ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្តាប់​សេចក្តីរាយការណ៍៖ បក្ស​ជួង​សម្លឹង​ឱកាស​ក្នុង​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​អាទិត្យ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ខណៈ​ដែល​ការ​បោះឆ្នោត​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ ក្រោម​សំឡេង​រិះគន់​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ថា​ខ្វះ​ភាព​ត្រឹម​ត្រូវ​មាំមួន​ជា​មួយ​នឹង​អ​វត្ត​មាន​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​នាំ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា អាច​ទទួល​ជ័យ​ជម្នះ​ដោយ​ងាយ​នោះ គណបក្ស​សម្ព័ន្ធ​​ដើម្បី​ប្រជាធិបតេយ្យ ហាក់​បាន​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍ ក្នុង​ការ​ចាប់​យក​តួ​នាទី​ធំ​ជាង​មុន ក្នុង​នាម​ជា​គណ​បក្ស​ជំទាស់ ក្រោយការ​បោះ​ឆ្នោត នៅ​ពេល​ដែល​គណ​បក្ស​មួយ​នេះ​បាន​ដឹក​នាំ​ក្រុម​អ្នក​គាំទ្រ​ជាង​៧​ម៉ឺន​នាក់ ដង្ហែ​ក្បួន​ធ្វើ​យុទ្ធនាការ​នៅ​ថ្ងៃ​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​សុក្រ។ លោក អូន ឆេងប៉រ កញ្ញា ខាន់ សុគុំមនោ និង​លោក គី ម៉េងលី នៃ​VOA ដែល​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ផ្ទាល់​ដល់​ទី​កន្លែង​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចុង​ក្រោយ​របស់​គណ​បក្ស​សម្ព័ន្ធ​​ដើម្បី​ប្រជាធិបតេយ្យ ជូន​សេចក្ដី​រាយការណ៍ ពី​រាជធានី​ភ្នំពេញ៕

XS
SM
MD
LG