រូបភាពជុំវិញពិភពលោកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ មកពីប្រទេសបារាំង អ៊ីរ៉ាក់ រុស្ស៊ី បូលីវី បង់ក្លាដែស ឥណ្ឌា តៃវ៉ាន់ និងបេឡារុស។
រូបភាពជុំវិញពិភពលោក ១០ មករា ២០១៦

១
មនុស្សរាប់រយនាក់ប្រមូលផ្តុំគ្នានៅអាគារ State Capitol កាលពីថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុង St. Paul នៃរដ្ឋ Minnesota។ ពលរដ្ឋដែលមានការព្រួយបារម្ភកំពុងអំពាវនាវឲ្យមានការអនុម័តសេចក្តីព្រៀងច្បាប់មួយ ដែលពួកគេជឿថាអាចកាត់បន្ថយបានយ៉ាងច្រើននូវហិង្សាដោយប្រើអាវុធនៅរដ្ឋនេះ។

២
កងកម្លាំងអ៊ីរ៉ាក់ការពារតំបន់មួយក្នុងក្រុង Ramadi ខេត្ត Anbar ប្រទេសអ៊ីរ៉ា់ក់ បន្ទាប់ពីបានវាយដណ្តើមយកក្រុងនេះមកវិញពីរដ្ឋឥស្លាមជីហាដ។

៣
ស្រ្តីម្នាក់ថតរូបដោយខ្លួនឯង នៅក្នុងឈើដែលគ្របដណ្តប់ទៅដោយព្រិលនៅមាត់ទន្លេ Yenisei នៅពេលដែលមានសីតុណ្ហភាពប្រមាណ -២១ អង្សាសេ នៅខាងក្រុងក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។

៤
កីឡាករ Sebastien Loeb របស់បារាំងបើករថយន្តម៉ាក Peugeot ក្នុងវគ្គទី៧នៅក្នុងការប្រកួត Dakar Rally ប្រចាំឆ្នាំ២០១៦ នៅក្បែរក្រុង Uyuni ប្រទេសបូលីវី (Bolivia) កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦។

៥
អ្នកធ្វើធម្មយាត្រាម្នាក់ស្រក់ទឹកភ្នែកនៅពេលដែលគាត់ធ្វើការបួងសួងនៅថ្ងៃចុងក្រោយនៃវគ្គទី១នៃការជំនុំរបស់សាសនាឥស្លាមនៅក្នុងក្រុង Tongi ប្រទេសបង់ក្លាដែស។

៦
គេត្រៀមបង្ហោះខ្លែងដ៏ធំមួយនៅថ្ងៃសម្ភោធពិធីបុណ្យខ្លែងអន្តរជាតិ នៅក្នុងក្រុង Ahmadabad ប្រទេសឥណ្ឌា។

៧
អ្នកគាំទ្រលោក Eric Chu ដែលជាបេក្ខជនប្រធានាធិបតីមកពីគណបក្សជាតិនិយម ឬគណបក្សកាន់អំណាចរបស់តៃវ៉ាន់ ស្រែកហ៊ោកញ្ចៀវ ក្នុងពេលប្រមូលផ្តុំដើម្បីធ្វើយុទ្ធនាការមួយនៅក្នុងក្រុង Taoyuan។

៨
កីឡាករប្រណាំងម៉ូតូ Honda ឈ្មោះ Paulo Goncalves របស់ព័រទុយហ្គាល់ ជិះម៉ូតូរបស់លោកក្នុងវគ្គទី៧នៃការប្រកួត Dakar Rally ប្រចាំឆ្នាំ២០១៦ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦។

៩
បុរសម្នាក់ដើរកាត់ឧទ្យានដែលគ្របដណ្តប់ទៅដោយព្រិលនៅក្នុងក្រុងមីនស្កិ៍ (Minsk) ប្រទេសបេឡារុស។