ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សៀវភៅ «ប្រទេស​កម្ពុជា​របស់ ហ៊ុនសែន» ដោយ Sebastian Strangio


សៀវភៅ «ប្រទេស​កម្ពុជា​របស់ ហ៊ុនសែន» ដោយ Sebastian Strangio
សូម​រង់ចាំ

No media source currently available

0:00 0:11:19 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ថ្មីៗ​នេះ​លោក Sebastian Strangio អ្នក​រាយការណ៍​ព័ត៌មាន​ឯករាជ្យ និង​ជា​អតីត​អ្នករាយការណ៍ និង​កែ​សម្រួល​ឲ្យ​កាសែត​ជា​ភាសា​អង់គ្លេស​ឈ្មោះ The Phnom Penh Post បាន​បោះពុម្ព​សៀវភៅ​មួយ​ក្បាល​ជា​ភាសា​អង់គ្លេស​ដែល​មាន​ចំណង​ជើង​ថា «ប្រទេស​កម្ពុជា​របស់​ហ៊ុន សែន»។ សៀវភៅនេះ ឆ្លុះ​បញ្ចាំង​ពី​សង្គម​ទំនើប​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ ក្រោយ​សង្គ្រាម​ស៊ីវិល​ជាច្រើន​ទសវត្ស។ នៅក្នុង​សៀវភៅ​នេះ លោក Sebastian Strangio បាន​លើកឡើង​អំពី​ទិដ្ឋភាព​ជាច្រើន​របស់​សង្គម​កម្ពុជា​ក្នុង​នោះ​រួមមាន កេរ្តិ៍តំណែល​នៃ​របប​ខ្មែរក្រហម តួនាទី​បរាជ័យ​របស់​អាជ្ញាធរ​អន្តរកាល​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ហៅ​កាត់​ថា UNTAC របប​គ្រប់គ្រង​អំណាច​ផ្តាច់ការ​បែប​ថ្មី​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន និង​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​ថ្មីៗ​នេះ​របស់​ប្រទេស​កម្ពុជា គម្លាត​ប្រាក់​ចំណូល អំពើ​ពុក​រលួយ ជំនួយ​អន្តរជាតិ និង​បញ្ហា​សិទ្ធិ​មនុស្ស។

XS
SM
MD
LG