មនុស្ស ១២៥ នាក់ស្លាប់ និង ៣២០ នាក់របួសនៅក្នុងហេតុការណ៍រត់ជាន់គ្នានៅឥណ្ឌូណេស៊ី
- Reuters
អាជ្ញាធរឥណ្ឌូណេស៊ីបាននិយាយនៅថ្ងៃអាទិត្យនេះថា មនុស្សយ៉ាងហោចណាស់ចំនួន ១២៥ នាក់បានស្លាប់និងមនុស្សចំនួន ៣២០ ផ្សេងទៀតបានរងរបួស បន្ទាប់ពីមានហេតុការណ៍រត់ជាន់គ្នាមួយកើតឡើង នៅក្រោយការបញ្ចប់ការប្រកួតកីឡាបាល់ទាត់មួយនៅខេត្ត East Java ប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃសៅរ៍។ មន្ត្រីក្នុងស្រុកមួយចំនួនបាននិយាយថាមនុស្សស្លាប់មានចំនួន ១៧៤ នាក់ ប៉ុន្តែអភិបាលរងខេត្ត East Java លោក Emil Dardak បាននិយាយថា មនុស្សស្លាប់មានចំនួន ១២៥ នាក់៕ (Reuters)