអេឡា។

៩
ក្រុមជនភៀសខ្លួនស៊ីរីឈរនៅក្នុងភក់និងទឹកភ្លៀងនៅជំរំជនភៀសខ្លនក្នុងទីក្រុង Bar Elias តំបន់ជ្រលងភ្នំ Bekaa Valley ប្រទេសលីបង់។

១០
លោក Luis Diaz អ្នកជិះទូកក្ដោងនៅកោះ Canary កំពុងជិះទូកក្នុងពេលមានរលក ក្នុងការប្រកួតជិះទូកក្ដោង World Surf League SEAT Pro Netanya នៅទីក្រុង Netanya ដែលជាទីក្រុងមាត់សមុទ្រនៃប្រទេសអ៊ីស្រាអែល។

១១
លោក Jahnzeb អ្នកឲ្យចំណីសត្វព្រាបអង្គុយនៅក្នុងចំណោមហ្វូងព្រាបដែលគាត់ឲ្យចំណីនៅលើដំបូលអាគារក្នុងទីក្រុង Peshawar ប្រទេសប៉ាគីស្ថាន។

១២
ជាងដែកអង្គុយនៅក្នុងហាងរបស់គាត់នៅផ្សារ Souq al-Melh ដែលជាតំបន់ចាស់នៃទីក្រុងសាណា ប្រទេសយេម៉ែន។