ឈូ ដាវីជាអ្នកដឹកនាំភាពយន្តវ័យក្មេងសញ្ជាតិបារាំងដើមកំណើតខ្មែរ។ ដាវី បានធ្វើដំណើរមកប្រទេសកម្ពុជាជាលើកដំបូងនាឆ្នាំ២០០៩ ហើយចំណាយ ពេល៨ខែបង្រៀនយុវសិស្សខ្មែរឲ្យចេះផលិតភាពយន្ត។ ស្នាដៃដែលដាវីបានសម្រេចជាមួយយុវសិស្សខ្មែរមានដូចជារឿងពេជ្យកូនភ្លោះ និងការតាំងពិពណ៌ភាពយន្តកាលពីសម័យមុនរបបខ្មែរក្រហម។ ដាវី បានត្រឡប់មកកម្ពុជាជាលើកទីពីរនៅដើមឆ្នាំ២០១០ ជាមួយក្រុមផលិតអាជីព ហើយចំណាយពេល១ខែ ដើម្បីថតខ្សែភាពយន្តឯកសារនិយាយពីការងើបនិងការស្លាប់វិស័យភាពយន្តកម្ពុជាក្នុងទសវត្សរ៍១៩៦០និង១៩៧០។ ឥឡូវនេះភាពយន្តឯកសារនេះ ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុង មហោស្រពភាពយន្តអន្តរជាតិប៊ូសាន ប្រទេសកូរ៉េ។ ពីរដ្ឋធានីវ៉ាស៊ីនតោនលោក បូរី ស៊ីលីវណ្ណ សូមជូនបទសម្ភាសន៍តាមទូរសព្ទ័ជាមួយ ឈូ ដាវីដូចតទៅ៖