រូបភាពជុំវិញពិភពលោកថ្ងៃ ០១ ខែមករា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា អង់គ្លេស អាហ្រ្វិកខាងត្បូង បារាំង ឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ០១ មករា ២០១៩

១
កាំជ្រួចបានផ្ទុះឡើងអំឡុងការអបអរចូលឆ្នាំថ្មីនៅជុំវិញកន្រ្តកវិល London Eye កណ្តាលទីក្រុងឡុងដ៏។

២
ទិដ្ឋភាពពីលើអាកាសបង្ហាញភ្ញៀវទេសចររាប់ពាន់នាក់អំឡុងថ្ងៃចូលឆ្នាំថ្មីនៅឆ្នេរសមុទ្រ North Pier Beach ទីក្រុង Durban អាហ្រ្វិកខាងត្បូង។

៤
អ្នកពន្លត់អគ្គិភ័យពន្លត់ភ្លើងនៅក្នុងរថយន្តមួយអំឡុងថ្ងៃចូលឆ្នាំថ្មីនៅទីក្រុង Douai ភាគខាងជើងប្រទេសបារាំង។

៥
បុរសម្នាក់យំសោកនៅក្បែរសពសាច់ញាតិរបស់ខ្លួនដែលត្រូវបានស្លាប់ដោយសារការបាក់ដីនៅ Sirnaresmi ភាគខាងលិចកោះ Java ប្រទេសឥណ្ឌូណេស៊ី។ ការបាក់ដីដែលបង្កដោយភ្លៀងធ្លាក់ខ្លាំងមួយបានស្លាប់មនុស្ស និងធ្វើឲ្យបាត់ខ្លួនជាច្រើននាក់។

៦
បុរសម្នាក់សម្អាតសម្រាមបន្ទាប់ពីការឆ្លងឆ្នាំសកលនៅក្នុងទីក្រុងញូវយ៉កបានបញ្ចប់។

៧
លោក Gary Marion ឬត្រូវបានស្គាល់ថាម្ចាស់ក្សត្រីស៊ូស៊ី អង្គុយនៅក្នុងស្បែកជើងកែងចោតពណ៌ក្រហមអំឡុងការឆ្លងឆ្នាំសកលនៅតាមផ្លូវ Duval ក្លឹប Bourbon St. Pub រដ្ឋ Florida កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។