ព្យុះសង្ឃរា Irma បានបោកបក់ទៅលើឆ្នេរនៅក្នុងក្រុង Key West រដ្ឋ Florida កាលពីព្រឹកថ្ងៃអាទិត្យ ដោយមានខ្យល់កួច និងបណ្តាលឲ្យមានភ្លៀងដ៏ខ្លាំង។ ព្យុះនេះបានធ្វើឲ្យមានការបំផ្លិចបំផ្លាញជាច្រើននៅប្រជុំកោះនៅតំបន់ Caribbean។
កម្រងរូបភាព៖ ព្យុះសង្ឃរា Irma បោកបក់ទៅលើរដ្ឋ Florida

១
ដើមត្នោតដែលគេទើបតែដាំដួលនៅលើផ្លូវ នៅពេលដែលព្យុះសង្ឃរា Irma បោកបក់កាត់ឆ្នេរ Miami ក្នុងរដ្ឋ Floria កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧។

២
មនុស្សម្នាព្យាយាមរត់ចូលទៅក្នុងរថយន្តរបស់ពួកគេវិញ បន្ទាប់ពីរថយន្តនោះខូច នៅពេលដែលព្យុះសង្ឃរា Irma បោកបក់ទៅលើប្រជុំកោះ Florida Keys ក្នុងក្រុង Hialeah កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧។

៣
ទូកក្តោងដែលគេចងទុកនៅក្បែរកោះ Watson មិនទៅតាមខ្យល់ និងទឹករលក នៅពេលដែលព្យុះសង្ឃរា Irma បោកបក់កាត់ឆ្នេរ Miami ក្នុងរដ្ឋ Florida កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧។

៤
ដើមឈើមួយដួលបិទផ្លូវ Biscayne នៅពេលដែលព្យុះសង្ឃរា Irma បោកបក់ទៅលើសង្កាត់ Hollywood ក្នុងរដ្ឋ Florida កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧។

៥
ទឹករលកបោកខ្ទប់ជាមួយនឹងជញ្ជាំងការពារទឹកសមុទ្រនៅឆកសមុទ្រ Biscayne Bay នៅពេលដែលព្យុះសង្ឃរា Irma បោកបក់កាត់ឆ្នេរ Miami ក្នុងរដ្ឋ Florida កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧។

៦
ទឹកជំនន់ឡើងជិតដល់ស្លាកសញ្ញានៅមជ្ឈមណ្ឌល Haulover Marine Center នៅពេលដែលព្យុះសង្ឃរា Irma បោកបក់កាត់ឆ្នេរ North Miami ក្នុងរដ្ឋ Florida កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧។

៧
ប៉ាន់ណូដែកនៅស្ថានីយប្រេងឥន្ធនៈមួយដួលនៅលើដី បន្ទាប់ពីខ្យល់ដ៏ខ្លាំងមួយបានវាយផ្តួលរំលំ នៅក្នុងឆ្នេរ North Miami រដ្ឋ Florida កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧។