ឥណ្ឌូណេស៊ីទាញប្រយោជន៍ពីការខ្វែងគ្នារវាងអាមេរិកនិងចិនលើធនធានរ៉ែសំខាន់
ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងមិនចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28)នោះទេ។ ប៉ុន្តែប្រតិភូពីសហរដ្ឋអាមេរិកនឹងចូលរួម ក្រោមចំណាប់អារម្មណ៍ពីការទទួលបានធនធានរ៉ែសំខាន់ដែលត្រូវបាននាំចេញ នៅក្នុងដំណើរការប្តូរទៅកាន់ថាមពលស្អាត។ ដំណាលគ្នានេះ ឥណ្ឌូណស៊ីក៏កំពុងតាំងខ្លួនជាជម្រើសដៃគូថ្មីមួយ។ អ្នកស្រី Jessica Stone នៃវីអូអេ រាយការណ៍រឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល។