លោក ហ៊ុន សែន សន្យានាំសន្តិភាពនិងការអភិវឌ្ឍ ក្នុងថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត
លោក ហ៊ុន សែន សន្យានាំសន្តិភាពនិងការអភិវឌ្ឍ ក្នុងថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងថ្ងៃបិទឃោសនារកសំឡេងឆ្នោតចុងក្រោយសម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា បានប្រកាសឲ្យដឹងជាសាធារណៈនៅចំពោះក្រុមអ្នកគាំទ្ររាប់ម៉ឺននាក់អំពីក្ដីរំពឹងថាលោកនឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលគ្មានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយនោះចូលរួម។ លោកសុខ ខេមារានិងលោកនៅវណ្ណារិនរាយការណ៍ពីរាជធានីភ្នំពេញ៕